ចំណាត់​ក្រុម​ប្រកាស (Labels) និង​ទំនាក់​ទំនង​រវាង ចំណាត់​ក្រុម (Labels) ជា​មួយ​មីនុយបារ

   សួស្តី! ថ្ងៃ​នេះ ដោយ​សារ​តែ​មាន​សំណូម​ពរ​ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ ខ្ញុំ​សូម​សរសេរ​បង្ហាញ​នូវ​អត្ថបទ​មួយ ដែល​អត្ថបទ​នេះ ជា​មូល​ដ្ឋាន​គ្រឹះ​ប្លុក​មួយ​ដែរ។ នៅ​ក្នុង​គន្លឹះ​នេះ ខ្ញុំ​នឹង​និយាយ​ទាក់​ទង​ទៅ​នឹង​ចំណាត់​ក្រុម ដែល​នៅ​ក្នុង​ភាសា​អង់គ្លេស​ហៅ​ថា Labels។ តើ​អ្នក​ចេះ​ប្រើ Labels ហើយ​ឬ​នៅ? អ្នក​ដែល​ទើប​នឹង​ចាប់​ផ្តើម​ដំបូង​ជា​មួយ​នឹង​ប្លុកករ​ភាគ​ច្រើន​មិន​សូវ​បាន​ចាប់​អារម្មណ៍ និង​មិន​សូវ​បាន​ដឹង​ពី​សារសំខាន់​របស់​ Labels ទេ។ ប៉ុន្តែ​ក្រោយ​ពី​បាន​មើល​អត្ថបទ​ខាង​ក្រោម អ្នក​នឹង​ចេះ​ប្រើ Labels ក៏​ដូច​ជា​ការ​ចង់ Labels ជា​មួយ​នឹង​មីនុយបារ ផង​ដែរ។

៙ ការ​ដាក់​អត្ថបទ​ទៅ​តាម​ចំណាត់​ក្រុម (Labels) :
- ជា​ដំបូង​ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​ការ​សរសេរ​អត្ថបទ​មួយ​ដែល​ខ្ញុំ​ចង​វា​ជា​ចំណាត់​ក្រុម (Labels)។
- នៅ​ពេល​ចូល​ដល់​ផ្ទាំង​ប្រកាស​អត្ថបទ នោះ​លោក​អ្នក​នឹង​ឃើញ​ពាក្យ Labels នៅ​របារ​ចំហៀង ហើយ​សូម​ចុច​ទៅ​លើ​វា។ (មើល​រូប​ឧទាហរណ៍)
 * សេចក្តី​ពន្យល់ ៖
>> នៅ​ពេល​ដែល​អ្នក​ធ្លាប់​មាន​ចំណាត់​ក្រុម​ប្រកាស​ណា​មួយ​ហើយ​ ហើយ​អត្ថបទ​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ចំណាត់​ក្រុម​ដដែល​នោះ អ្នក​អាច​ចុច​ជ្រើស​យក​ចំណាត់​ក្រុម​នោះ​តែ​ម្ដង។
>> តែ​បើ​សម្រាប់​ចំណាត់​ក្រុម​ប្រកាស ដែល​មិន​ធ្លាប់​មាន (ថ្មី) លោក​អ្នក​អាច​អាច​សរសេរ​វា​ថែម។
>> ចំណាត់​ក្រុម (Labels) អាច​ដាក់​បាន​ច្រើន​ជាង​១។
>> ពេល​ដែល​ជ្រើស​រើស ឬ​សរសេរ​ចំណាត់​ក្រុម​បន្ថែម​ហើយ​សូម​ចុច​ឆ្នុច Done។
- ឥឡូវ​នេះ ខ្ញុំ​បាន​ដាក់​ប្រកាស​ក្នុង​ចំណាត់​ក្រុម​មួយ ដែល​មាន​ចំណង​ជើង​ថា "មូល​ដ្ឋាន​គ្រឹះ​ប្លុក"។

- តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត? គឺ​យើង​គ្រាន់​តែ Publish ប្រកាស​របស់​យើង​ទៅ​គឺ​បាន​ហើយ។
- ពេល View មើល ប្រកាស​របស់​យើង វា​នឹង​បង្ហាញ​នៅ​ខាង​ក្រោម​ប្រកាស​ដូចរូប ៖
 * កា​រ​ចង​ជា​ចំណាត់​ក្រុម​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ទស្សនា ក៏​ដូច​ជា​ម្ចាស់​ប្លុក​មាន​ភាព​ងាយ​ស្រួល​ចូល​មើល ប្រកាស​របស់​ខ្លួន។

