ខ្ញុំជឿជាក់ថា គ្មាននរណាម្នាក់យកស្បែកប្លក់របស់អ្នកដទៃមកប្រើ ហើយមិនមានការកែប្រែអ្វីបន្តិចនោះទេ ដែលយ៉ាងហោចណាស់ក៏មានការកែប្រែពណ៌ផងដែរ។ សម្រាប់ផ្ទាំងកែកូដរបស់ Blogger ទៀតសោតក៏មិនសូវជាមានមុខងារច្រើនប៉ុន្មានដែរ ព្រោះមានត្រឹមមុខងារ ស្វែងរក (Search) និងផ្សេងៗទៀតតិចតួចប៉ុណ្ណោះ។
ថ្ងៃនេះ យើងនឹងបង្ហាញលោកអ្នកនូវវិធីមួយដ៏ងាយស្រួល ក្នុងការកែប្រែពណ៌ស្បែកប្លក់របស់អ្នក។ ហើយអ្នកក៏អាចប្រើវិធីនេះ ដើម្បីផ្លាស់ប្ដូរ Class Name របស់ CSS ក្នុងនោះបានផងដែរ។ ជាដំបូងយើងត្រូវដឹងថា អ្វីទៅជាពណ៌មេ ដែលបានប្រើប្រាស់នៅក្នុងស្បែកប្លក់នោះ។ គ្មានការឲ្យនិយមន័យណាមួយច្បាស់លាស់ទេ តែខ្ញុំសូមឲ្យនិយមន័យនេះតាមការយល់ឃើញ "ពណ៌មេ គឺជាពណ៌ដែលត្រូវបានប្រើប្រាស់ច្រើន ឬអាចនិយាយបានថា ជាពណ៌ដែលមានការពេញនិយម ដែលមានប្រើនៅក្នុងស្បែកប្លក់ ឬកន្លែងណាមួយ" ។ ឧទាហរណ៍ ៖ ស្បែកប្លក់ខាងក្រោមនេះ ពណ៌មេរបស់វាគឺ ពណ៌ក្រហមស្លេក, ពណ៌ប្រផេះ...។
ដូច្នេះ បើខ្ញុំចង់ធ្វើការកែប្រែស្បែកប្លក់នេះ ឲ្យមានលក្ខណៈប្លែកភ្លាមៗ ខ្ញុំគ្រាន់តែស្គាល់នូវកូដពណ៌មេ ដែលមានដូចជា ៖ ពណ៌ក្រហមព្រឿងៗ (#E73138); ពណ៌ប្រផេះ (#333333)...។ ខ្ញុំនឹងចាប់ផ្ដើមដំណើរការនៃការកែស្បែកប្លក់មួយនេះតែម្ដង។
1. បើកស្បែកប្លក់របស់អ្នក (ជា File *xml) ជាមួយនឹងកម្មវិធី Notepad++។
2. បន្ទាប់មកអ្នកអាចចុច Ctrl + F ឬចូលទៅកាន់មីនុយ Search >> Fine ដើម្បីចូលទៅប្រើប្រាស់ឧបករណ៍ស្វែងរក និងជំនួស។
3. បន្ទាប់មកទៀត យើងត្រូវបិទភ្ជាប់កូដពណ៌ ដែលយើងឲ្យឈ្មោះថាពណ៌មេនោះ នៅក្នុងប្រអប់ Find what : ហើយចុចលើប៊ូតុង Find Next។ ពេលនោះពណ៌ទាំងអស់នឹងត្រូវបានរកឃើញម្ដងមួយៗ។
4. បន្តមកទៀត យើងត្រូវយកកូដពណ៌ណាមួយដែលយើងចង់ជំនួសពណ៌មេដែលយើងកំពុងស្វែងរកនេះ ហើយចូលទៅកាន់ Tab Replace និងបិទភ្ជាប់កូដពណ៌ដែលចង់ជំនួសនៅក្នុងប្រអប់ Replace With : និងបន្តចុចលើប៊ូតុង Replace All ដើម្បីជំនួសពណ៌ទាំងអស់ (មើលរូបខាងក្រោម)។
បើអ្នកបានធ្វើវារួចរាល់អស់ហើយ អ្នកអាច Save ហើយយកវាទៅប្រើប្រាស់ជាមួយនឹងប្លក់របស់អ្នកតែម្ដង នោះអ្នកនឹងអាចឃើញលទ្ធផល ដ៏គួរឲ្យពេញចិត្តជាមិនខាន។ សូមអរគុណ!!!... ជួបគ្នាក្នុងគន្លឹះថ្មីៗ និងប្លែកៗជាមួយនឹងប្លក់ក្រោយៗទៀត។
0 Response to "កែប្រែស្បែកប្លក់កាន់តែរហ័ស ជាមួយនឹងមុខងារ Search និង Replace ក្នុង Notepad++"
Post a Comment