យ៉ាងណាក្ដីក្នុងអត្ថបទនេះ ខ្ញុំសូមណែនាំតែអ្នកដែលរៀនប្រើប្រាស់ប្លុកដំបូង ឬអ្នកដែលមិនទាន់បានចេះដឹងតែប៉ុណ្ណោះ។ ដូចនេះ សូមលោកអ្នកមើលអំពីគន្លឹះនេះខាងក្រោម។
៙ របៀបដាក់វីដេអូ យូធូប (youtube.com) នៅចំហៀងប្លុក ៖
- សូមចូលទៅគេហទំព័រ www.youtube.com ហើយរកវីដេអូណាមួយដែលអ្នកចង់ដាក់។
- ចុចបើកវីដេអួនោះ ហើយមើលនៅផ្នែកខាងក្រោម មើលពាក្យថា Share ហើយចូលទៅ Embed ហើយសូមចម្លងកូដក្នុងនោះទាំងអស់។ (មើលរូបខាងក្រោម)
*** ពេលចម្លងកូដនោះហើយ សូមចូលទៅកាន់ប្លុករបស់អ្នក ដោយ ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលទៅកាន់ផ្នែក Layout >> រួចចុចលើតំណអក្សរ Add a Gadget នៅចំហៀងប្លុក (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចចុចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
- បិទភ្ជាប់កូដដែលបានចម្លងចេញពី youtube ចូលទៅក្នុង HTML/JavaScript Gadget ហើយចុចប៊ូតុង Save។
* បន្ថែម ៖ ចំពោះទំហំដែលសមរម្យជាមួយប្លុករបស់អ្នក សូមលោកអ្នកធ្វើការកែប្រែវា ដោយវាឲ្យបានត្រឹមត្រូវ។ (មើលរូបខាងក្រោមបង្ហាញខ្លះអំពីរបៀបវាស់ទំហំ)។
- ពេលបានទំហំនៃប្លុករបស់អ្នកហើយសូម ចូលទៅកែប្រែ កូដដែលអ្នកបានចម្លងចេញពី youtube (សូមមើលកូដដែលយកមកពី youtube និងកូដដែលបានកែប្រែហើយ។
កូដដែលមកស្រាប់
<iframe width="560" height="315" src="//www.youtube.com/embed/jWvxtB3oUJ0?list=UU9v2qm3Mzebl0bl7apDFuSg" frameborder="0" allowfullscreen></iframe>
កូដដែលបានកែឲ្យសមល្មមនឹងប្លុកខ្ញុំ
<iframe width="265" height="265" src="//www.youtube.com/embed/jWvxtB3oUJ0?list=UU9v2qm3Mzebl0bl7apDFuSg" frameborder="0" allowfullscreen></iframe>
*** ពេលកែសម្រួលរួចហើយ សូម Save ក្នុងប្លុករបស់អ្នកទៅជាការស្រេច។
*** បើយល់ថាគន្លឹះនេះមានប្រយោជន៍ សូមជួយចែករំលែក (Share) បន្តផង។ :D
0 Response to "របៀបដាក់វីដេអូ យូធូប (youtube.com) នៅចំហៀងប្លុក"
Post a Comment