របៀប​យក​ឯកសារ PowerPoint មក​ដាក់​ប្រកាស​ក្នុង​ប្លុក​ដោយ​ប្រើ​សេវា SlideShare

Add PowerPoint Post in blogger
   SlideShare គឹ​ជា​គេហទំព័រ​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក Upload ឯកសារ​ជា PowerPoint, ជា PDF និង​ជា​ច្រើន​ទៀត...។ ដោយ​ឡែក នៅ​ក្នុង​គន្លឹះ​ប្លុកករ​មួយ​នេះ ខ្ញុំ​សូម​ណែ​នាំ​លោក​អ្នក​នូវ​គន្លឹះ​មួយ ដែល​យើង​អាច​យក​អត្ថបទ ជា PowerPoint របស់​យើង មក​ដាក់​ប្រកាស​ក្នុង​ប្លុក ដោយ​ពឹង​ផ្អែក​ទៅ​លើ​សេវា របស់​គេហទំព័រ SlideShare ដើម្បី​ចាប់​ចូល Upload។ សូម​មើល​គន្លឹះ​នេះ​ខាង​ក្រោម ៖

   ការ​ចែក​រំលែក​ឯកសារ ដែល​មាន​ជា​លក្ខណៈ​ស្លាយ (Slide) ដែល​ផលិត​ដោយ PowerPoint នេះ មាន​ការ​ពេញ​និយម​គួរ​សម​ដែរ ហើយ​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ចូល​ទស្សនា ក្នុង​ការ​មើល​ឯកសារ​របស់​អ្នក ហើយ​អាច​មើល​បាន​គ្រប់​ពេល និង​គ្រប់​ទីកន្លែង​នៅ​ជុំវិញ​ពិភព​លោក។ ដូច​នេះ សូម​ព្យាយាម​ដាក់​ឯកសារ​ស្លាយ​របស់​អ្នក ដែល​បង្ហាញ​ពី​គន្លឹះ​ល្អៗ។

៙ របៀប​យក​ឯកសារ PowerPoint មក​ដាក់​ប្រកាស​ក្នុង​ប្លុក​ ៖
- ក្រោយ​ពី​អ្នក​បាន​បម្រុង​ទុក​ឯកសារ PowerPoint ណា​មួយ​ដែល​លោក​អ្នក​ពេញ​ចិត្ត​ ហើយ​និង​ចង់​យក​ទៅ​ដាក់​ក្នុង​ប្លុក​ហើយ​នោះ លោក​អ្នក​ត្រូវ​ចូល​ទៅ​គេហទំព័រ SlideShare
- ពេល​ចូល​ទៅ​ហើយ លោក​អ្នក​ត្រូវ​បំពេញ​បែប​បទ ចុះ​ឈ្មោះ​ឲ្យ​បាន​រួច​រាល់។
- ចុះ​ឈ្មោះ​រួច​រាល់​ហើយ សូម​ Upload ឯកសារ​របស់​អ្នក ដោយ​ចុច​ប៊ូតុង Upload (មើល​រូប)
* វា​គឺ​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ Upload។
- បន្ទាប់​ពី Upload ហើយ​អ្នក​ត្រូវ​ចុច <>Embed (មើល​រូប)
- ពេល​នោះ​វា​នឹង​បង្ហាញ​កូដ​ឲ្យ​អ្នក។ ហើយ​សូម​ចុច​លើ​ប៊ូតុង Copy (មើល)
* នៅ​ពេល​ដែល​អ្នក​ចុច​ប៊ូតុង Copy មាន​ន័យ​ថា​អ្នក​បាន​ចម្លង​កូដ​នោះ​ទុក។ នៅ​ពេល​ដែល​អ្នក​ចង់​ឲ្យ​ឯកសារ​ណា​មួយ​បង្ហាញ​ក្នុង​ប្រកាស​ប្លុក​អ្នក​ត្រូវ​យក​កូដ​នេះ​ទៅ​បិទ​ភ្ជាប់ (Past)។ ឥឡូវ​នេះ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ មក​បង្ហាញ ដោយ​ ខ្ញុំ​បង្កើត​ឯកសារ​ថ្មី​មួយ New Post >> ហើយ​ខ្ញុំ​ឈរ​លើ HTML Tab ហើយ​បិទ​ភ្ជាប់ (Past) កូដ​ដែល​អ្នក​បាន​ចម្លង​ពី​គេហទំព័រ SlideShare ចូល​ក្នុង​នោះ។
- ពេល​ធ្វើ​វា​រួច​រាល់​ហើយ សូម​ចុច​ប៊ូតុង Publish ដើម្បី​ដាក់​ប្រកាស។
៙៙៙ ពេល​នេះ លោក​អ្នក​បាន​សម្រេច និង​យល់​ហើយ។ :D សូម​អរគុណ!!!...

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​យក​ឯកសារ PowerPoint មក​ដាក់​ប្រកាស​ក្នុង​ប្លុក​ដោយ​ប្រើ​សេវា SlideShare"

Post a Comment