Disqus គឺជាប្រព័ន្ធមួយដែលទាក់ទងនឹងសេវាបញ្ចេញមតិយោបល់ ដែលមានលក្ខណៈទូលាយ និងពិសេសសម្រាប់ប្លក់ ក៏ដូចជាគេហទំព័រ។ មូលហេតុចំបងដែលយើងគួរដាក់ Disqus Comment នៅក្នុងប្លក់ ឬគេហទំព័រនោះគឺដោយសារវាមានភាពងាយស្រួលសម្រាប់អ្នកបញ្ចេញមតិទាំងឡាយ ព្រោះអ្នកបញ្ចេញមតិ លើប្រធានបទណាមួយនៃប្លក់ ឬគេហទំព័រ ពួកគេអាចប្រើប្រាស់បណ្ដាញសង្គមល្បីៗដែលមានដូចជា ៖ Facebook, Twitter, Google ជាដើម។
វាក៏បានអនុញ្ញាតឲ្យអ្នកបញ្ចេញមតិទាំងនោះអាចប្រើការបញ្ចេញមតិ ជាមួយនឹងរូបភាព និងការប្រើជា URL បានថែមទៀតផង។ យ៉ាងណា ថ្ងៃនេះ ខ្ញុំនឹងបង្ហាញលោកអ្នកនូវរបៀបនៃការយក ប្រព័ន្ធ Disqus Comment នេះទៅដាក់នៅក្នុង Blogger របស់យើង។
៙ របៀបដាក់ប្រព័ន្ធ Disqus Comment នៅក្នុង Blogger ៖
-> ជំហានដំបូងបង្អស់របស់អ្នកគឺចូលទៅបង្កើតគណនី Disqus ដោយចូលទៅកាន់អាស័យដ្ឋាន Disqus.com។ ឥឡូវនេះ សន្មតថា លោកអ្នកបានបង្កើតគណនីរួចហើយ។
១. ចុចលើសញ្ញាផ្កាយផ្នែកខាងលើ (មើលរូបខាងក្រោម) >> ហើយចុចលើ Add Disqus To Site
២. បន្ទាប់មកនេះ គឺចូលដល់ Site profile (សូមបំពេញតាមលក្ខខណ្ឌ) >> រួចហើយសូមចុចប៊ូតុង Finish Registration។ *** នៅត្រង់ Choose your unique Disqus URL សូមលោកអ្នកចំណាំវាទុក ព្រោះអាចនឹងត្រូវការប្រើប្រាស់នៅពេលក្រោយ ដូចជាការប្រើបន្តផ្ទាល់អ្នកបញ្ចេញមតិជាដើម។
៣. នៅត្រង់នេះ យើងចុចលើរូបតំណាង Blogger (ព្រោះយើងប្រើប្រព័ន្ធ Blogger)
៤. ហើយចុចលើប៊ូតុងដែលដាក់ថា Add ..... to my Blogger site
៥. ដំណាក់កាលនេះ គឺការ Add Widget >>> នៅត្រូវ Title លោកអ្នកគួរដកវាចេញដូចរូបខាងក្រោម
៦. ដំណាក់កាលនេះ គឺយើងបានសម្រេចហើយ តែអ្វីដែលយើងត្រូវធ្វើនោះគឺទាញវាមកទម្លាក់នៅក្រោម Blog Poste ព្រោះគោលបំណងយើង គឺឲ្យវាបង្ហាញនៅក្រោមប្រកាស។
គន្លឹះបន្តបន្ទាប់ទៀត ខ្ញុំនឹងបង្ហាញពីការដាក់កូដ Disqus Comment ដើម្បីបន្តផ្ទាល់អ្នកបញ្ចេញមតិ។ បើសិនជាលោកអ្នកគិតថា អត្ថបទនេះមានប្រយោជន៍ សូមបញ្ចេញមតិយោបល់ ឬចែករំលែកដល់អ្នកដែលមិនទាន់បានដឹង ដើម្បីឲ្យបានដឹងទាំងអស់គ្នា។ សូមអរគុណ!!!...
Subscribe to:
Post Comments (Atom)
0 Response to "ធ្វើដូចម្ដេច ដើម្បីដាក់ Disqus Comment នៅក្នុង Blogger បាន?"
Post a Comment