ធាតុ​ក្រាហ្វិក ចុច​ចូល​បណ្ដាញ​សង្គម ដ៏ស្រស់​ស្អាត មាន​ចលនា​រង្វិល​ជុំ

ជួប​គ្នា ចុង​សប្ដាហ៍​ម្ដង​ទៀត ជា​មួយ​នឹង​គន្លឹះ​ដដែលៗ :D ។ នេះ​ជា​គម្រូ​បណ្ដាញ​​សង្គម ដែល​មាន​រាង​មូល ហើយ​មាន​ចលនា​រង្វិល​ជុំ ដែល​អាច​ឲ្យ​លោក​អ្នក​យក​ទៅ​ប្រើ នៅ​លើ​គេហទំព័រ ឬ​ប្លុក​បាន​យ៉ាង​ស្រស់​ស្អាត​ផងដែរ។ ចំពោះ​របៀប​នៃ​ការ​ដាក់​នៅ​លើ​ប្លុក ឬគេហ​ទំព័រ​នោះ គឺ​មាន​ភាព​ងាយ​ស្រួល​ដូច​បក​ចេក​ខ្ចី​អញ្ចឹង...។ :D :D ដើម្បី​កុំ​ឲ្យ​និយាយ​លេង​អត់​ប្រយោជន៍​ច្រើន សូម​លោក​អ្នក​ចូល​ទៅ​មើល ពី​កូដ និង​របៀប​នៃ​ការ​ដាក់​ខាង​ក្រោម​នេះ​បាទ។...

<= = = = = មើល​គម្រូ​ខាង​ក្រោម​ = = = =>

៙ របៀប​ដាក់ធាតុ​ក្រាហ្វិក ចុច​ចូល​បណ្ដាញ​សង្គម ដ៏ស្រស់​ស្អាត មាន​ចលនា​រង្វិល​ជុំ ៖
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ហើយ​ចុច​ប៊ូតុង Save
* បន្ថែម ៖ ចំពោះ​ឈ្មោះ widget មិន​ចាំ​បាច់​ដាក់​​ទេ។
** ពេល​ចុច Save ហើយ សូម​ចាប់​ទាញ​វា​ទៅ​ដាក់​នៅ​ទី​តាំង​សម​រម្យ​ណា​មួយ​ដែល​ងាយ​ចំណាំ។

កូដ​ដែល​ត្រូវ​ដាក់​ក្នុង HTML/JavaScript

*** សម្គាល់​ជា​សំខាន់ ៖
- ចំពោះ​ សញ្ញា​ទ្រុង​ជ្រូក ( # ) ជា​កន្លែង​បិទ​ភ្ជាប់ Link URLនៃ​គណនី​មួយៗ​របស់​អ្នក។ ហើយ​បើ​អ្នក​មិន​ទាន់​មាន​គណនី​គ្រប់​ចំនួន​វា​ទេ លោក​អ្នក​អាច​ទុក​វា​ចោល​សិន ដោយ​មិន​ចាំ​បាច់​ផ្លាស់​ប្ដូរ​អ្វី​នៅ​ត្រង់​សញ្ញា​ទ្រុង​ជ្រូក (#) នោះ​ទេ។ :D សូម​អរគុណ!!! ជួប​គ្នា​នៅ​ពេល​ក្រោយៗ​ទៀត។

អត្ថបទស្រដៀងគ្នា:

0 Response to "ធាតុ​ក្រាហ្វិក ចុច​ចូល​បណ្ដាញ​សង្គម ដ៏ស្រស់​ស្អាត មាន​ចលនា​រង្វិល​ជុំ"

Post a Comment