របៀប​ដាក់ Google Analytics នៅ​ក្នុង​ប្លុក (Blogger)

   វា​ពិត​ជា​អស្ចារ្យ (មិន​ធម្មតា) នៅ​ពេល​ដែល​ខ្ញុំ​បាន​ប្រើ​ប្រាស់ ក៏​ដូច​ជា​ស្គាល់​នូវ ឧបករណ៍​ថ្មី​មួយ​ទៀត របស់​​ក្រុម​ហ៊ុន Google។ វា​គឺ​ជា Google Analytics (GA) ដែល​ខ្ញុំ​បាន​ប្រើ​ប្រាស់​នៅ​លើ​ប្លុក​របស់​ខ្ញុំ បាន​រយៈ​ពេល ៥ថ្ងៃ​មុន​នេះ។ ហើយ​ខ្ញុំ ក៏​កំពុង​តែ​រាវៗ ក្នុង​ការ​ប្រើ​ប្រាស់​វា​ផង​ដែរ។ :D តើ​អ្នក​ទាំង​អស់​គ្នា​បាន​ប្រើ​ប្រាស់ Google Analytics នៅ​ក្នុង​ប្លុក ឬគេហទំព័រ​របស់​អ្នក​ហើយ​ឬនៅ? ខ្ញុំ​ជឿ​ថា ប្លុក​ខ្មែរ​មួយ​ចំនួន​ធំ មិន​ទាន់​បាន​ប្រើ​ប្រាស់​ Google Analytics នេះ​ទេ។

   តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី Google Analytics?
   ខ្ញុំ​នឹង​និយាយ​ពី​អត្ថប្រយោជន៍​របស់ Google Analytics ដែល​ខ្ញុំ​បាន​ដឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ដឹង​ថា តើហេតុ​អ្វី​បាន​យើង​ប្រើវា យើង​ប្រើ​វា​ដើម្បី​អ្វី?
- Google Analytics គឺ​ជា​សេវា​ឥតគិត​ប្រាក់ (Free) មួួយ​របស់​ក្រុមហ៊ុន Google
- Google Analytics ជួយ​ឲ្យ​យើង​ដឹង​ថា តើ​នរណា​ខ្លះ​បាន​ចូល​ទស្សនា គេហទំព័រ ឬ​ប្លុក​របស់​អ្នក? ពួក​គេ​ប្រើ​កម្មវិធី​រុក​រក​ប្រភេទ​ណា? នៅ​ប្រទេស​ណា? ទីក្រុង​ណា? .....
- យើង​អាច​ដឹង​ថា អ្នក​ទស្សនា​ទាំង​នោះ​ប្រើ​ប្រាស់ Operating System ប្រភេទ​ណា​ទៀត​ផង :D
- នៅ​ពេល​ដែល​អ្នក​ទស្សនា បាន​ចូល​មើល​ប្លុក​របស់​អ្នក វា​អាច​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា តើ​ថ្ងៃ​ណា​មួយ ដែល​មាន​ចំនួន​ប្រកង់​អ្នក​ចូល​មើល​ច្រើន​បំផុត។
- អាច​ធ្វើ​ឲ្យ​ប្លុក​យើង​មាន​ដំណើរ​ការ​លឿន​ជាង​មុន​ទៀត​ផង។
- មើល​ដឹង​ពី​ដំណ​ភ្ជាប់​ជាក់លាក់​ណា​មួយ ដែល​អ្នក​ទស្សនា​បាន​ចុច និង​មាន​ជា​ច្រើន​ទៀត ដែល​លោក​អ្នក​គួរ​ស្វែង​យល់​ដោយ​ខ្លួន​ឯង :D ។

