របៀប Remove ដំណ​ភ្ជាប់​ស្វ័យ​ប្រវត្តិ (Auto Image Hyperlink) នៅ​ក្នុង​ប្លុកករ

   ដំណ​ភ្ជាប់​រូប​ភាព អាច​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការចុច​ទៅ​លើ​រូប​ភាព​ណា​មួយ​ក្នុង​ប្លុក​របស់​យើង ហើយ​រូប​ភាព​នោះ រីក​មក​ជា​ធំ​ ដែល​អាច​មើល​ឃើញ​កាន់​តែ​ច្បាស់​។ តែ​បើ​សិន​វា​មិន​មែន​ជា​ការ​ចាំ​បាច់​ទេ លោក​អ្នក​អាច​បិទ ដោយ​ធ្វើ​ការ Remove ដំណ​រូប​ភាព ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ចោល​បាន ដោយ​ប្រើ​កូដ CSS។ បើ​សម្រាប់ CMS Wordpress បាន​ផ្ដល់​មុខ​ងារ​នេះ រួច​ជា​ស្រេច​ទៅ​ហើយ ដែល​លោក​អ្នក​អាច​ដក​ដំណ​រូប​ភាព​ណា​មួយ បាន​យ៉ាង​ងាយ​ស្រួល​ហើយ​ឆាប់​រហ័ស។

   ប្លុកករ​គ្មាន​មុខ​ងារ​នេះ ពី​កំណើត​មក​ឡើយ តែ​បាន​អនុញ្ញាត​ឲ្យ​លោក​អ្នក​ប្រើ​មុខ​ងារ​នេះ ដោយ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​បន្ថែម​កូដ ដើម្បី​បិទ​មុខ​ងារ​នេះ​ចោល មិន​ឲ្យ​ដំណើរ​ការ​ទៀត។ ថ្វី​ត្បិត​តែ​នេះ ជា​គន្លឹះ​សាមញ្ញ​មួយ​តូច តែ​ខ្ញុំ​គិត​ថា មាន​អ្នក​ចង់​ធ្វើ​បែប​នេះ មិន​តិច​ទេ គ្រាន់​តែ​មិនដឹង​រក​តាម​វិធី​ណា ឬ​អាច​មិន​ទាន់​រក ឬ​រក​មិន​ទាន់​ឃើញ​ក៏​ថា​បាន។ របៀប​ធ្វើ សូម​មើល​វិធី​ងាយៗ​ខាង​ក្រោម៖

៙ ​របៀប​ Remove Auto Image Hyperlink  ៖ 
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
- រក​មើល​ស្លាក <b:skin>...</b:skin> ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ពណ៌ខ្មៅ​ដែល​នៅ​ពី​​មុខ​វា
- រមូល​ចុះ (scroll down) ទៅ​ដល់ ]]></b:skin>
- ចម្លង​កូដ​ខាង​ក្រោម​ទៅ​បិទ​​ភ្ជាប់​ ​នៅ​ពី​លើ​ស្លាក ]]></b:skin>។ (មើល​ឲ្យ​ច្បាស់​ពី ទី​តាំង​ដាក់​កូដ)

កូដ​ដែល​មាន​មុខ​ងារ​អាច Remove Link
.separator a {
   pointer-events: none;
   cursor: default;
}
.separator a img {
outline : none;
border : 0;
}
.separator a:active, .separator a:focus {
 outline: none;
-moz-outline-style: none;
 ie-dummy: expression(this.hideFocus=true);
}
.separator a img:active, .separator a img:focus {
outline: none;
-moz-outline-style: none;
}

- ​ជា​ចុង​ក្រោយ កុំ​ភ្លេច Save Template ផង​!!!​។ ...
* សូម​ចែក​រំលែក​គន្លឹះ​ទាំង​អស់​នេះ​ទៅ​កាន់​មិត្ត​ភក្តិ​របស់​អ្នក​ផង ដើម្បី​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប Remove ដំណ​ភ្ជាប់​ស្វ័យ​ប្រវត្តិ (Auto Image Hyperlink) នៅ​ក្នុង​ប្លុកករ"

Post a Comment