សួស្តី! ថ្ងៃនេះ ខ្ញុំសូមណែនាំ លោកអ្នកនូវរបៀបដាក់ ប៊ូតុង Google Translate នៅក្នុងប្លុក ដែលវាជាសេវាបកប្រែភាសាមួយរបស់ Google។ លោកអ្នកប្រាកដជាឃើញ ពីធាតុក្រាហ្វិករបស់ប្លុកករហើយ គឺវាមានមុខងារដាក់ Google Translate នេះរួចជាស្រេចទៅហើយ ហើយយើងក៏អាចដាក់វាបាននៅក្នុងប្លុកយ៉ាងងាយស្រួល។ ប៉ុន្តែអ្វីដែលអ្នកគួរដឹងនោះ គឺវាមិនដើរ នៅពេលដែលយើងចុចប៊ូតុងនោះ ឲ្យទម្លាក់ ដើម្បីប្រែភាសា។ ងាកមកគន្លឹះនេះវិញ គឺមានវិធីសាស្ត្រនៃការដាក់ផ្សេង ដើម្បីឲ្យវាដើរបានត្រឹមត្រូវដូចអ្វីដែលយើងចង់។ សូមលោកអ្នកអានអត្ថបទខាងក្រោមនេះ
៙ របៀបដាក់ប៊ូតុង Google Translate នៅក្នុងប្លុកករ ៖
- ជាដំបូងសូមចូលទៅកាន់អាស័យដ្ឋាន Google Translate management page។
- ពេលនោះលោកអ្នកនឹងឃើញដូចរូបខាងក្រោម។ បន្ទាប់មកចុចលើ Add to your Website now
- លោកអ្នកនឹងឃើញដូចខាងក្រោម ហើយសូមបំពេញ អាស័យដ្ឋានប្លុករបស់អ្នក និងចុចប៊ូតុង Next>> (សូមមើលគម្រូខាងក្រោម)
- នៅទីនេះ លោកអ្នកអាចជ្រើសរើសម៉ូតតាមដែលអ្នកពេញចិត្ត ហើយចុចប៊ូតុង Get Code »
- បន្ទាប់ពីចុចប៊ូតុង Get Code » រួចហើយលោកអ្នកនឹងឃើញមានកូដនៅក្នុងប្រអប់2 ដែលលោកអ្នកត្រូវដាក់វាឲ្យបានត្រឹមត្រូវ។
>>> សូមបន្តទៅមើលអំពីរបៀបដាក់កូដ ខាងក្រោម ៖
* ចម្លងកូដនៅក្នុងប្រអប់ទី១ (ប្រអប់លើ) ទុក បន្ទាប់មកត្រូវ ៖
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)
- បន្ទាប់មកសូមស្វែងរកស្លាក </Head> [ចុច Ctrl + F ទើបងាយរក]
- ពេលរកឃើញហើយ សូមបិទភ្ជាប់ (Past) កូដដែលអ្នកបានចម្លងទុក (កូដប្រអប់ទី១) ទៅដាក់ពីលើវា។ (មើលរូប)
- ពេលធ្វើដូចនេះរួចហើយសូម Save Template របស់លោកអ្នក។
*** តពីនោះមក សូមចម្លងកូដក្នុងប្រអប់ទី២ (មើលរូប)
- ហើយចូលទៅកាន់ផ្នែក Layout >> រួចចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា HTML/JavaScript រួចចុចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
- បិទភ្ជាប់ (Past) កូដដែលអ្នកបានចម្លងចេញពីប្រអប់ទី២ យកទៅបិទភ្ជាប់ក្នុង HTML/JavaScript Gadget នោះ ហើយចុចប៊ូតុង Save ។
-បន្ថែម ៖ ចំពោះឈ្មោះ widget ដាក់ឈ្មោះអ្វីក៏បាន ឬមិនបាច់ដាក់។
៙៙៙ ជាចុងក្រោយលោកអ្នកនឹងបានប៊ូតុង Google Translate ដូចខាងក្រោម ៖
Subscribe to:
Post Comments (Atom)
0 Response to "របៀបដាក់ប៊ូតុង Google Translate នៅក្នុងប្លុកករ"
Post a Comment