កាលពីមុន ខ្ញុំបាទមិនទាន់មានទូរស័ព្ទ អាចឆែកអ៊ីនធឺណេតបាន ខ្ញុំមិនដឹង និងមិនបានស្រាវជ្រាវទាក់ទងនឹងគន្លឹះនេះទេ។ ស្រាប់តែដល់ពេលមានទូរស័ព្ទ (អ៊ុំទិញឲ្យ) ខ្ញុំបានចូលមើលប្លក់របស់ខ្ញុំស្រាប់តែវាមានរូបរាងខុសប្លែក ពីក្នុងកុំព្យូទ័រ ដោយមើលទៅគ្មានសណ្ដាប់ធ្លាប់ អក្សររត់មិនត្រូវគ្នា និងពិសេសមិនអាចមើលអក្សរយូនីកូដបាន (ទោះបីក្នុងប្លក់របស់យើងបានបង្កប់ពុម្ពហនុមាន)។ តោះ!!! នាំគ្នាទៅចាប់ផ្ដើមជាមួយខ្ញុំ ដើម្បីឲ្យប្លក់របស់យើងមានលក្ខណៈស្អាតបាត ដូចមើលពីក្នុងកុំព្យូទ័រដែរ។ ចូលអានអត្ថបទខាងក្រោម នោះអ្នកនឹងយល់ដឹងពីអ្វីដែលខ្ញុំចង់បង្ហាញ។
គួររំលឹកផងដែរថា ក្នុងនាមយើងជាអ្នកគ្រប់គ្រង ក៏ដូចជាម្ចាស់ប្លក់មួយរូប គួរតែធ្វើឲ្យអ្នកទស្សនាងាយស្រួលក្នុងការមើលប្លក់របស់យើង គឺឃើញរូបរាងតាមអ្វីដែលយើងបានច្នៃដោយផ្ទាល់ដៃ ទោះបីជាអ្នកចូលទស្សនាទាំងនោះ មើលពីកុំព្យូទ័រ ឬទូរស័ព្ទចល័តក៏ដោយ។
៙ របៀបធ្វើឲ្យប្លក់របស់អ្នកអាចមើលនៅលើទូរស័ព្ទចល័តបាន ៖
- កត់ត្រាចូល Log In ក្នុងគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Template >> Customize mobile template (សញ្ញាផ្កាយ)
- បន្ទាប់ពីចុចលើសញ្ញាផ្កាយនោះហើយ លោកអ្នកនឹងឃើញ ផ្ទាំងមួយ (រូបខាងក្រោម)
- សូមជ្រើសយក No. Show desktop template on mobile devices.
- បន្ទាប់ពីជ្រើសយក No. Show desktop template on mobile devices.ហើយ សូមចុចប៊ូតុង Save។
- គ្រាន់តែប៉ុណ្ណឹងជាការស្រេចបាច់ទៅហើយ។ បន្ទាប់ពីនោះមក នៅត្រង់ Mobile Template លោកអ្នកនឹងឃើញ Disabled (ដូចរូបខាងក្រោម)។
*** ពេលនេះប្លក់របស់លោកអ្នក និងប្លក់របស់ខ្ញុំអាចមើលនៅលើទូរស័ព្ទ ដោយរក្សារូបរាងនៅដដែលបានហើយ។ :D សូមអរគុណ ចំពោះការចូលមើល អត្ថបទរបស់ Lab4Khmer។
Home » Uncategories » ធ្វើដូចម្តេចទើប រូបរាងប្លក់របស់អ្នក អាចមើលឃើញ នៅលើទូរស័ព្ទចល័ត មិនខុសប្លែកពីការមើលក្នុងកុំព្យូទ័រ
Subscribe to:
Post Comments (Atom)
ល្អ
ReplyDeleteបាទ!! អរគុណ ច្រើន :D
DeleteGood Concept
ReplyDelete