របៀប​ Upload ​រូប​ភាព​នៅ​ក្នុង​ប្លុកករ ដើម្បី​យក Link មក​ប្រើ​ប្រាស់

   ៙ អត្ថ​ន័យ ៖ ការ​បង្ហោះ​រូប​ ភាព​ដើម្បី​យក Link មក​ប្រើ​ប្រាស់​នេះ​មាន​ន័យ​ថា អ្នក​បង្ហោះ​រូប​​ភាព​នឹង​ចោល​ ដោយ​មិន​យក​ទៅ​ដាក់​នៅ​លើ​ប្រ​កាស​ណា​មួយ​នោះ​ទេ ហើយ​យក​តែ​ Link របស់​រូប​ប៉ុណ្ណោះ​ទៅ​ដាក់​នៅ​កន្លែង​ណា​មួយ​ដែល​អ្នក​ត្រូវ​ការ​ជា​​ចាំ​​ បាច់។ អ្នក​អាច​ឃើញ​រូប​នោះ​ដរាប​ណា​តែ​​អ្នក​យក​ Link ទៅ​ដាក់​ក្នុង​ Navigation Toolbar របស់​កម្ម​វិធី​រុក​​រក​ប៉ុណ្ណោះ។


   ខ្ញុំ​សូម​ឧ​ទាហរណ៍​មួយ ៖ នៅ​ក្នុង​ប្លុក​របស់​ខ្ញុំ​មាន​​ "អំពី​ម្ចាស់​ប្លុក​នេះ" ដែល​មាន​រូប​ភាព​ដូច​ដែល​អ្នក​បាន​ឃើញ​ស្រាប់។ អ្នក​អាច​យក​ Link របស់​វា​ទៅ​ប្រើ​បន្ត​បាន​ដោយ​ចុច​លើ​រូប ហើយ View Image នោះ​នឹង​ឃើញ​ដូច​ខាង​ក្រោម​ (ហើយ​នេះ​ជា​រូប​របស់​ខ្ញុំ​​ទេ) ៖
៙ ដូច​នេះ​សូម​មើល​ពី របៀប​ Upload ​រូប​ភាព​នៅ​ក្នុង​ប្លុកករ ដើម្បី​យក Link ៖
- សូម​ចូល​ទៅ​កាន់​គណ​នី​របស់​អ្នក ហើយ​ដាក់​ប្រ​កាស​អត្ថបទ​ថ្មី​មួយ (New Post)
- បន្ទាប់​មក​ ចុច​លើ​ Insert Image នៅ​របា​ខាង​លើ​ដើម្បី Upload រូប​ភាព​ដែល​អ្នក​ចង់​បាន​ Link
- សូម​ Upload រូប​ភាព​រហូត​ដល់​ដើរ​ចប់ ហើយ​ចុច​លើ Add Selected ។ (សូម​មើល​រូប)
- ពេល​នោះ​រូប​ភាព​នឹង​ចូល​ដល់​ផ្ទៃ​អត្ថ​បទ។
- លោក​អ្នក​ត្រូវ​ឈរ នៅ​លើ​ HTML ដើម្បី​មើល​ឃើញ​កូដ (មើល​រូប​ខាង​ក្រោម) ៖
- ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​សុទ្ធ​តែកូដ ហើយ​សូម​កុំ​បារម្ភ លោក​អ្នក​​អាច​ដឹង​ពី Link រូប​ភាព​របស់​លោក​អ្នក​ ដោយ​លោក​អ្នក​មើល​​ចុង​កន្ទុយ​វា​ជា​ប្រ​ភេទ File ដែល​លោក​អ្នក​បាន​ Upload។

Link រូប​ភាព​ភាគ​ច្រើន​នៅ​ក្នុង​នោះ​មាន​ទម្រង់​ជា
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4cnmUzCeUvoltlAwwKGPIhZs67M0HNwxGESiTvEM__Z9PReJy5xNRMpHJ-Mk-V8psA0yxu_a81rxwn5G5_kkbvVvZQDMPTKzibmtXgz-Z_3euogYjIiCLErSq4uINDAIwbBmVzXkhp80/s1600/Scoll+To+top.png</a>
៙ រូប​ភាព​ខាង​លើ​នេះ​ជា​ប្រភេទ​រូប PNG ដែល​សម្គា​ល់ដោយ .png
*** សង្ឃឹម​ថា​អ្វី​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​នេះ​លោក​អ្នក​អាច​យល់​បាន​យ៉ាង​ងាយ​ស្រួល។ សូម​ផ្ដល់​ជា​មតិ​បើ​សិន​ជា​លោក​អ្នក​មិន​យល់​ត្រង់​ណា។ :D

អត្ថបទស្រដៀងគ្នា:

2 Responses to "របៀប​ Upload ​រូប​ភាព​នៅ​ក្នុង​ប្លុកករ ដើម្បី​យក Link មក​ប្រើ​ប្រាស់"

  1. Replies
    1. បាទ! អរគុណ សម្រាប់ការ​ចូល​មក​ទីនេះ !!! :D

      Delete