៙ របៀបដាក់ចំនួនអ្នកទស្សនា (Visitors) (ដណាក់កាលទី១) ៖
- ជាដំបូង សូមចុចទីនេះ ដើម្បីចូលទៅគេហទំព័រ Hit-Counter ដែលជាកន្លែងផ្តល់សេវា។
- បន្ទាបមកសូមជ្រើសរើសម៉ូតណាមួយដែលលោកអ្នកពេញចិត្ត។
- ពេល Select យកម៉ូតណាមួយហើយ សូមដាក់ដំណ URL ប្លករបស់លោកអ្នកនៅក្នុងប្រអប់មួយនៅផ្នែកខាងក្រោមរបស់គេហទំព័រ។ (សូមមើលរូប)
- បន្ទាប់មកសូមចុចប៊ូតុង Ok។
- ពេលនោះលោកអ្នកនឹងទៅដល់ទំព័រមួយដែលមានកូដក្នុងប្រអប់មួយ មានសណ្ឋានដូចខាងក្រោម (មើលរូប) ៖
* ចំណាំ ៖ លោកអ្នកអាចចុចប៊ូតុង Add to Blogger យកតែម្តងក៏បាន។ តែពេលនេះខ្ញុំសូមណែនាំតាមរបៀបដាក់កូដដើម្បីឲ្យងាយយល់។ :D
- បន្ទាប់ពីបានឃើញកូដនោះហើយ សូមចម្លងកូដទាំងអស់។
៙ ដំណាក់កាលទី២ ៖
- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក។
- ចូលទៅ Layout >> Addd a Gadget (សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចចុចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
- យកកូដដែលអ្នកបានចម្លងអំបាញ់មិញនេះ ទៅបិទភ្ជាប់ក្នុង HTML/JavaScript ហើយចុចប៊ូតុង Save ។
* ខ្ញុំបានលទ្ធផល ដូចខាងក្រោម ៖
0 Response to "ការដាក់ចំណូលអ្នកទស្សនា (Visitors) ជាម៉ូតផ្សេងៗ នៅក្នុងប្លុក"
Post a Comment