ក្រោយពីចូលឆ្នាំហើយ ខ្ញុំក៏នៅតែមិនសូវជាទំនេរប៉ុន្មានដែរ តែចេះតែឆ្លៀតឱកាស សរសេរអត្ថបទ នេះឡើងក្នុងគោលបំណងចង់ឲ្យលោកអ្នកដែលនិយមប្រើម៉ូតអក្សរប្លែកៗ ទាញយកទុកប្រើ។ ពេលនេះ គឺមានអក្សររចនាពុម្ពអក្សរថ្មីៗជាច្រើននាក់ដែលបានលេចមុខឡើង ហើយអ្នករចនាទាំងអស់ សុទ្ធតែមានគោលបំណងរួមមួយ គឺលើកស្ទួយអក្សរសាស្ដ្រខ្មែរយើងនៅលើបណ្ដាញអ៊ីនធឺណេត។ ពុម្ពអក្សរយូនីកូដដែលខ្ញុំនឹងដាក់ឲ្យទាំងយកនៅពេលនេះ គឺរបស់ប្អូន មៀច ចំណាន ដែលគាត់រចនាអក្សរយូនីកូដ បានច្រើន និងរហ័ស ហើយ ស្អាតៗប្លែកៗទៀតផង។
ខ្ញុំបាទក៏ធ្លាប់បានរចនាអក្សរយូនីកូដខ្មែរដែរ ហើយក៏បានដឹងថា ការរចនាអក្សរយូនីកូដខ្មែរយើងមិនមែនជាការងាយស្រួលនោះទេ។ ការធ្វើវាត្រូវប្រើកម្មវិធីមួយឈ្មោះថា Font Creator។ យើងត្រូវមានទាំងបច្ចេកទេសគូរ, ការប្រឌិត, ការរចនា, ។ល។ ដូចនេះ ក្នុងនាមយើងជាអ្នកប្រើប្រាស់ គួរតែដឹងគុណចំពោះអ្នកបង្កើត ដែលគាត់ខំចំណាយទាំងពេលវេលា ថវិកា មករចនាបានជាអក្សរយូនីកូដមួយៗ ឲ្យយើងប្រើប្រាស់នេះ។
*** ការទាញយក ៖
- ទំហំកម្មវិធី ៖ 797.79 KB
- ចំនួនពុម្ពអក្សរយូនីកូដនៅក្នុងនោះ គឺ : 13 ពុម្ព
- ទាញយក ៖ Dropbox ចុចទីនេះ
Subscribe to:
Post Comments (Atom)
ពុម្ពអក្សរខ្មែរ
ReplyDelete