មកដល់ពេលនេះ ខ្ញុំមិនទាន់បានឃើញកម្មវិធីណាមួយដែលមានលទ្ធភាពអាច Clone ស្បែកប្លុក របស់ blogger បាននៅឡើយទេ តែប្រហែលជាអាចគ្មានផង។ ដូចនេះហើយនៅពេលដែលឮខ្ញុំនិយាយថា Clone Template នោះ សូមកុំគិតថាមានកម្មវិធី ឬមានល្បិចមួយឆាប់រហ័សឲ្យសោះ។ :D តាមពិតទៅ យើងត្រូវចម្លង Style CSS, JavaScript របស់គេ និងមានចម្លងរូប ឬផ្សេងៗទៀត តាមដែលយើងចង់បាន។ យើងអាចធ្វើវាបានក្នុងរយៈពេលមិនឆាប់ និងត្រូវមានការព្យាយាម។
កាលពីមួយរយៈមុន ខ្ញុំធ្លាប់បាន Clone ស្បែកប្លុករបស់ប្លុកមួយ ដែលខ្ញុំស្រឡាញ់។ ដោយហេតុតែស្រឡាញ់ ខ្ញុំបាន Clone វាទាល់តែដូចបេះបិទ (ខ្ញុំធ្វើវាប្រហែល ២ម៉ោង)។ ការ Clone ស្បែកប្លុករបស់គេវាមិនមែនជារឿងខុសឆ្គងទៅនឹងសីលធម៌នោះទេ តែបើម្ចាស់គេហាមហើយ គួរតែកុំអីល្អជាង។ *** យើងអាច Clone តែលើប្លុកណាដែល បង្កើតចេញពី Blogger ដែរតែប៉ុណ្ណោះ បើមិនដូចនោះទេ ប្រយ័ត្នវង្វេង។
* តើយើងគួរមានចំណេះដឹងអ្វីខ្លះទើបអាចធ្វើបានងាយស្រួល?
បើនិយាយតាមត្រង់ទៅ ខ្ញុំមិនសូវជាចេះសរសេរកូដ CSS ទេ ហើយបើ JavaScript វិញ មិនដែលរៀនផង។ តែខ្ញុំអាចមានសមត្ថភាពត្រឹមចម្លងគេបាន។ តែលោកអ្នកគួរតែមានចំណេះដឹងឲ្យទូលំទូលាយ ដោយអាចរៀនបន្ថែមទាក់ទងនឹង ៖
- HTML
- CSS
- JavaScript
- តិចនិចនៃការដាក់កូដក្នុងប្លុក។
* ខាងក្រោមនេះ ខ្ញុំគ្រាន់តែបង្ហាញខ្លះៗអំពីរបៀបមើលកូដគេ និងរបៀបចម្លងតែប៉ុណ្ណោះ ដោយលោកអ្នកអាចយល់បាន ហើយទៅសាកល្បង និងព្យាយាមធ្វើដោយខ្លួនឯង។
+ បើកប្លុកណាមួយ ដែលអ្នកចង់ធ្វើការចម្លង Template របស់គេ (បើតាម Google Chrome ប្រសើរជាង ព្រោះវាបានបង្ហាញកូដអស់) ដោយចូលទៅតាមរូបខាងក្រោម ដើម្បី View Code...
+ ពេលនោះលោកអ្នកបានឃើញកូដយ៉ាងច្រើន តែយើងមិនមែនចម្លងទាំងអស់ទេ គឺត្រូវចម្លងតែ CSS (ដំណាក់កាលដំបូង) បានហើយ។ (មើលរូប)
*** ចំណាំ ៖ លើកលែងប្លុកខ្លះ គេចង់លាក់កូដ គេបង្ហោះកូដ CSS គេនៅលើ Dropbox ឬ Google Drive និងសេវាបង្ហោះផ្សេងទៀត ដូចនេះ កូដ CSS ដែលគេហៅមកមានលក្ខណៈជា Link តែមួយបន្ទាត់ទេ! ដូចនេះ យើងត្រូវយក Link នោះទៅ Search ទើបឃើញកូដ CSS គេ។
- បន្ទាប់ពីបានកូដ CSS គេអស់ហើយនោះ លោកអ្នកចាំបាច់ត្រូវហៅ CSS នីមួយៗមកប្រើឲ្យត្រូវតាម Class របស់វា នៅតាមទីតាំងផ្សេងៗ ដែលមានដូចជា Header, Footer.....។
*** ការសរសេរអត្ថបទមួយនេះ វាហាក់ដូចជាខ្លីពេក តែខ្ញុំគ្មានវិធីណាប្រាប់ឲ្យប្រសើរជាងនេះទេ។ ដូចនេះ សូមលោកអ្នកដែលនិយមប្រើប្រាស់ Blogger មេត្តាស្វែងយល់ដោយខ្លួនឯងឲ្យបានច្រើនជាងនេះ ពិសេសគឺរៀនមើល និងសរសេរកូដ CSS តាមគេតាមឯង។ :D
Subscribe to:
Post Comments (Atom)
ចង់បានយូរហើយ
ReplyDeleteម៉េចដែរ! អាចយល់ទេ! Thearith?
ReplyDeleteអរគុណ ដែលបានចូលមកលេង! :D