វិធី​ងាយៗ ក្នុង​ការ​ដាក់ Google+ Profile នៅ​ក្នុង​ប្លុក

   នៅ​ប្រទេស​របស់​យើង​អ្នក​និយម​ប្រើ​ប្រាស់ Google+ ប្រហែល​ជា​មាន​ចំនួន​តិច​តួច​ជាង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook) ទេ!។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Google+ មិន​តិច​ដែរ ជា​ពិសេស​អ្នក​សរសេរ​ប្លុក​យើង​តែ​ម្ដង។

   គន្លឹះ​ដែល​ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​នៅ​ពេល​នេះ គឺ​ជាការ​ដាក់ Profile របស់ Google+ នៅ​លើ​ប្លុក​របស់​យើង យ៉ាង​ងាយ​ស្រួល ហើយ​មាន​លក្ខណៈ​សាមញ្ញ​ថែម​ទៀត​ផង។

1/. ជា​ដំបូង សូម Login ចូល​គណនី Google+ របស់​លោក​អ្នក​ឲ្យ​ហើយ។ បន្ទាប់​មក សូម​ចុច​លើ​ដំណភ្ជាប់​ខាង​ក្រោម​នេះ ៖
https://developers.google.com/+/web/badge/
2/. ពេល​នោះ វា​នឹង​ចូល​ដល់ Page មួយ ដែល​យើង​អាច​កែ​តម្រូវ​តាម​ដែល​យើង​ចង់​បាន។
3/. ពេល​ដែល​លោក​អ្នក​កែ​តម្រូវ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​រួច​ហើយ សូម​ធ្វើ​ការ​ចម្លង​កូដ​ដែល​មាន​នៅ​ផ្នែក​ខាង​ក្រោម​ទុក (មើល​រូប)
4/. ហើយ​សូម​​ធ្វើ​ការ​ដាក់​ចូល​នៅ​ក្នុង​ប្លុក ៖
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- បិទ​ភ្ជាប់​កូដ​ដែល​អ្នក​បាន​ចម្លង​ទុក​កាល​នៅ​ជំហាន​ទី3 ទៅ​ដាក់​ក្នុង​ប្រអប់​ HTML/JavaScript Gadget ហើយ​ចុច​ប៊ូតុង Save
* បន្ថែម ៖ ចំពោះ​ឈ្មោះ widget លោក​អ្នក​អាច​ដាក់ ឬមិន​បាច់​ដាក់​ក៏​បាន។ ហើយ​ចាប់​វា​យក​ទៅ​ដាក់​នៅ​កន្លែង​ណា​មួយសម​រម្យ​តាម​ដែល​អ្នក​ចង់​បាន។ :D

*** តែ​ប៉ុណ្ណឹង ជា​ការ​ស្រេច​បាត់​ទៅ​ហើយ។ តើ​ងាយ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ទេ? :D សូម​មើល​លទ្ធផល​ដែល​ខ្ញុំ​ធ្វើ​បាន​ខាង​ក្រោម។ (តើ​អ្នក​ធ្វើ​បាន​ដូច​ខ្ញុំ​ឬ​អត់) ???
 

អត្ថបទស្រដៀងគ្នា:

0 Response to "វិធី​ងាយៗ ក្នុង​ការ​ដាក់ Google+ Profile នៅ​ក្នុង​ប្លុក"

Post a Comment