ប្រសិនជាលោកអ្នកដែលប្រើប្លុកករ ហើយចង់ដាក់កូដ CSS របស់ខ្លួន ដែលបានមកពីកន្លែងផ្សេងៗ ឬចម្លងចេញពី ក្នុងអ៊ីនធឺណេត ឬពីប្លុករបស់អ្នកណាម្នាក់ លោកអ្នកតែងតែដាក់កូដ នៅផ្នែកខាងលើនៃកូដ ]]></b:skin>។ ផ្នែកខាងលើនៃ ]]></b:skin> គឺជាកន្លែងដែលផ្ទុកកូដ CSS សម្រាប់ប្លុកកររបស់យើង។
តែក្នុងអត្ថបទនេះ មានគោលបំណងបង្ហាញលោកអ្នកទាក់ទងតែនឹងរបៀបដាក់កូដ CSS នៅកន្លែងផ្សេង គឺមិននៅលើ ]]></b:skin> ទៀតទេ។ សូមមើលរបៀបខាងក្រោមនេះ។
៙ ដាក់កូដ CSS ទៅក្នុង Blogger ជាមួយនឹង Template Designer ៖
- ជាដំបូងអ្នកត្រូវ Log In ចូលគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Template >> Customize (មើលរូប)
- ហើយចូលទៅកាន់ Advanced >> Add CSS
- នៅក្នុងប្រអប់នោះ គឺជាកន្លែងសម្រាប់ដាក់កូដ CSS ហើយ។ (មើលរូបឆាប់យល់)
* លោកអ្នកដាក់តាមរបៀបនេះ ងាយស្រួលនឹងចូលកែតម្រូវវា ណាមួយងាយស្រួលនឹងលុបចេញ ឬបន្ថែម ព្រោះវានឹងបង្ហាញអ្វីដែលយើងបានកែនោះភ្លាមៗតែម្ដង។
Subscribe to:
Post Comments (Atom)
0 Response to "ដាក់កូដ CSS ទៅក្នុង Blogger ជាមួយនឹង Template Designer"
Post a Comment