របៀប​ដាក់ ប៊ូតុង​រមូរ​ចុះ​ក្រោម, រមូរ​ចុះ​ក្រោម​ដោយ​ស្វ័យ​ប្រវត្តិ, រមូរ​ឡើង​លើ និង​បញ្ឈប់​ការ​រមូរ​ចុះ​ក្រោម​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ក្នុង​ប្លុក ឬគេហទំព័រ

   ថ្ងៃ​នេះ​ជួប​គ្នា​ជាមួយ​ខ្ញុំ​បាទ! ទីងមោង សូម​បង្ហាញ​ជូន​លោក​អ្នក​នូវ​គន្លឹះ​ថ្មី​មួយ​ទៀត​ហើយ ដែល​គន្លឹះ​នេះ អាច​ប្រើ​ជា​មួយ​គេហទំព័រ​ក៏​បាន និង​ពិសេស​គឺ​ប្រើ​ជា​មួយ​ប្លុក។ គន្លឹះ​នេះ នឹង​បង្ហាញ​ជូន​លោក​អ្នក​ដែល​ប្រើ​ប្លុកករ និង​គេហទំព័រ​ឲ្យ​យល់​ពី​របៀប​នៃ​ការ​ដាក់ ប៊ូតុង​រមូរ​ចុះ​ក្រោម, រមូរ​ចុះ​ក្រោម​ដោយ​ស្វ័យ​ប្រវត្តិ, រមូរ​ឡើង​លើ និង​បញ្ឈប់​ការ​រមូរ​ចុះ​ក្រោម​ដោយ​ស្វ័យ​ប្រវត្តិ។ នៅ​ក្នុង​អត្ថបទ​ខាង​ក្រោម​ខ្ញុំ​សូម​បង្ហាញ​ជូន​ជា​លក្ខណៈ​ប្រើ​ជា​មួយ​ប្លុកករ។ ប៉ុន្តែ​របៀប​នៃ​ការ​យក​ទៅ​ដាក់​នៅ​ក្នុង​គេហទំព័រ​ក៏​មិន​ខុស​គ្នា​ពី​នោះ​ដែរ។ ដូច​នេះ​សូម​អធ្យាស្រ័យ ផង! បាទ!។ :D

   ដើម្បី​កុំ​ឲ្យ​រង​ចាំ​យូរ ខ្ញុំ​សូម​បង្ហាញ​ជូន​របប និង​កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​តែ​ម្តង។ តែ​ដោយ​សារ​តែ​ខ្ញុំ​មិន​អាច​ដាក់​ឲ្យ​លោក​អ្នក ​ចុច​ចូល​មើល​សាក​ល្បង (Demo) បាន ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​រូប​ភាព​គម្រូ​ខាង​ក្រោម ក្រោយ​ពេល​ដែល​ប្លុក​ទីងមោង​បាន ដាក់​វា​រួច​រាល់ (សូម​មើល​រូប)។
(រូប​ភាព​គម្រូ)
   នៅ​ក្រោយ​ពេល​ដែល​មើល​រូប​ភាព​គម្រូ​ខាង​លើ​ហើយ ខ្ញុំ​នឹង​បង្ហាញ​ជូន​ពី​របៀប​ដាក់​ដូច​តទៅ។

៙ ​របៀប​ដាក់ ប៊ូតុង​រមូរ​ចុះ​ក្រោម, រមូរ​ចុះ​ក្រោម​ដោយ​ស្វ័យ​ប្រវត្តិ, រមូរ​ឡើង​លើ និង​បញ្ឈប់​ការ​រមូរ​ចុះ​ក្រោម​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ក្នុង​ប្លុក ៖ 
- ជា​ដំបូង​អ្នក​ត្រូវ​ដឹង​ថា​នៅ​ពេល​ដែល​អ្នក​បាន Log In ចូល​​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
- រក​មើល​ស្លាក </head> ដោយ​ចុច​ Ctrl + F ទើប​ងាយ​រក​ឃើញ។
- ពេល​យក​ឃើញ​ហើយ​សូម​ចម្លង​កូដ​ខាង​ក្រោម​នេះ ទៅ​ដាក់​ពី​លើ </head> (មើល​រូប)

កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​ពី​លើ </head>
<script src="https://ajax.googleapis.com/ajax/libs/jquery/1.8.2/jquery.min.js" type="text/javascript"></script>

- បន្ទាប់​មក​ទៀត សូម​ស្វែង​រក​កូដ </body> (ដោយ​ចុច​ Ctrl + F ទើប​ងាយ​រក​ឃើញ)។- ពេល​យក​ឃើញ​ហើយ​ សូម​ចម្លង​កូដ​ខាង​ក្រោម​នេះ ទៅ​ដាក់​ពី​លើ </body> (មើល​រូប)

កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​ពី​លើ </body>
<script src='http://phonedevelop.googlecode.com/files/updownPhonedevelop.js' type='text/javascript'></script>

- ​ជា​ចុង​ក្រោយ កុំ​ភ្លេច Save Template របស់​លោក​អ្នក​ផង​។
* អរគុណ​សម្រាប់​ការ​ចូល​ទស្សនា​របស់​លោក​អ្នក។ សូម​ចែក​រំលែក​គន្លឹះ​ទាំង​អស់​នេះ​ទៅ​កាន់​មិត្ត​ភក្តិ​របស់​អ្នក​ផង ដើម្បី​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​ដាក់ ប៊ូតុង​រមូរ​ចុះ​ក្រោម, រមូរ​ចុះ​ក្រោម​ដោយ​ស្វ័យ​ប្រវត្តិ, រមូរ​ឡើង​លើ និង​បញ្ឈប់​ការ​រមូរ​ចុះ​ក្រោម​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ក្នុង​ប្លុក ឬគេហទំព័រ"

Post a Comment