កូដ​រាប់​​ចំនួន Disqus Comment


   ក្នុង Blogger មាន​តួនាទី​អាច​រាប់​ចំនួន Comment រួច​មក​ហើយ ដែល​វា​ចាប់​យក ចំនួន​អ្នក​ដែល​ Comment នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​ផ្នែក​ខាង​ក្រោម​អត្ថបទ ហើយ​បង្ហាញ​ដល់​អ្នក​មើល​ថា អត្ថបទ​នេះ​មាន​ចំនួន​មតិ​ប៉ុន្មាន​ដែល​បាន​បញ្ចេញ? ក៏​ប៉ុន្តែ បើ​សិន​ជា​លោក​អ្នក​ប្រើប្រាស់​ប្រព័ន្ធ Disqus Comment នៅ​ក្នុង​ប្លក់​វិញ វា​នឹង​ពុំ​អាច​រាប់​ចំនួន​ Comment បាន​ឡើយ ដោយ​លោក​អ្នក​ត្រូវ​ប្រើប្រាស់​កូដ​មួយ​ចំនួន ដើម្បី​ឲ្យ​វា​អាច​រាប់​ចំនួន Disqus Comment ដូច​មុខ​ងារ​មួយ​ដែល​មាន​ស្រាប់​នៅ​ក្នុង Blogger អញ្ចឹង​ដែរ។ សម្រាប់​វិធី​ធ្វើ​វា សូម​មើល​ការ​អនុវត្ត​របស់​ខ្ញុំ​ដូច​ខាង​ក្រោម ៖

៙ ​របៀប​ដាក់​កូដ​រាប់​​ចំនួន Disqus Comment ៖ 
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
- ស្វែងរក​កូដ <div class='post-header-line-1'/>
* បើ​សិន​ពុំ​អាច​រក​ឃើញ​ទេ​នោះ លោក​អ្នក​អាច​ប្រើ Tool Inspect Element ដែល​មាន​ស្រាប់​នៅ​លើ​កម្មវិធី​រុក​រក ហើយ​រក​ទីតាំង​សមរម្យ​ណា​មួយ។
- ចម្លង​កូដ​ខាង​ក្រោម​ដាក់​នៅ​ត្រង់​ទី​តាំង​ដែល​លោក​អ្នក​បាន​រក​ឃើញ។

កូដ​​ដែល​ត្រូវ​ដាក់
<!-- Disqus Comment Count Start-->
<a class='dsq-comment-count comment-link commentslink' expr:href='data:post.url + &quot;#disqus_thread&quot;'/>
<!--Disqus Comment Count End-->
- ហើយ​សូម Save Template របស់​លោក​អ្នក។
- រួច​ហើយ សូម​មើល​ប្លក់​របស់​អ្នក​មើល៍! តើ​ឃើញ ឬ​អត់? ជួន​កាល​វា​មិន​ទាន់​ឃើញ​ភ្លាមៗ​ទេ! ដូច​នេះ​លោក​អ្នក​គួរ​តែ​ចូល​ទៅ​សាក Comment មួយ​ពី​ក្នុង​អត្ថបទ​ណា​មួយ​នៃ​ប្លក់​របស់​អ្នក។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "កូដ​រាប់​​ចំនួន Disqus Comment"

Post a Comment