អំពី Theme Detector Blogger និង WordPress

   Theme Detector ឬ​ហៅ​ថា ឧបករណ៍​រាវ​រក មាន​អត្ថ​​ប្រយោជន៍​ណាស់ សម្រាប់​អ្នក​សរសេរ​ប្លក់​ទាំង​នៅ​លើ Blogger និង Wordpress។ ជា​ធម្មតា លោក​អ្នក​ដែល​ប្រើ​ប្រាស់ Template ឬ Theme នៅ​លើ Wordpress ក្ដី តែង​តែ​ចង់​ប្រើ​ប្រាស់​នូវ Template ស្អាតៗ។ ហើយ​បើ​សិន​ជា​លោក​អ្នក​រក​នៅ​លើ​គេហទំព័រ​ផ្សេងៗ​តាម​រយៈ Google នោះ​ក៏​មិន​ខ្វះ​ដែរ តែ​សួរ​ថា តើ​យើង​នឹង​ពេញ​ចិត្ត​វា​ដែរ​ឬ​អត់? ហើយ​បើ​យើង​ចង់​បាន Template ដូច​ប្លក់​ណា​មួយ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?...

   អត្ថបទ​ខាង​ក្រោម​នេះ ខ្ញុំ​នឹង​សរសេរ​ពន្យល់​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ស្វែងរក Template និង​វិធី​លុប​បំបាត់​ឈ្មោះ​របស់​ស្បែក​ប្លក់ មិន​ឲ្យ​គេ​ចម្លង​តាម​បាន ទាំង​នៅ​ក្នុង Blogger និង​ Wordpress។ ឧបករណ៍​ស្វែង​រក ដែលគេ​ហៅថា Theme Detector នេះ នឹង​គ្មាន​ប្រសិទ្ធិ​ភាព​ឡើយ បើ​សិន​ជា​ម្ចាស់​ប្លក់ បាន​លុប​ចេញ​នូវ​ឈ្មោះ (និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​កន្លែង​ដែល​វា​រាវ​ទៅ​ចាប់)។

  • សម្រាប់​អ្នក​ប្រើប្រាស់​ Blogger :
    • នៅ​ក្នុង Blogger គ្មាន​ឧបករណ៍​ដែល​គេ​បង្កើត​មក សម្រាប់​ឲ្យ​យើង​ប្រើ​ប្រាស់​សម្រាប់​ស្វែង​រក Template ណា​មួយ​នោះ​ទេ គឺ​យើង​ប្រើ​ប្រាស់​វិធីសាស្ត្រ​ផ្ទាល់​ខ្លួន។
    • ត្រូវ​ប្រាកដ​ថា ប្លក់នោះ ប្រើ​ប្រព័ន្ធ​ Blogger ហើយ​ចុច View Code គេ​មើល (ក្នុង Firefox >> ចុច​កូន​កណ្ដុរ​ស្ដាំ >> View Page Source)
    • លោក​អ្នក​នឹង​ឃើញ​ឈ្មោះ Template ដែល​គេ​ប្រើ​ជាលក្ខណៈ Comment នៅ​ក្នុង CSS។ បន្ទាប់​ពី​បាន​ដឹង​ឈ្មោះ​ហើយ សូម​ធ្វើ​ការ​ស្វែង​រក​នៅ​លើ Goolge ឬ​គេហទំព័រ​នានា។
      • បើ​សិន​ជា​លោក​អ្នក​ជាម្ចាស់​ប្លក់ ហើយ​មិន​ចង់​ឲ្យ​គេ​ដឹង​ថា យើង​ប្រើប្រាស់ Template ណា? ឈ្មោះ​អ្វី? យក​មក​ពី​ណា? នោះ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​លុប ឬ​កែ ​នៅ​ត្រង់​កន្លែង​នោះ​ចោល ជា​ការ​ស្រេច។
  •  សម្រាប់​អ្នក​ប្រើប្រាស់ Wordpress :
    • នៅ​ក្នុង Wordpress វា​មាន​ភាព​ងាយ​ស្រួល​ជាង Blogger ព្រោះ​មាន​គេហទំព័រ​មួយ​ចំនួន​បាន​ផ្ដល់​នូវ​មុខ​ងារ​ស្វែង​រក​ឈ្មោះ Theme នេះ។
    • តែ​ពេល​នេះ ខ្ញុំ​សូម​ឧទាហរណ៍​នូវ​គេហទំព័រ​មួយ http://www.wpthemedetector.com ។ លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​គេហទំព័រ​នោះ ហើយ​បិទ​ភ្ជាប់​នូវ URL នៃ​ប្លក់ Wordpress ណា​មួយចូល​ទៅ​ក្នុង​នោះ​ទៅ នោះ​វា​នឹង​បង្ហាញ​ថា Wordpress នោះ​ប្រើ Theme ឈ្មោះ​អ្វី? មាន​ប្រើប្រាស់ Plugin អ្វី​ខ្លះ?
      • យើង​អាច​ចូល​ទៅ​លុប​ ឬ​ប្ដូរ​នៅ​ក្នុង Style CSS ឬ​កន្លែង​មួយ​ចំនួនទៀត ដើម្បី​កុំឲ្យ​គេហទំព័រ​នោះ ចាប់​ឈ្មោះ Theme របស់​យើង​បាន។
    នេះ​គឺ​ជា​ការ​ប្រៀបធៀប​រវាង​ឧបករណ៍​ស្វែង​រក Theme របស់ Wordpress និង Blogger ដែល​មាន​លក្ខណៈ​ខ្លីៗ ដែល​អាច​យល់​បាន និង​អាច​ឲ្យ​លោក​អ្នក​ស្វែង​រក ឬ​លាក់ Theme របស់​ខ្លួន។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "អំពី Theme Detector Blogger និង WordPress"

Post a Comment