ប្រអប់ ឬស៊ុមដែលខ្ញុំនឹងបង្ហាញនៅពេលបន្តិចទៀតនេះ មានរាងខុសៗគ្នាចំនួនបីម៉ូត។ ដូចនេះ លោកអ្នកងាយស្រួលនឹងជ្រើសរើសវាណាស់ គឺជ្រើសយកប្រភេទណាមួយដែលស៊ីចង្វាក់គ្នាទៅនឹងរាងរៅនៃប្លុករបស់អ្នក និងអាចប្ដូរពណ៌ (Color) ទៅតាមអ្វីដែលលោកអ្នកចង់។ ខ្ញុំក៏សូមអធ្យាស្រ័យផងដែរ ដែលមិនអាចដាក់ឲ្យមើលសាកល្បង (Demo) បាន ប៉ុន្តែខ្ញុំមានរូបភាពគម្រូមួយដែល នៅពេលទីងមោង បានដាក់ ស៊ុមទាំងនោះ។ សូមមើលរូបគម្រូខាងក្រោមនេះ :D
បន្ទាប់ពីលោកអ្នកបានមើលគម្រូនេះរួចហើយ សូមបន្តទៅមើលពីរបៀបដាក់ខាងក្រោមនេះ
៙ របៀបដាក់ប្រអប់ព័ទ្ធជុំវិញប្រកាស ៖
- កត់ត្រាចូល Log In ក្នុងគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)
- រកមើលស្លាក <b:skin>...</b:skin> ដោយចុចលើសញ្ញាព្រួញពណ៌ខ្មៅដែលនៅពីមុខវា
- រមូលចុះ (scroll down) ទៅដល់ ]]></b:skin>
- ចម្លងកូដខាងក្រោមទៅបិទភ្ជាប់ នៅពីលើស្លាក ]]></b:skin> ។ (មើលឲ្យច្បាស់ពី ទីតាំងដាក់កូដ)
កូដដែលត្រូវយកទៅដាក់នៅខាងលើស្លាក ]]></b:skin>
* ម៉ូតទី១ ៖
ម៉ូតទីមួយនេះ មានរាងជ្រុង (មើលរូប និងមើលកូដ) ៖
.post
{
box-shadow:1px 1px 4px #ff0000;
-moz-box-shadow:1px 1px 4px #ff0000;
-webkit-box-shadow:1px 1px 4px #ff0000;
-goog-ms-box-shadow:1px 1px 4px #ff0000;
}
{
box-shadow:1px 1px 4px #ff0000;
-moz-box-shadow:1px 1px 4px #ff0000;
-webkit-box-shadow:1px 1px 4px #ff0000;
-goog-ms-box-shadow:1px 1px 4px #ff0000;
}
* ម៉ូតទី២ ៖
ម៉ូតទីពីរនេះ មានរាងស្លឹកឈើ (មើលរូប និងមើលកូដ) ៖
.post
{
border:1px solid #ff0000;
border-top-right-radius:50px;
-moz-border-radius-topright:50px;
-webkit-border-top-right-radius:50px;
border-bottom-left-radius:50px;
-moz-border-radius-bottomleft:50px;
-webkit-border-bottom-left-radius:50px;
padding-top:10px;
padding-bottom:10px;
padding-right:10px;
padding-left:15px;
}
{
border:1px solid #ff0000;
border-top-right-radius:50px;
-moz-border-radius-topright:50px;
-webkit-border-top-right-radius:50px;
border-bottom-left-radius:50px;
-moz-border-radius-bottomleft:50px;
-webkit-border-bottom-left-radius:50px;
padding-top:10px;
padding-bottom:10px;
padding-right:10px;
padding-left:15px;
}
* ម៉ូតទី៣ ៖
ម៉ូតទីបីនេះ មានរាងស្ទើរមូល (មើលរូប និងមើលកូដ) ៖
.post
{
border:1px solid #ff0000;
border-radius:20px;
-moz-border-radius:20px;
-webkit-border-radius:20px;
}
{
border:1px solid #ff0000;
border-radius:20px;
-moz-border-radius:20px;
-webkit-border-radius:20px;
}
- នៅពេលដែលលោកអ្នកធ្វើការជ្រើសរើស និងបានដាក់កូដរួចហើយ សូមធ្វើការ Save Template របស់លោកអ្នកផង។ គួរដឹងផងដែរថា កូដពណ៌របស់វាអាចប្តូរបានតាមចិត្ត ហើយលោកអ្នកមិនអាចជ្រើសរើសប្រភេទ ស៊ុមទាំងនោះ ទៅដាក់ក្នុងប្លុកលើសពីមួយបានទេ ព្រោះវាមិនដឹងថាត្រូវបោះស្តាយ ចេញពី មួយណា ទៅមួយណាឡើយ។ :D សូមអរគុណ :D
0 Response to "កូដធ្វើឲ្យមានប្រអប់ព័ទ្ធជុំវិញប្រកាស នៅក្នុងប្លុកករ"
Post a Comment