ស្វែង​យល់​ខ្លះៗ អំពី ស្បែកប្លក់ (Blogger Template)

   សួស្ដី!.. អត្ថបទ​នេះ លោក​អ្នក​នឹង​ដឹង​ខ្លះៗ​ទាក់​ទង​ទៅ​នឹង​ស្បែក​ប្លក់ ដែល​មាន​ជា​ប្រភេទ​ផ្សេងៗ​ពី​គ្នា។ សូម​ជម្រាប​ផង​ដែរ​ថា អត្ថបទ​នេះ ខ្ញុំ​ជា​អ្នក​នឹក​ឃើញ​សរសេរ​ដោយ​ខ្លួន​ឯង​ទេ បើ​មាន​កំហុស​ឆ្គង​សូម​អធ្យាស្រ័យ​ផង។ :D ខ្ញុំ​ជឿ​ជាក់​ថា មាន​ម្ចាស់​ប្លក់​មួយ​ចំនួន​ធំ ប្រើ ស្បែក​ប្លក់ (Template) ដែល​បាន​ពី​ការ​ទាញ​យក (Download) ហើយ​មួយ​ចំនួន​តូច ប្រើ ​ស្បែក​ប្លក់​ដែល​មាន​ស្រាប់​របស់​ Blogger។ តើ​លោក​អ្នក​ដឹង​អ្វី​ខ្លះ អំពី ស្បែក​ប្លក់​ទាំង​នោះ? វា​ខុស​គ្នា​យ៉ាង​ណា?

   ចាប់​ពី​ពេល​នេះ​​ទៅ​លោក​អ្នក​​នឹង​អាច​ដឹង​បាន​កាន់​តែ​ច្បាស់​ទាក់​ទង​ទៅ​នឹង​ស្បែក​ប្លក់​ដែល​លោក​អ្នក​កំពុង​ប្រើ​ហើយ។ :D ខ្ញុំ​បាន​ប្រើ ស្បែក​ប្លក់​ដែល​បាន​ពី​ការទាញ​យក (Download) នៅ​លើ Internet មិន​តិច​ទេ ហើយ​ក៏​អស់​ចិត្ត​អស់​ចង់​ហើយ​ដែរ។ :D

1/. ស្បែក​ប្លក់​ដែល​បាន​ពី ការ​ទាញ​យក​នៅ​លើ Internet :
   ស្បែក​ប្លក់​នៅ​លើ Internet មាន​មិន​តិច​ជាង​រាប់​ពាន់​ទេ!.. ដែល​មាន​ខ្លះ Free និង​ខ្លះ មិន Free ដែល​​របស់ Free មិន​សូវ​ស្អាត ហើយ​ខ្ញុំ​ឃើញ​មាន​អ្នក​ប្រើរបស់​មិន Free ច្រើន ព្រោះ​ស្បែក​ប្លក់ ទាំង​នោះ សុទ្ធ​តែ​ស្អាតៗ។ ឆ្លង​តាម​បទ​ពិសោធន៍​របស់​ខ្ញុំ ស្បែក​ប្លក់​ដែល​យើង​ប្រើ មិន​បាន​ទិញ​ពី​គេ ក៏​យើង​អាច​ប្រើ​បាន​ដូច​គេ​ដែរ តែ​ផល​ប៉ះ​ពាល់​វា​មាន​ច្រើន ដែល​អ្នក​គួរ​ដឹង ៖
+ នៅ​ពេល​ដល់​ថ្ងៃ​កំណត់​ណា​មួយ​ប្លក់​របស់​អ្នក​នឹង redirect ទៅ​កាន់ Website ដើម​របស់​គេ​ដោយ​យើង​មិន​ដឹង​ខ្លួន ព្រោះ​គេ​បាន​ចាក់​ Script ទុក​រួច​ហើយ។
លក្ខណៈដូច​រូប​នេះ
+ យើង​ពិបាក​នឹង​កែ ព្រោះ​ Script ត្រូវ​បាន​បម្លែង​ជា Hex Code
+ យើង​គ្មាន​សិទ្ធិ​កែ​ទៅ​លើ Footer (ជើង​ទំព័រ)។ ព្រោះ​នៅ​ពេល​ដែល​យើង​កែ ស្បែក​ប្លក់​នឹង​ប្ដូរ​រូប​រាង​ភ្លាម
+ អាច​ប៉ះពាល់​ដល់ Adsense របស់​អ្នក​ទៀត​ផង។ :(
** ដូច​នេះ សូម​រក​ស្បែក​ប្លក់​ណា​ដែល​សមរម្យ ហើយ Full ទៀត​ទើប​បាន។

2/. ស្បែក​ប្លក់ ដែល​ផ្ដល់​ដោយ​ក្រុម​ហ៊ុន :
   នៅ​ក្នុង Blogger ស្បែក​ប្លក់​ដែល​មាន​មក​ស្រាប់ ប្រហែល ដប់​ឬ​ម្ភៃ ដែរ ដែល​មាន​រូប​រាង​ល្មមៗ (មិន​ស្អាត​ពេក)។ ស្បែក​ប្លក់​ទាំង​នោះ មានលក្ខណៈ​ត្រឹម​ត្រូវ​តាម​ស្ដង់​ដា របស់​គេ ដែល​មិន​ដាក់​កូដ​រញ៉េ​រញ៉ៃ​ឡើយ តែ​ទាម​ទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់ មាន​ចំណេះ​ដឹង CSS សម​ល្មម​ទើប​អាច ធ្វើ​ឲ្យ​ស្បែក​ប្លក់​នោះ មាន​លក្ខណៈ​ស្អាត​បាន។ មាន​អ្នក​សរសេរ​ប្លក់​មិន​ច្រើន​ទេ ដែល​ប្រើ ស្បែក​ប្លក់ ដែល​ផ្ដល់​ដោយ Blogger ព្រោះ​វា​មាន​លក្ខណៈ​សមញ្ញ​ពេក។ ទោះ​ជា​យ៉ាង​ណា ក៏​ដោយ​វា​នៅ​មាន​គុណ​សម្បត្តិ​ច្រើន ដែល​អ្នក​គួរ​ដឹង ៖
+ អាច​រចនា​បន្ថែម កូដ​គ្រប់​បែប​យ៉ាង​តាម​ដែល​យើង​ចង់​បាន។
+ មិន​ប៉ះ​ពាល់​ដល់ adsense ឡើយ។
+ ងាយ​ស្រួល​សរសេរ​ប្រកាស ដោយ​មិន​ចាំ​បាច់​ទៅ​កែ​សម្រួល​អ្វី​មួយ​នៅ​ពេល​សរសេរ​ឡើយ។

*** នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​បាន​ដឹង​ទាក់​ទង​ទៅ​នឹងស្បែក​ប្លក់ តែ​អ្នក​គួរ​តែ​ស្វែង​យល់​បន្ថែម​ទៀត ឲ្យ​បាន​ច្រើន​ជាង​នេះ។ ក្រោយ​ពី​លោក​អ្នក​បាន​អាន​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​យ៉ាង​ខ្លី​នេះ សង្ឃឹម​ថា លោក​អ្នក​នឹង​អាច​ស្វែង​រក​ស្បែក​ប្លក់​ដែល​ល្អ​សម្រាប់​ប្លក់​របស់​អ្នក​បាន។

អត្ថបទស្រដៀងគ្នា:

0 Response to "ស្វែង​យល់​ខ្លះៗ អំពី ស្បែកប្លក់ (Blogger Template)"

Post a Comment