   *** តទៅ​នេះ ខ្ញុំ​នឹង​ណែ​នាំ​លោក​អ្នក​អំពី​របៀប​ដាក់​ Google Analytics ងាយៗ​នៅ​ក្នុង​ Blogger។
1/. បន្ទាប់​ពី​អ្នក​មាន Google Account រួច​ហើយ អ្នក​អាច Login ចូល​គណនី​នោះ​ឲ្យ​ហើយ។
2/. ហើយ​សូម​ចុច​លើ​ប៊ូតុង Access Google Analytics
3/. ចុច​លើ​ប៊ូតុង "Sign Up" នោះ​វា​នឹង​លោត​ទៅ​ទំព័រ​បន្ទាប់​ទៀត។
4/. នៅ​កន្លែង​នេះ តម្រូវ​ឲ្យ​អ្នក​បំពេញ​លក្ខខណ្ឌ​ឲ្យ​បាន​ត្រឹម​ត្រូវ។
5/. ពេល​លោក​អ្នក​បំពេញ​គ្រប់​លក្ខខណ្ឌ​រួច​ហើយ​ សូម​ចុច​លើ​ប៊ូតុង​ពណ៌​ខៀវ​ដែល​សរសេរ​ថា "Get Tracking ID"
6/. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​មួយ​មក​បង្ហាញ ដោយ​យើង​គ្រាន់​តែ​ចុច "I Accept"
7/. ជា​ចុច​ក្រោយ​វា​នឹង​ប្រាប់​យើង​ថា "Success" ហើយ។ :D
8/. ចប់​ពី​ដំណាក់​កាល​នៃ​ការ​ចុះ​ឈ្មោះ សូម​ចូល​ដល់​ដំណាក់​កាល​នៃ​ការ​ដាក់​ចូល​ប្លុក​វិញ។ នៅ​ពេល​ដែល​អ្នក Success ជា​មួយ​នឹង Google Analytics រួច​ហើយ​នោះ លោក​អ្នក​នឹង​ឃើញ​ទំព័រ​ដើម​បង្អស់ របស់​គណនី Google Analytics។ អ្នក​ត្រូវ​ដឹង​ពី Tracking ID របស់​វា ដោយ​ចុចលើ​ឈ្មោះ នៃ PROPERTY របស់​វា នោះ​នឹង​ឃើញ​ហើយ (មើល​រូប)។ *** សូម​ចម្លង​លេខ​នេះ​ទុក។
9/. បន្ត​ពី​​នោះ​មក​ទៀត សូម​ចូល​ក្នុង​ប្លុក​របស់​អ្នក ដោយ​ចូល​តាម >> Settings >> Other >>  Analytics Web Property ID ។ ហើយ​​បិទ​ភ្ជាប់​​លេខ Tracking ID ដែល​អ្នក​បាន​ចម្លង​អំបាញ់​មិញ ចូល​ក្នុង​ប្រអប់ Analytics Web Property ID
10/. ពេល​ធ្វើ​វា​រួច​ហើយ កុំ​ភ្លេច Save Setting ផង។ :D
11/. សូម​ត្រឡប់​ទៅ​កាន់ Google Analytics របស់​អ្នក ហើយ​ចម្លង​កូដ​ទុក (មើល​រូប​បាន​យល់)
12/. ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
 13/. សូម​ស្វែង​រក tag </head> ។ ហើយ Past កូដ​ដែល​អ្នក​បាន​ចម្លង​ទុក​មុន​នេះ នៅ​ពី​លើ tage </head>
14/. បន្ទាប់​មក ដោយ​លោក​អ្នក​គ្រាន់​តែ Save Template ជា​ការ​ស្រេច។ :D
** សូម​អរគុណ ចំពោះ​ការ​អាន​របស់​លោក​អ្នក។

អត្ថបទស្រដៀងគ្នា:

2 Responses to "របៀប​ដាក់ Google Analytics នៅ​ក្នុង​ប្លុក (Blogger)"

  1. ក្រោយតំឡើងរួចរាល់ តើពេលចង់ចុចមើលវាធ្វើយ៉ាងម៉េច?

    ReplyDelete
    Replies
    1. ចុច​ចូល​ Account យើង​តាម​ធម្មតា ដូច​យើង​មើល​ប្លុក​ចឹង!
      *** សាក​ល្បង​ប្រើ​វា​ទៅ!!....... :D :D
      អរគុណ!

      Delete