ដូចដែលខ្ញុំបាននិយាយកាលពីអត្ថបទមុនៗរួចហើយថា សម័យបច្ចុប្បន្ននេះ ការបង្កើតគេហទំព័រ ឬការប្រើប្រាស់ CSS យើងមិនចាំបាច់ចំណាយពេលច្រើននោះទេ គឺមាន Framework សម្រាប់ជាឧបករណ៍ជំនួយ ឬជាខ្នាតគម្រូនៃកូដ ដែលគេបានបង្កើតឡើង ដើម្បីផ្ដល់ភាពងាយស្រួល និងឆាប់រហ័ស សម្រាប់អ្នកបង្កើតគេហទំព័រ។ CSS Framework ក៏មានច្រើនណាស់ដែរ នៅលើប្រព័ន្ធអ៊ីនធឺណេត។ តែថ្ងៃនេះ ខ្ញុំសូមមើលយក CSS Framework មួយដែលមានឈ្មោះថា Pure.CSS ដែលយើងអាចប្រើប្រាស់វាជាមួយនឹងប្លក់ករ។
Pure CSS Framework មានលក្ខណៈពិសេសច្រើន ព្រោះវាមានទាំង Layout, Button, Menu, Table, Form... ។ល។ ខ្ញុំក៏សូមជម្រាបផងដែលថា ការប្រើប្រាស់នៅលើគេហទំព័រ គឺវាអាចមានលក្ខណៈដើរបានល្អ ១០០ភាគរយ តែសម្រាប់ប្លក់របស់យើង វាអាចមានបញ្ហាតិចតួច ដែលយើងគួរស្វែងយល់ និងជួសជុលវាដោយខ្លួនឯង។ ទោះជាយ៉ាងណា សូមមើលរបៀបដំឡើងខាងក្រោមនេះ ៖
៙ របៀបដំឡើង Pure CSS Framework នៅក្នុង Blogger ៖
- កត់ត្រាចូល Log In ក្នុងគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)
- ចម្លងកូដខាងក្រោមដាក់នៅក្រោម Tag <head>
កូដដែលត្រូវដាក់ក្រោម Tag <head>
<link rel="stylesheet" href="http://yui.yahooapis.com/pure/0.6.0/pure-min.css">
- ហើយសូម Save Template របស់លោកអ្នក។
- ការដំឡើង Pure CSS Framework បានសម្រេចហើយ។
៙ ការប្រើប្រាស់ Pure CSS Button ៖
ខាងក្រោមនេះជាឧទាហរណ៍មួយដែលទាក់ទងនឹងការប្រើប្រាស់ Button។ តែលោកអ្នកអាចប្រើប្រាស់ផ្នែកផ្សេងៗទៀត ដែលបានផ្ដល់ដោយ Pure.CSS ដែលយើងអាចហៅវាមកប្រើក្នុងប្រកាសនៃប្លក់ ហើយយើងគឺឈរនៅលើ HTML Tab:
<a class="pure-button" href="#">A Pure Button</a>
<button class="pure-button">A Pure Button</button>
* លទ្ធផលនឹងឃើញដូចខាងក្រោម ៖
*** ស្វែងយល់បន្ថែម និងស្វែងរក Pure CSS Framework ដែលបានអភិវឌ្ឍន៍ថ្មីៗ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ Pure.CSS ដោយចូលទៅកាន់ ៖ http://purecss.io/
0 Response to "របៀបដំឡើង Pure CSS Framework នៅក្នុង Blogger"
Post a Comment