ស្ងាត់ៗយូរដែរហើយ ដែលខានដាក់ប្រកាសដែលទាក់ទងទៅនឹងការគ្រប់គ្រងប្លក់។ ថ្ងៃនេះ ដោយសារ តែចង់បង្ហាញជូនលោកអ្នកនូវគន្លឹះមួយ ក៏ខិតខំព្យាយាមឆ្លៀតសរសេរ ទោះបីតិចតួចក្ដី ក៏សង្ឃឹមថា លោកអ្នកដែលជាម្ចាស់ប្លក់ទាំងឡាយអាចយកទៅធ្វើជាឯកសារយោង ឬអនុវត្តន៍បាន។ ក្នុងគន្លឹះមួយនេះ ខ្ញុំនឹងបង្ហាញជូនលោកអ្នក នូវវិធី ៥យ៉ាង ក្នុងការរចនារូបរាងប្លក់របស់យើង ធ្វើយ៉ាងណាដើម្បីឲ្យមានអ្នកទស្សនាចូលមើលកើនឡើង និងមានភាពទាកទាញ។
ដូចនេះ ក្នុងនាមយើងជាអ្នកគ្រប់គ្រងប្លក់មួយ គឺមិនអាចធ្វេសប្រហែសបានទេ ព្រោះថា បើកាលណាប្លក់ របស់យើងមិនបានរចនាវាឲ្យបានស្រួលបួលទេ គឺអ្នកទស្សនាអាចនឹងថយចុះជាលំដាប់។ ពេលនេះ សូមធ្វើតាមខ្ញុំនូវវិធីសាមញ្ញទាំង៥យ៉ាងក្នុងការធ្វើឲ្យរូបរាងប្លក់របស់យើងកាន់តែមានភាពទាក់ទាញ និងអាចរក្សាចំនួននៃអ្នកទស្សនា។ សូមអានពីដើមដល់ចប់នូវគន្លឹះខាងក្រោម ៖
1/- ការរក្សារូបរាងប្លក់ជាធម្មតា ៖
នៅក្នុងចំណុចទី១ នេះ គឺមិនមែនបង្ហាញលោកអ្នកឲ្យធ្វើរូបរាងប្លក់ធម្មតាៗ គ្មានទម្រង់ច្បាស់លាស់នោះទេ គឺលោកអ្នកពុំគប្បីប្ដូររូបរាងរបស់វាញឹកញាប់នោះទេ គឺអាច កន្លះឆ្នាំប្ដូរម្ដង ឬ១ ទៅ២ឆ្នាំ។ សម្រាប់ខ្ញុំ តាំងពីបង្កើតប្លក់មក ខ្ញុំទើបតែប្ដូររូបរាងរបស់វា២ ដងប៉ុណ្ណោះ។ ការប្តូររូបរាងរបស់វាញឹកញាប់ធ្វើឲ្យកាន់តែមានផលវិបាកច្រើន ដែលមានទាំងការផ្លាស់ទំហំ, ម៉ូតអក្សរ,...។ វារំខានដល់អ្នកចូលទស្សនា ដែលម្ដងឃើញប្លក់យើងមានពណ៌ស , ម្តងខ្មៅ, ម្ដងក្រហម (ជាឧទាហរណ៍)។ :D ដូចនេះ គួររក្សារូបរាងប្លក់, ពណ៌ឲ្យបានស្ថិតស្ថេរ។
2/- រចនាឡូហ្គោ (Logo) ឲ្យបានសមរម្យ ៖
ជាធម្មតា លោកអ្នកដែលបង្កើតប្លក់មកហើយ មិនមែនអាចសរសេរគ្រប់ពត៌មានទាំងអស់នោះទេ គឺអាចជាពត៌មានផ្សេងៗដែលលោកអ្នកចង់សរសេរ។ ដូចនេះ លោកអ្នកក៏ត្រូវមាន Logo មួយសម្រាប់ជាកំណត់សម្គាល់នៃប្លក់របស់យើងផងដែរ ហើយ Logo នោះគឺងាយនឹងឆ្នៃប្រឌិតណាស់ ព្រោះថា បើលោកអ្នកសរសេរទាក់ទងទៅនឹងអ្វី គួរធ្វើវាឲ្យសមស្របទៅតាមនោះដែរ។