៙ ការ​ដាក់ចំណាត់​ក្រុម (Labels) ចូល​ទៅ​ក្នុង មីនុយ​បារ :
   ទីងមោង សូម​ខ្សឹប​ប្រាប់​លោក​អ្នក​សិន ថា​តើ​ការ​ដាក់​ចំណាត់​ក្រុម ទៅ​ក្នុង​របារ​មីនុយ​នៃ​ប្លុក មាន​លក្ខណៈ​បែប​ណា? នឹង​មាន​ប្រយោជន៍​យ៉ាង​ណា​ដែរ?
   >> ការ​ចង ចំណាត់​ក្រុម (Labels) នៅ​ក្នុង​មីនុយ​បារ គឺ​ធ្វើ​ឲ្យ​យើង​ចុច​មីនុយ​បារ​ ហើយ​វា​បង្ហាញ​រាល់​ប្រកាស​ដែល​មាន​នៅ​ក្នុង​ចំណាត់​ក្រុម​នោះ។ ឧទាហរណ៍ ៖ នៅ​ក្នុង​ប្លុក​របស់​ខ្ញុំ ខ្ញុំ​ចុច​ចូល​មូល​ដ្ឋាន​គ្រឹះ​ប្លុក នោះ​វា​នឹង​បង្ហាញ​គ្រប់​អត្ថបទ​ដែល​ខ្ញុំ​បាន​ដាក់​នៅ​ក្នុង​ចំណាត់​ក្រុម​ "មូល​ដ្ឋាន​គ្រឹះ​ប្លុក"។ ការ​ធ្វើ​បែប​នេះ មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​ដែល​ប្លុក​របស់​យើង​មាន​ចំណាត់​ក្រុម​តិច ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា ក្នុង​ការ​ចូល​មើល​អត្ថបទ​នៅ​ក្នុង​ចំណាត់​ក្រុម​របស់​យើង។
- ចូល​ដល់​របៀប​នៃ​ការ​ដាក់​ចំណាត់​ក្រុម ចូល​ទៅ​ក្នុង​មីនុយ​បារ​វិញ​ម្តង។
- ជា​ដំបូង​សូម​ View មើល​ប្លុក​របស់​អ្នក នៅ​អ្នក​នឹង​ឃើញ​ចំណាត់​ក្រុម​នៅ​ខាង​ក្រោម​ប្រកាស ហើយ​រាល់​ចំណាត់​ក្រុម​ទាំង​នោះ សុទ្ធ​តែ​មាន​ដំណ​ភ្ជាប់ (Link) របស់​វា​មួយៗ។
- សូម​ចុច​ម៉ៅ​ស្ដាំ​លើ​ចំណាត់​ក្រុម​ណា​មួយ​ ដែល​លោក​អ្នក​ចង់​ឲ្យ​វា​បង្ហាញ​នៅ​ពេល​ដែល​គេ​ចុច​លើ Label ហើយ​ចុច​ពាក្យ Copy Link Location។ តែ​ដើម្បី​ឲ្យ​ងាយ​យល់ ខ្ញុំ​សូម​ឧទាហរណ៍​ជាក់​ស្ដែង​តែ​ម្តង។ ឧទាហរណ៍ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទស្សនា ចុច​លើ​មីនុយ "មូល​ដ្ឋាន​គ្រឹះ​ប្លុក" ហើយ​វា​បង្ហាញ ប្រកាស​ជា​ច្រើន​ដែល​ បាន​ចង​ក្នុង​ចំណាត់​ក្រុម "មូល​ដ្ឋាន​គ្រឹះ​ប្លុក"។ ដូច​នេះ​ខ្ញុំ​ត្រូវ​ចម្លង​ដំណ​ភ្ជាប់ របស់​ចំណាត់​ក្រុម "មូល​ដ្ឋាន​គ្រឹះ​ប្លុក" ​ដូច​ខាង​ក្រោម (មើល​រូប) ៖
- បន្ទាប់​ពី​ចម្លង​រួច​ហើយ សូម​ចូល​ទៅ​កាន់​ផ្នែក Pages >> NewPage >> Web Address (មើល​រូប)
- ហើយ​សូម​ដាក់​ចំណង​ជើង និង​ដំណ​ភ្ជាប់​ដែល​បាន​ចម្លង (មើល​រូប)
- នៅ​ពេល​ដែល​ធ្វើ​វា​រួច​ហើយ សូម​ចុច​ប៊ូ​តុង Save ផង​បាទ!។
* ដូច​នេះ នៅ​ពេល​ដែល​គេ​ចុច​លើ មីនុយ "មូល​ដ្ឋាន​គ្រឹះ​ប្លុក" គេ​នឹង​ឃើញ​អត្ថបទ ជា​ច្រើន ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់​ក្រុម​មូល​ដ្ឋាន​គ្រឹះ​ប្លុក។

អត្ថបទស្រដៀងគ្នា:

1 Response to "ចំណាត់​ក្រុម​ប្រកាស (Labels) និង​ទំនាក់​ទំនង​រវាង ចំណាត់​ក្រុម (Labels) ជា​មួយ​មីនុយបារ"

  1. ហេតុអ្វីបានជាWeb address ក្នុងប្លុករបស់ខ្្ញុំអត់មានអញ្ចឹង

    ReplyDelete