ប្លុក​ទីងមោង ត្រូវ​បាន​កែ​ប្រែ​រូប​រាង​ថ្មី នៅ​ថ្ងៃ​នេះ (ថ្ងៃ​អង្គារ៍ ទី២៧ ខែ​ឧសភា ឆ្នាំ២០១៤)

   ជម្រាប​សួរ អស់​លោក​អ្នក​ដែល​តែង​តែ​តាម​ដាន​រាល់​ការ​ប្រកាស​របស់​កូន​ប្លុក​មួយ​នេះ។ ថ្ងៃ​នេះ ខ្ញុំ​បាទ​បាន​ផ្លាស់​ប្ដូរ​រូប​រាង​ថ្មី​របស់​ប្លុក ដែល​មើល​ទៅ​មាន​លក្ខណៈ ងាយ​ស្រួល​អាន​ជាង​មុន​គួរ​សម​ដែរ។ វា​គឺ​ជា​ស្បែក​ប្លុក​មួយ ដែល​ខ្ញុំ​បាទ​បាន​ទាញ​យក​ពី គេហទំព័រ​បរទេស និង​មាន​ឈ្មោះ​ថា Super SEO។ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​កែ​ប្រែ​វា អស់​ប្រហែល​មួយ​ថ្ងៃ​ពេញ ដែល​សម្រេច​ឲ្យ​វា​មាន​លក្ខណៈ​ជា​ខ្មែរ និង​ដើរ​បាន​ត្រឹម​ត្រូវ​ជា​មួយ​អក្សរ​ខ្មែរ និង​មាន​ពណ៌​សមរម្យ។



* មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កែ​ប្រែ​រូប​រាង របស់​ប្លុ​នេះ ៖
- ស្បែក​ប្លុក (Template) កាល​មុន មាន​លក្ខណៈ​សាមញ្ញ​ពេក គឺ​ ជា​ស្បែក​ប្លុក ដែល​ប្លុក តុប​តែង​ហើយ ស្រាប់ យើង​គ្រាន់​តែ​យក​មក​ដាក់​កូដ​ថែម។
- មិន​សូវ​មាន​លក្ខណៈ SEO
- ស្បែក​ប្លុក​ថ្មី​នេះ មិន​ចាំ​បាច់​យើង ផ្ដាច់​អត្ថបទ​ឲ្យ​អាន​បន្ដ​ទេ
- រក្សា​កូដ​មួយ​ចំនួន​នៅ​ដដែល ដូច​ជា Disqus Comment ជា​ដើម
- មាន​មីនុយ​ទម្លាក់​ស្រាប់ៗ។

* សម្រាប់​លោក​អ្នក ដែល​ចង់​បាន Template នេះ សូម​ចុច​ទីនេះ។ (រូប​រាង​ដើម) 

អត្ថបទស្រដៀងគ្នា:

0 Response to "ប្លុក​ទីងមោង ត្រូវ​បាន​កែ​ប្រែ​រូប​រាង​ថ្មី នៅ​ថ្ងៃ​នេះ (ថ្ងៃ​អង្គារ៍ ទី២៧ ខែ​ឧសភា ឆ្នាំ២០១៤) "

Post a Comment