ជាធម្មតា គ្មានអ្នកណាម្នាក់ដែលមានទឹកចិត្តក្នុងការបង្កើតប្លក់ហើយ ដើម្បីតែខ្លួនឯងមើលនោះទេ គឺតែងតែចង់ឲ្យអ្នកដែលនៅជុំវិញខ្លួនចូលមើលផងដែរ។ យ៉ាងណាមិញងាកមើល ប្លក់ Lab4Khmer វិញ តើប្លក់ Lab4Khmer បានបង្កើនចំណូលអ្នកទស្សនាដែរឬទេ? តាមរយៈការសរសេរប្រកាសមួយ ដែលល្អ? ថ្វីត្បិតតែវាមិនល្អឥតខ្ចោះយ៉ាងណាក៏ដោយក្តី ប៉ុន្តែអាចយកជាការបាន។ ដូចនេះ ឆ្លងតាមរយៈ បទពិសោធន៍ដែលខ្ញុំបានដឹង និងបកប្រែចេញពីប្លក់បរទេសនោះ ខ្ញុំក៏សូមណែនាំទៅដល់ម្ចាស់ប្លក់ទាំងឡាយ ដើម្បីធ្វើឲ្យប្លក់របស់ខ្លួនកាន់តែល្បីទ្វេមួយកម្រិតថែមទៀត។ :D
ខ្ញុំសង្ឃឹមទុកថា នៅក្រោយពេលដែលអ្នក បានអានអត្ថបទខាងក្រោមនេះហើយ លោកអ្នកនឹងអាចអភិវឌ្ឍន៍ប្លក់របស់អ្នកឲ្យកាន់តែប្រសើរឡើង ពិសេសអាចបង្កើនចំណូលអ្នកទស្សនាផងដែរ។
1- ការសរសេរពាក្យពេចន៍ដែលងាយអានបាន ៖
ការសរសេរប្រកបដោយពាក្យពេចន៍ដែលងាយអានធ្វើឲ្យអ្នកទស្សនាមានទឹកចិត្តនៅក្នុងការអាន ទោះបីលោកអ្នកនិយាយជាភាសាតំបន់ (ក្រៀមភាសា) ក៏ត្រូវតែកែប្រែដែរ គឺសរសេរពាក្យដែលផ្លូវការត្រឹមត្រូវ និងបញ្ចូលដោយមនោសញ្ចេតនា ស្នាមញញឹមដែលបង្កប់ទៅនៅក្នុងនោះ។
2- ភ្ជាប់មាតិកាដែលទាក់ទង ៖
អ្នកគួរតែកុំខ្ជិល នៅក្នុងការបិទភ្ជាប់ដំណ អត្ថបទមុនៗដែលជាប់ទាក់ទងទៅនឹងអត្ថបទដែលអ្នកកំពុងសរសេរ។ វាជួយឲ្យអ្នកចូលមើលដើម្បី ឲ្យគេចូលទៅមើលអត្ថបទស្រដៀងនោះ ឧទាហរណ៍ ដូចជាអ្នកសរសេរប្រកាសមួយ ដែលដាក់ឲ្យគេទាញយក ស្បែកប្លក់ (Template Blogger) ដូចនេះ អ្នកត្រូវបិទភ្ជាប់ប្រកាសមួយ ដែលនិយាយអំពី របៀប Backup/Download និង Restore Template ប្លក់ករ។
3- ការដាក់ដំណភ្ជាប់ពីប្លក់ផ្សេង (ប្លក់របស់គេ) ៖
នៅផ្នែកនេះ ខ្ញុំមិនមានអ្វីណែនាំជាច្រើនទេ គ្រាន់តែដឹងថាយើងមិនត្រឹមតែយកដំណភ្ជាប់អត្ថបទដែលមាននៅក្នុងប្លក់របស់យើងទេ យើងអាចភ្ជាប់ដំណទៅគេហទំព័រ ឬប្លក់ដទៃដែលជាប់ទាក់ទង ហើយ ប្លក់ ឬគេហទំព័រនោះ គួរតែជាគេហទំព័រ ឬប្លក់ដែលមានស្ថេរភាព។
4- មិនយកបញ្ហាច្រើន សរសេរនៅលើប្រកាសតែមួយ ៖
នេះជាបញ្ហាមួយដ៏សំខាន់។ នៅចំណុចនេះមានករណី២ យ៉ាង ដែលប្លក់របស់អ្នកអាចធ្លាក់តួលេខអ្នកទស្សនា ដែលទី១ នោះខ្ញុំចង់ណែនាំលោកអ្នកអំពីការដែល បង្កើតប្លក់មួយ ដែលសរសេរគ្រប់រឿងរ៉ាវ (ចម្រុះ) ដែលនៅ ក្នុងប្លក់នោះមានទាំង បច្ចេកវិទ្យា វិជ្ជាមេផ្ទះ គន្លឹះប្លក់...។ នេះជារឿងមិនល្អមួយ ដែលយើងគួរចៀសវាង ហើយត្រូវសរសេរលក្ខណៈមួយដ៏ជាក់លាក់ ឧទាហរណ៍ ប្លក់ខ្ញុំ សរសេរពីគន្លឹះប្លក់ និងគេហទំព័រ ដូចនេះ ខ្ញុំសរសេរតែពី អ្វីដែលទាក់ទងនឹងប្លក់ កូដ CSS និងមានគន្លឹះគេហទំព័រតិចតួច។ ករណីទី២ គឺជាការដាក់ប្រកាសមួយនៅ ក្នុងប្លក់ ដែលនៅក្នុងនោះ និយាយពីរឿងរ៉ាវផ្សេងៗ (ចាកប្រធានបទ) ខ្ញុំសូមឧទាហរណ៍មួយទៀតដែលងាយយល់។ ឧទាហរណ៍ប្លក់ខ្ញុំ សរសេរប្រកាសមួយដែលនិយាយពី អ្នកសរសេរប្លក់ ដូចនេះ ខ្ញុំមិនគប្បីសរសេរទាក់ទងទៅនឹងអ្នកបង្កើតវីដេអូ ឬ ទាក់ទងនឹងគ្រោះថ្នាក់ផ្សេងៗឡើយ។
5- សរសេរមិនវែងពេក តែអាចយល់បាន ៖
ថ្វីត្បិតតែការសរសេរមួយប្រកបដោយភាពក្បោះក្បាយល្អ តែការសរសេរដែលច្រើន អាចទៅជារឿងមួយ ដែលមិនល្អទៅ វិញ បើសិនជាអ្នកអាចសរសេរឲ្យកាន់តែខ្លីនូវអត្ថបទមួយ ហើយអាចនាំអ្នកទស្សនាឲ្យយល់បានជារឿងមួយដ៏ល្អ ព្រោះបើយើងគិតមើលថា កម្រិតនៃការអាន ច្បាស់ជាមិនសូវជាកើនឡើងឡើយ ហើយបើអាននៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃ ដែលរឹតតែពិបាក (ក្ដៅភ្នែក) ហើយយើងមានអត្ថបទច្រើនទៀត ច្បាស់ជាមិនសូវមានអ្នកទ្រាំទ្រនឹងការអានទេ។
Subscribe to:
Post Comments (Atom)
0 Response to "គន្លឹះមួយចំនួន ដើម្បីសរសេរប្លក់ឲ្យបានល្អ និងបង្កើនចំណូលអ្នកទស្សនា"
Post a Comment