របៀប​ដាក់​ប្រកាស​ថ្មី (Recent Posts) មាន​ផ្ទៃ​ពណ៌​ចម្រុះ រាង​ស្លឹក​ឈើនៅ​របា​ចំហៀង​ក្នុង​ប្លុក

   សួស្តី! ថ្ងៃ​នេះ​មាន​ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​គន្លឹះ​ទាក់​ទង​ទៅ​នឹង ប្លុកករ​មួយ គឺ​ការ​ដាក់​អត្ថបទ​ថ្មីៗ ដែល​គេ​ហៅ​ថា Recent Posts ។ ការ​ដាក់​ធាតុ​ក្រាហ្វិក ប្រកាស​ថ្មីៗ (Recent Posts) នេះ ជួយ​ឲ្យ​អ្នក​ទស្សនា គឹ​ដឹង​ថា អត្ថបទ​ណា​ខ្លះ​ដែល ទើប​តែ​នឹង​ចុះ​ផ្សាយ។ យើង​អាច​ដាក់​អត្ថបទ​ប្រកាស​ថ្មី (Recent Posts) នេះ បាន​ច្រើន​បែប ច្រើន​ម៉ូត​ណាស់ តែ​ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​ម៉ូត​មួយ ដែល​មាន​ផ្ទៃ​ពណ៌​ចម្រុះ​រាង​ស្លឹក​ឈើ។ រូប​រាង​របស់​វា​មើល​ទៅ​ប្លែក ស្អាត គួរ​ឲ្យ​ចង់​មើល និង​មាន​ភាព​ទាក់​ទាញ ហើយ​បើ​ជូន​ជា​ប្លុក​មាន​ពណ៌​ខ្មៅ​ដូច​ប្លុក​ខ្ញុំ​ទៀត ពិត​ជា​មើល​ទៅ​សក្តិសម ស្រស់​ស្អាត ម្យ៉ាង​ដែរ។ លោក​អ្នក​គួរ​ដឹង​ផង​ដែរ​ថា ការ​ដាក់​ប្រកាស​ថ្មីៗ (Recent Posts) នេះ មាន​ទាំង​ប្រភេទ​ស្លាយ (Slider) ​ថែម​ទៀត គឺ​អាស្រ័យ​ទៅ​លើ​ការ​ស្វែងរក​របស់​អ្នក​នៅ​លើ​ប្រភព​ឯក​សារ Google។ តែ​ពេល​នេះ ខ្ញុំ​សូម​បង្ហាញ​ជូន​តែ​ការ​ដាក់​អត្ថបទ​ថ្មី ដែល​មាន​ផ្ទៃ​ពណ៌​ចម្រុះ​រាង​ជា​ស្លឹក​ឈើ​ប៉ុណ្ណោះ។ ដូច​នេះ​សូម​មើល​អំពី​របៀប​ដាក់​កូដ​ដូច​ខាង​ក្រោម​នេះ

៙ របៀប​ដាក់​ប្រកាស​ថ្មី (Recent Posts) នៅ​របា​ចំហៀង​ក្នុង​ប្លុក ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
-ចម្លង​កូដ "​របៀប​ដាក់​ប្រកាស​ថ្មី (Recent Posts) មាន​ផ្ទៃ​ពណ៌​ចម្រុះ រាង​ស្លឹក​ឈើនៅ​របា​ចំហៀង​ក្នុង​ប្លុក" ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget
-បន្ថែម ៖ ចំពោះ​ឈ្មោះ widget ដាក់​​ឈ្មោះ​អ្វី​ក៏​បាន តែ​គួរ​ដាក់​ថា "ប្រកាស​ថ្មីៗ ឬ​ប្រកាស​ចុង​ក្រោយ"។
*** ចំណាំ ៖ នៅ​ក្នុង​កូដ​លោក​អ្នក​នឹង​ឃើញ​ដំណ (URL) ​ប្លុក​ទីង​មោង នៅ​ក្នុង​នោះ លោក​អ្នក​ត្រូវ​ប្តូរ​ទៅ​ជា​ដំណ​របស់​ប្លុក​លោក​អ្នក​វិញ។ ហើយ​នៅ​ត្រង់​កូដ numposts = 7 លោក​អ្នក​អាច​ប្តូរ​ទៅជា​ចំនួន​ប៉ុន្មាន​ក៏​បាន ព្រោះ​ជា​ចំនួន​ដែល​ត្រូវ​ឲ្យ​បង្ហាញ។


ប្រកាស​ថ្មី (Recent Posts) មាន​ផ្ទៃ​ពណ៌​ចម្រុះ រាង​ស្លឹក​ឈើ

<script src="http://code.jquery.com/jquery-latest.min.js" type="text/javascript"></script><div id="recent-posts"><script language="JavaScript">home_page = "http://www.tingmoung.com/"; numposts = 7;imgr = new Array();showRandomImg = false;boxwidth = 255;cellspacing = 6;borderColor = "#232c35";bgTD = "#000000";thumbwidth = 0;thumbheight = 0;fntsize = 15;acolor = "#666";aBold = true;icon = " ";text = false;showPostDate = false;summaryPost = 0;summaryFontsize = 10;summaryColor = "#666";icon2 = " ";</script><script src="https://dl.dropboxusercontent.com/u/127448791/recent-posts-min-1-ycode.js" type="text/javascript"/></script><link rel="stylesheet" type="text/css" href="http://dl.dropboxusercontent.com/s/096opvko2j87076/recent-posts-min-6.css" /></div><div style=" font-size: 15px;" class="ycdr"></div>

   សូម​អរគុណ ចំពោះ​ការ​ទស្សនា របស់​លោក​អ្នក បើ​សិន​ជា​ការ​បង្ហាញ​របស់​ខ្ញុំ​ខុស​ឆ្គង​ត្រង់​ណា សូម​អធ្យាស្រ័យ និង​ដាក់​ជា​មតិ​ណែ​នាំ​ផង។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​ដាក់​ប្រកាស​ថ្មី (Recent Posts) មាន​ផ្ទៃ​ពណ៌​ចម្រុះ រាង​ស្លឹក​ឈើនៅ​របា​ចំហៀង​ក្នុង​ប្លុក"

Post a Comment