របៀបដាក់ឲ្យ​អត្ថបទអាន​បន្តដោយស្វ័យប្រវត្តិ (Auto Read More) នៅ​ក្នុង Blogger

   នៅ​ក្នុង​ Blogger មាន​មុខ​ងារ ចុច​ផ្ដាច់​អត្ថបទ​ឲ្យ​អាន​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​ដូច​នៅ​ក្នុង Wordpress និង CMS ដទៃ​ទៀត​ដែរ។ តែ​ការ​ផ្ដាច់​អត្ថបទ​នោះ មាន​លក្ខណៈ​សាមញ្ញ​ពេក និង​មិន​សូវ​ស្អាត មាន​សណ្ដាប់​ធ្នាប់​ប៉ុន្មាន​ឡើយ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​ខ្ញុំ​មិន​ប្រើ​មុខ​ងារ​នេះ ណា​មួយ​​ចាំ​បាច់​ឲ្យ​យើង​ធ្វើ​ការ​គិត​ថា តើ​ត្រូវ​ផ្ដាច់​អត្ថបទ​នៅ​ត្រង់​កន្លែង​ណា​ទើប​សម??? កុំ​ទៅ​ពិបាក​ច្រើន ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​នូវ​របៀប​ដាក់​អត្ថបទ​ឲ្យ​អាន​បន្ត ឬ​ហៅ​ថា (Auto Read More) នៅ​ក្នុង​ប្លុកករ​ ដោយ​មាន​ភាព​ងាយ​ស្រួល​ជា​ច្រើន​ ដូច​ជា ៖
  • មិន​ចាំ​បាច់​ផ្ដាច់​អត្ថបទ​ឲ្យ​អាន​បន្ត​ឡើយ។
  • មាន​លក្ខណៈ​សម​រម្យ មាន​សណ្ដាប់​ធ្នាប់។
  • អាច​កែ​ទំហំ​រូប​ភាព​ដែល​បង្ហាញ។
  • កែ​ប្រែ​ពាក្យ​ តាម​លោក​អ្នក​ចង់​បាន។...
   លោក​អ្នក​គួរ​ដឹង​ផង​ដែរ​ថា ៖ សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់ ស្បែក​ប្លុក ដែល​បាន​ពី​ការ​ទាញ​យក​ស្រាប់ៗ​ពី​ក្នុង Internet វា​បាន​ផ្ដល់​មុខ​ងារ​នេះ រួច​ជា​ស្រេច​ទៅ ហើយ ដោយ​យើង​គ្រាន់​តែ​កែ​​ពាក្យ ឬ ទំហំ​រូប​ភាព ចំនួន​តួ​អក្សរ ឬ​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ។

 ៙របៀបដាក់ឲ្យ​អត្ថបទអាន​បន្តដោយស្វ័យប្រវត្តិ (Auto Read More) នៅ​ក្នុង​ប្លុក ៖ 
- ជា​ដំបូង​អ្នក​ត្រូវ​ Log In ចូល​​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប):

- រក​មើល​ស្លាក </head> ដោយ​ចុច​ Ctrl + F ទើប​ងាយ​រក​ឃើញ។
- សូមដាក់​កូដ​ខាង​ក្រោម​នេះ ​លើ​ស្លាក </head>

កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​ពី​លើ Tag </head>
<script type='text/javascript'>
posts_no_thumb_sum = 490;
posts_thumb_sum = 400;
img_thumb_height = 160;
img_thumb_width = 180;
</script>
<script type='text/javascript'>
//<![CDATA[
function removeHtmlTag(strx,chop){
if(strx.indexOf("<")!=-1)
{
var s = strx.split("<");
for(var i=0;i<s.length;i++){
if(s[i].indexOf(">")!=-1){
s[i] = s[i].substring(s[i].indexOf(">")+1,s[i].length);
}
}
strx = s.join("");
}
chop = (chop < strx.length-1) ? chop : strx.length-2;
while(strx.charAt(chop-1)!=' ' && strx.indexOf(' ',chop)!=-1) chop++;
strx = strx.substring(0,chop-1);
return strx+'...';
}
function createSummaryAndThumb(pID, pURL, pTITLE){
var div = document.getElementById(pID);
var imgtag = "";
var img = div.getElementsByTagName("img");
var summ = posts_no_thumb_sum;
if(img.length>=1) {
imgtag = '<span class="posts-thumb" style="float:left; margin-right: 10px;"><a href="'+ pURL +'" title="'+ pTITLE+'"><img src="'+img[0].src+'" width="'+img_thumb_width+'px" height="'+img_thumb_height+'px" /></a></span>';
summ = posts_thumb_sum;
}

var summary = imgtag + '<div>' + removeHtmlTag(div.innerHTML,summ) + '</div>';
div.innerHTML = summary;
}
//]]>
</script>

<b:if cond='data:blog.pageType != &quot;static_page&quot;'>
<b:if cond='data:blog.pageType != &quot;item&quot;'>
<style type='text/css'>
.post-footer {display: none;}
.post {margin-bottom: 10px; border-bottom: 1px dotted #E6E6E6; padding-bottom: 20px;}
 .readmore a {text-decoration: none; }
</style>
</b:if>
</b:if>

*** នៅ​ត្រង់​កន្លែង​ហាយ​ឡាយ​ពណ៌ លោក​អ្នក​អាច​កែ​ជា ទំហំ និង ចំនួន​អក្សរ​ដែល​បង្ហាញ។
- បន្ទាប់​មក​ទៀត កុំ​ទាន់​អាល​ Save ហើយ​បន្ត​ស្វែង​រក Tag
<data:post.body/>
*** ចំណាំ ៖ ក្នុង​​កូដ <data:post.body/> មាន​ច្រើន។ ដូច​នេះ សូម​ស្វែង​រក ដោយ Enter តែ 2 ដង​បាន​ដោយ វា​នៅ​លំដាប់​ទី​ 2 [ឬ​លោក​អ្នក​អាច​សាក​ល្បង​ដាក់​ម្ដង​មួយៗ​ក៏​បាន នៅ​ពេល​ 1 ណា​ដើរ​ស៊ឹម​យក​ក៏​បាន​ដែរ]
- ពេល​រក​ឃើញ​ហើយ សូម​លុប​កូដ​នោះ​ចោល ហើយ​ជំនួស​ដោយ​កូដ​ខាង​ក្រោម ៖

<b:if cond='data:blog.pageType != &quot;static_page&quot;'>
<b:if cond='data:blog.pageType != &quot;item&quot;'>
<div expr:id='&quot;summary&quot; + data:post.id'><data:post.body/></div>
<script type='text/javascript'>createSummaryAndThumb(&quot;summary<data:post.id/>&quot;,&quot;<data:post.url/>&quot;,&quot;<data:post.title/>&quot;);</script>
 <span class='readmore' style='float:right;'><a expr:href='data:post.url'>Read More &#187;</a></span></b:if></b:if>
<b:if cond='data:blog.pageType == &quot;item&quot;'><data:post.body/></b:if>
<b:if cond='data:blog.pageType == &quot;static_page&quot;'><data:post.body/></b:if>

+++ កូដ​ដែល​បាន​ជំនួស​រួច​ហើយ មាន​ទម្រង់​ស្រដៀង​នឹង​រូប​ខាង​ក្រោម។
គម្រូ​កូដ​ដែល​បាន​ជំនួស​ហើយ
- ពេល​ធ្វើ​រួច​រាល់​ហើយ សូម Save Template ជា​ការ​ស្រេច។ សូម​អរគុណ!!!...

អត្ថបទស្រដៀងគ្នា:

0 Response to "របៀបដាក់ឲ្យ​អត្ថបទអាន​បន្តដោយស្វ័យប្រវត្តិ (Auto Read More) នៅ​ក្នុង Blogger"

Post a Comment