អ្វីទៅជា Faicon? Faicon គឺជារូបតំណាងជាពិសេសមួយ សម្រាប់ប្លក់ ឬគេហទំព័រ ហើយជាធម្មតាវាបង្ហាញតែនៅផ្នែករបារខាងលើនៃកម្មវិធីរុករក, Bookmarks ឬការភ្ជាប់ដំណផ្សេងៗទៀត។ សម្រាប់ Blogger បើសិនជាលោកអ្នកមិនបានបង្កើត ឬដាក់ Faicon នេះទេ វានឹងបង្ហាញ Faicon ជារូបតំណាងរបស់ Blogger តែម្ដង។ ការសម្គាល់ឃើញជាទូទៅរបស់ខ្ញុំ Faicon នេះគេច្រើនតែធ្វើឡើងឲ្យដូច ឬស្រដៀងទៅនឹង Logo របស់ប្លក់ ឬគេហទំព័រនោះ។
យ៉ាងណាក៏ដោយ ថ្ងៃនេះខ្ញុំនឹងណែនាំលោកអ្នកនូវវិធីងាយមួយដែលខ្ញុំធ្លាប់បានធ្វើ ក្នុងការធ្វើ Faicon នេះតែម្ដង។ ការណែនាំខាងក្រោមនេះ ខ្ញុំអនុវត្តជាមួយ Adobe illustrator CS6 តែលោកអ្នកអាចប្រើ Photoshop ឬ Gimp ឬ Inkscape ក៏បាន។ តោះ! យើងទៅធ្វើទាំងអស់គ្នា។
៙ វិធីងាយៗក្នុងការបង្កើត Faicon ដោយជាមួយនឹង Adobe illustrator :
១. មុនដំបូងខ្ញុំបើកម្មវិធី Adobe illustrator CS6 >> ហើយខ្ញុំបង្កើតឯកសារថ្មីមួយដែលមានទំហំ (16px X 16px) ហើយ ជាបន្ទាប់មកទៀត សូមចុចលើប៊ូតុង OK.
២. អ្វីដែលអ្នកត្រូវធ្វើក្នុងជំហាននេះ គឺត្រូវបង្កើត Faicon តាមដែលខ្លួនពេញចិត្ត។
៣. ពេលធ្វើវារួចរាល់ហើយ សូមចុចលើមីនុយ File >> Save for Web... >> នៅក្នុងកន្លែង Preset សូមជ្រើសរើស Name ជា PNG-24 ហើយចុចលើប៊ូតុង OK ផ្នែកខាងក្រោម។
*** មូលហេតុដែលយើងជ្រើសរើសជាប្រភេទ PNG ព្រោះរូបប្រភេទនេះ គ្មានផ្ទៃក្រោយ។
៤. ជំហានចុងក្រោយ គឺចូលទៅប្ដូរ Faicon នៅក្នុងប្លក់របស់យើង ដោយ ៖
- ចូលទៅកាន់ផ្នែក Layout >> រួចចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
៥. ចុចលើដំណ Edit នៅត្រង់សំណុំ Faicon >> ពេលនោះវានឹងចេញផ្ទាំងថ្មីមួយលោកឡើង សូមចុច Choose File ដើម្បីចូលទៅយកឯកសារ Faicon របស់លោកអ្នក។
៦. ចុចក្រោយបង្អស់ចុចលើប៊ូតុង Save ដើម្បីបញ្ជាក់ពីការជ្រើសរើសរបស់លោកអ្នក។
*** សូមអរគុណ! ជួបគ្នាក្នុងគន្លឹះបន្ទាប់ៗទៀត។ :D អរុណសួស្ដី!!!...
Home » មូលដ្ឋានគ្រឹះប្លក់
» វិធីងាយៗក្នុងការបង្កើត Faicon សម្រាប់ប្លក់ ឬគេហទំព័រ ជាមួយនឹង Adobe illustrator
Subscribe to:
Post Comments (Atom)
0 Response to "វិធីងាយៗក្នុងការបង្កើត Faicon សម្រាប់ប្លក់ ឬគេហទំព័រ ជាមួយនឹង Adobe illustrator"
Post a Comment