របៀបបង្កើតអក្សរស្រមោលបែបសាមញ្ញៗ នៅក្នុងកម្មវិធី Gimp 2 ៖
1. សូមបើកម្មវិធី Gimp 2 ហើយបង្កើតឯកសារថ្មីមួយ ដោយចុច Ctrl + N ឬចូលទៅកាន់ File => New ហើយកំណត់ទំហំ និងចុច OK2. ពេលបានឯកសារថ្មីនោះ សូមចាក់ពណ៌ផ្ទៃក្រោយ តាមដែលអ្នកចង់បាន។
3. បន្ទាប់មក សរសេរអក្សរដែលអ្នកចង់ឲ្យមានស្រមោល ដោយប្រើប្រាស់ពណ៌ឲ្យខុសពីផ្ទៃក្រោយ។
4. ពេលធ្វើ ឬកែតម្រូវរួចហើយ សូមចូលទៅកាន់ Filter => Light and Shadow => Drop Shadow
5. សូមកំណត់ពណ៌ស្រមោល និងទំហំនានាតាមដែលអ្នកចង់បាន រួចចុច Ok
6. ជាចុងក្រោយអ្នកគ្រាន់តែរក្សាទុកអក្សរស្រមោលដែលអ្នកបានធ្វើជាការស្រេច។ សូមអរគុណ ជួបគ្នាក្នុងគន្លឹះ ក្រោយៗទៀត៕
0 Response to "របៀបបង្កើតអក្សរស្រមោលបែបសាមញ្ញៗ នៅក្នុងកម្មវិធី Gimp 2"
Post a Comment