កូដ​បិទ​មិន​ឲ្យ​អ្នក​ទស្សនា​ចុច​ម៉ៅ​ស្តាំ​ (Right Click) លើ​ប្លុក​របស់​យើង

   ការ​បិទ​មិន​ឲ្យ​ចុច​ម៉ៅ​ស្ដាំ នៅ​លើ​ប្លុក​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ សម្រាប់​ម្ចាស់​ប្លុក តែ​បើ​សម្រាប់​អ្នក​ទស្សនា វា​មិន​សូវ​ជា​រឿង​ល្អ​ប៉ុន្មាន​ទេ ហើយ​បើ​សិន​ជា​អ្នក​លួច​ចម្លង​កូដ​វិញ គឺ​រឹត​តែ​បញ្ហា។ :D តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ការ​បិទ​មិន​ឲ្យ​ចុច​ម៉ៅ​ស្ដាំ​នៅ​លើ​ប្លុក គឺ​ជា​ជួយ​ការ​ពារ​ប្លុក​របស់​យើង​មួយ​កម្រិត​ដែរ ដូច​នេះ បើ​សម្រាប់​អ្នក​ប្រុង​ប្រយ័ត្ន​ខ្លាំង គួរ​តែ​ដឹង​អំពី វា​ឲ្យ​បាន​ច្រើន។

   ការ​ដាក់​កូដ ដើម្បី​បិទ​មិន​ឲ្យ​គេ​ចុច​ម៉ៅ​ស្ដាំ​នៅ​លើ​ប្លុក មិន​មែន​ជា​ការ​ពិបាក​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​មើល​ពី​របៀប​ដាក់​កូដ ដែល​ខ្ញុំ​នឹង​រៀប​រាប់​បង្ហាញ​ខាង​ក្រោម​នេះ។ ជា​លទ្ធផល ខ្ញុំ​បាន​ធ្វើ​វា​ដោយ​ជោគ​ជ័យ ដូច​នេះ ខ្ញុំ​សូម​ឲ្យ​លោក​អ្នក [ចុច​ទីនេះ] ដើម្បី​មើល​លទ្ធផល​របស់​ខ្ញុំ។
»»» មើល​ផង​ដែរ​នូវ ៖ របៀប​ដាក់​ប៊ូតុង Google Translate នៅ​ក្នុង​ប្លុកករ

៙ របៀប​ដាក់​កូដ​បិទ​មិន​ឲ្យ​អ្នក​ទស្សនា​ចុច​ម៉ៅ​ស្តាំ​ (Right Click) លើ​ប្លុក​របស់​យើង ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ហើយ​ចុច​ប៊ូតុង Save
* បន្ថែម ៖ ចំពោះ​ឈ្មោះ widget មិន​ចាំ​បាច់​ដាក់​ទេ។

កូដ​បិទ​មិន​ឲ្យ​អ្នក​ទស្សនា​ចុច​ម៉ៅ​ស្តាំ​ (Right Click)
<script language=JavaScript>
<!--
//Disable right mouse click Script
var message="Function Disabled!";
///////////////////////////////////
function clickIE4(){
if (event.button==2){
alert(message);
return false;
}
}
function clickNS4(e){
if (document.layers||document.getElementById&&!document.all){
if (e.which==2||e.which==3){
alert(message);
return false;
}
}
}
if (document.layers){
document.captureEvents(Event.MOUSEDOWN);
document.onmousedown=clickNS4;
}
else if (document.all&&!document.getElementById){
document.onmousedown=clickIE4;
}
document.oncontextmenu=new Function("alert(message);return false")
// -->
</script>

*** សូម​អរគុណ ចំពោះ​ការ​ចូល​ទស្សនា​របស់​លោក​អ្នក។ បើ​ធ្វើ​បាន​ឬ​មិន​បាន សូម​ផ្តល់​ជា​មតិ។

អត្ថបទស្រដៀងគ្នា:

0 Response to "កូដ​បិទ​មិន​ឲ្យ​អ្នក​ទស្សនា​ចុច​ម៉ៅ​ស្តាំ​ (Right Click) លើ​ប្លុក​របស់​យើង"

Post a Comment