របៀប​បង្កប់ និង​ប្រើប្រាស់ Font Awesome នៅ​ក្នុង​ Blogger

   មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មាន​សន្ទុះ​ទៅ​មុខ​ជា​លំដាប់។ ចំណែក​ឯ​ការ​ប្រើប្រាស់​បច្ចេកទេស​ក្នុង​ការ​បង្កើត​ប្លក់ ឬ​គេហទំព័រ​នានា​មាន​ភាព​ងាយ​ស្រួល​ជាង​ពី​មុន​ឆ្ងាយ​ណាស់ ដោយ​គេ​មិន​ចាំ​បាច់​ចំណាយ​ពេល​សរសេរ​កូដ​រាប់​រយ​បន្ទាត់​ឡើយ គេ​គ្រាន់​តែ​បង្កប់ និង​ហៅ​កូដ​មក​ប្រើ​ជា​ការ​ស្រេច។ ថ្ងៃ​នេះ​ផង​ដែរ ខ្ញុំ​ក៏​សូម​ពាំនាំ​នូវ​គន្លឹះ​មួយ​ដែល​ទាក់​ទង​នឹង Font Awesome។ តើ​អ្វី​ទៅ​ជា Font Awesome? បាទ! Font Awsome គឺ​ជា​កន្លែង​មួយ​ដែល​ផ្ទុក​ទៅ​ដោយ​ម៉ូត​អក្សរ​ប្លែកៗ​​ដែល​ជា​រូប​តំណាង (icon) ហើយ​យើង​អាច​បង្កប់ និង​ហៅ​វា​​មក​ប្រើប្រាស់​បាន​គ្រប់​ទី​កន្លែង​នៃ​ប្លក់។ ការ​បង្កប់ និង​ប្រាស់​មិន​សូវ​ជា​មាន​លក្ខណៈ​ខុស​គ្នា​ពី Google Web Font ប៉ុន្មាន​ឡើយ។

   បើ​មើល​ទៅ​វា​ហាក់​ដូច​ជា​រូប​​វ៉ិចទ័រ ដែល​មាន​រាប់​រយ​នៅ​លើ​នោះ។ ដូច​នេះ​ហើយ​គឺ​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​មែន​ទែន សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើប្រាស់​រូប​ប្រភេទ​វ៉ិចទ័រ​។ បន្ត​មក​ទៀត​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​បង្កប់ និង​ប្រើប្រាស់ Font Awesome នៅ​ក្នុង​ប្លក់​យ៉ាង​ងាយ​ស្រួល​តាម​ជំហានៗ។

*** មូល​ហេតុ​អ្វី​ខ្លះ​បាន​ជា​នាំ​គ្នា​ប្រើ Font Awesome?
   ហេតុ​ផល​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ខ្លី និង​ងាយ​យល់​។

  • គុណ​ភាព​ខ្ពស់​នៃ​រូប​វ៉ិចទ័រ និង​រូប​ភាព​ស្អាតៗ
  • ការ​គាំទ្រ​ជា​មួយ​កូដ CSS។ ដូច​នេះ​គេ​អាច​បន្ថែម​ពណ៌, ទំហំ, ស្រមោល និង​ផ្សេងៗ​ទៀត
  • ល្បឿន​នៃ​ការ​បង្ហាញ​មាន​លក្ខណៈ​លឿន បើ​ប្រៀប​ធៀប​ទៅ​នឹង​រូប​ភាព​ផ្សេង​ដែល​ប្រើ​ក្នុង CSS
  • ការ​ឆ្នៃ​ប្រឌិត​ថ្មីៗ​នៃ Font Awesome ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ និង​កាន់​តែ​សម្បូរ​បែប
  • អ្វី​ដែល​សំខាន់​ចុង​ក្រោយ​នោះ គឺ​យើង​អាច​ប្រើប្រាស់​សេរី ដោយ​មិន​គិត​ថ្លៃ។...
៙ ​របៀប​បង្កប់ និង​ប្រើប្រាស់ Font Awesome នៅ​ក្នុង​ Blogger ៖ 
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
 - ចម្លង​កូដ​ខាង​ក្រោម​ដាក់​នៅ​ក្រោម Tag <head>

កូដ​​ដែល​ត្រូវ​ដាក់​ក្រោម Tag <head>
<link rel="stylesheet" href="//maxcdn.bootstrapcdn.com/font-awesome/4.3.0/css/font-awesome.min.css"/>
- ហើយ​សូម Save Template របស់​លោក​អ្នក។
- ឥឡូវ​នេះ​ការ​បង្កប់ Font Awesome របស់​អ្នក​បាន​សម្រេច​ហើយ។

៙ ​ការ​ប្រើប្រាស់​រូប​តំណាង​នៅ​ក្នុង​ Blogger ៖ 
   ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​ងាយ​យល់​ដែល​យើង​អាច​ហៅ​វា​មក​ប្រើ​ក្នុង​ប្រកាស​នៃ​ប្លក់ ហើយ​យើង​គឺ​ឈរ​នៅ​លើ HTML Tab:
<i class="fa fa-motorcycle"></i> យើង​ជិះ​ម៉ូតូ​កាត់​ដំណក់​ភ្លៀង

* លទ្ធផល​នឹង​ឃើញ​ដូច​ខាង​ក្រោម ៖
យើង​ជិះ​ម៉ូតូ​កាត់​ដំណក់​ភ្លៀង

៙ ​ការ​ប្រើប្រាស់​រូប​តំណាង​ជា​មួយ​នឹង CSS ៖ 
   នេះ​គឺ​ជា​ការ​អនុវត្ត​ Font Awesome ជា​មួយ​នឹង CSS ដែល​មាន​ន័យ​ថា​យើង​អាច​កំណត់​ជា​ទំហំ, ស្រមោល, គម្លាត, ពណ៌ និង​ផ្សេងៗ​ទៀត​ជា​ច្រើន តាម​ចំណូល​ចិត្ត។
.fa-motorcycle {
   font-size:60px;
   font-weight:bold;
   color:#F88C00;
   border:3px solid #111;
   float:left;
}

   ការ​រៀប​រាប់​របស់​ខ្ញុំ​ខាង​លើ សង្ឃឹម​ថា​លោក​អ្នក​ដែល​សរសេរ​ប្លក់​អាច​យល់​បាន។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​បង្កប់ និង​ប្រើប្រាស់ Font Awesome នៅ​ក្នុង​ Blogger"

Post a Comment