បន្ថែម​ធាតុក្រាហ្វិក​បន្ត​ផ្ទាល់​អ្នក​បញ្ចេញ​មតិ​របស់ Disqus នៅ​ក្នុង​ Blogger

   ក្នុង​អត្ថបទ​មុន​នេះ ខ្ញុំ​បាន​បង្ហាញ​លោក​អ្នក​រួច​មក​ហើយ​នូវ​គន្លឹះ​នៃ​ការ​ដាក់​ប្រព័ន្ធ Disqus Comment នៅ​ក្នុង​ប្លក់។ តែ​ដោយ​សារ​មាន​ភាព​លំបាក សម្រាប់​អ្នក​គ្រប់​គ្រង​ប្លក់​ក្នុង​ការ​ដឹង​ថា​នរណា​ម្នាក់​ចូល​បញ្ចេញ​មតិ​លើ​ប្រធាន​បទ​អ្វី​មួយ ហើយ​បើ​យើង​ចង់​ដឹង​នោះ​ទាល់​តែ​ចូល​ទៅ​បើក​គណនី Disqus។ តែ​ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​ជូន​នូវ​កូដ​មួយ ដែល​យើង​អាច​យក​វា​ដាក់​នៅ​ចំហៀង​ប្លក់​របស់​យើង ដើម្បី​ឲ្យ​វា​ចាប់​បន្ត​ផ្ទាល់​អ្នក​បញ្ចេញ​មតិ​នៅ​លើ​ប្លក់​បាន​យ៉ាង​ងាយ​ស្រួល។

   ធាតុក្រាហ្វិក​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្នក​បញ្ចេញ​មតិ​តែ​ប៉ុណ្ណឹង​ទេ តែ​វា​អាច​ឲ្យ​យើង​ដឹង​ថា គេ​បាន​បញ្ចេញ​មតិ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន ឬ​ប៉ុន្មាន​ថ្ងៃ​មុន។ យ៉ាង​ណា​ក្ដី​ការ​បន្ត​ផ្ទាល់​អ្នក​បញ្ចេញ​មតិ​នេះ​ ទៀត​សោត ក៏​មាន​គុណ​វិបត្តិ​របស់​វា​ដែរ គឺ​វា​មាន​លក្ខណៈ​យឺត​បន្តិច​ក្នុង​ការ​បន្ត​ផ្ទាល់​។

គម្រូ​បន្ត​ផ្ទាល់ Disqus Comment
៙ ​បន្ថែម​ធាតុក្រាហ្វិក​បន្ត​ផ្ទាល់​អ្នក​បញ្ចេញ​មតិ​របស់ Disqus នៅ​ក្នុង​ Blogger ៖ 
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល Gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript
- បន្ថែម ៖ ចំពោះ​ឈ្មោះ Widget ​លោក​អ្នក​​ដាក់​ថា មតិ​អ្នក​ចូល​អាន

កូដ​​ដែល​ត្រូវ​ដាក់​ក្នុង HTML/JavaScript
<div id="recentcomments" class="dsq-widget">
<script type="text/javascript" src="http://lab4khmerblog.disqus.com/recent_comments_widget.js?num_items=5&hide_avatars=0&avatar_size=32&excerpt_length=100">
</script>
</div>

** សម្គាល់​ជា​សំខាន់ ៖
- លោក​អ្នក​ត្រូវ​​ផ្លាស់​ប្តូរ​​នៅ​ត្រង់​ដំណភ្ជាប់ (URL) ៖ " http://lab4khmerblog.disqus.com " ទៅ​ជា​ដំណ​ភ្ជាប់ (URL) ​របស់​លោក​អ្នក​វិញ (Domain របស់ Disqus)។ ហើយ​នៅ​ត្រង់ " 32 " គឺ​ជា​ទំហំ​នៃ​រូប​តំណាង​របស់​អ្នក​បញ្ចេញ​មតិ (avatar size) ដែល​លោក​អ្នក​អាច​ផ្លាស់​ប្ដូរ ឬ​មិន​បាច់​ក៏​បាន។ ចំណែក​ឯ num_items=5 គឺ​ជា​ចំនួន​ដែល​បង្ហាញ គឺ​៥ ដែល​មាន​ន័យ​ថា នៅ​ពេល​ដែល​មតិ​ថ្មីៗ​បាន​ដាក់​បង្ហាញ​នោះ មតិ​ចាស់​និង​ត្រូវ​លាក់ ពោល​គឺ​មិន​អាច​មាន​លើស​ពី៥ តែ​បើ​អ្នក​ចង់​ឲ្យ​វា​បង្ហាញ​ច្រើន​ជាង ឬ​តិច​ជាង​នេះ សូម​ប្ដូរ​វា​ទៅ​តាម​អ្វី​ដែល​អ្នក​គិត​ថា​សមរម្យ​។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "បន្ថែម​ធាតុក្រាហ្វិក​បន្ត​ផ្ទាល់​អ្នក​បញ្ចេញ​មតិ​របស់ Disqus នៅ​ក្នុង​ Blogger"

Post a Comment