3/- មានចំណងជើងត្រឹមត្រូវ ៖
ក្នុងផ្នែកនេះ គឺខ្ញុំចង់និយាយពីប្រកាសរបស់លោកអ្នកនៅពេលដែលលោកអ្នកសរសេរប្រកាសមួយ សូមឲ្យមានចំណងជើង (Title) ដែលគេអាចចុចមើលបានផង។ អាចមានជាប៊ូតុង អានបន្ត (Read more) ទៀតកាន់តែប្រសើរ។ :D
4/- ចៀសវាការប្រើពណ៌ខ្មៅនៅលើផ្ទៃ ឬផ្ទៃក្រោយនៃប្លក់ ៖
និយាយដល់រឿងប្លក់ពណ៌ខ្មៅ កាលមុនដំបូង ប្លក់ខ្ញុំបង្កើតថ្មី ប្លក់មានសណ្ឋានជាផ្ទៃទាំងមូលពណ៌ខ្មៅងងឹត និងផ្ទៃក្រោយពណ៌ខ្មៅ មានរូបក្បាច់ភ្ញី ហើយគ្រាន់តែចូលមើលប្លក់ភ្លាម ធ្វើឲ្យកុំព្យូទ័ររបស់យើងធ្លាក់ពន្លឺតែម្ដង។ នេះជាចំណុចមួយដែលលោកអ្នកគួរចៀសវាងដែរ។ :D
5/- កុំព្យាយាមដាក់ ផ្ទាំងពាណិជ្ជកម្ម (Banner) ឬវីដេអូច្រើនពេកនៅលើប្លក់ ៖
ខ្ញុំជឿជាក់ 100% ថាប្លក់របស់យើងអាចដាក់ជាផ្ទាំងពាណិជ្ជកម្ម ឬវីដេអូបានច្រើនតាមដែលអាចធ្វើបាន តែអ្នកបានគិតពី អត្ថទោសនៃផ្ទាំងពាណិជ្ជកម្ម ឬវីដេអូ ទាំងអស់នេះទេ គឺវាធ្វើឲ្យប្លក់របស់យើងមិនល្បី ហើយអាចឲ្យប្លក់នោះ មានដំណើរការយូរផង បូកបន្ថែមជាមួយនឹងការរំខានដែរ។
*** ដូចនេះរាល់ការណែនាំរបស់ខ្ញុំខាងលើ សង្ឃឹមថាលោកអ្នកអាចកាត់យល់បានថា តើគួរធ្វើដូចម្ដេចដើម្បីចៀសវាងប្រការអាក្រក់ទាំងអស់នេះ។ សូមបង្ការវា ដើម្បីឲ្យប្លក់របស់ពេញនិយមពីអ្នកទស្សនាទាំងឡាយ។ អរគុណចំពោះលោកអ្នកដែលបានចូលអានប្លក់ Lab4Khmer។ :)
Home » Uncategories » គន្លឹះ ៥យ៉ាង ក្នុងការរចនារូបរាង Blogger របស់អ្នក ឲ្យកាន់តែមានភាពទាក់ទាញ និងមានអ្នកចូលទស្សនាច្រើន
Subscribe to:
Post Comments (Atom)
0 Response to "គន្លឹះ ៥យ៉ាង ក្នុងការរចនារូបរាង Blogger របស់អ្នក ឲ្យកាន់តែមានភាពទាក់ទាញ និងមានអ្នកចូលទស្សនាច្រើន"
Post a Comment