ដាក់​រូប​ភាព​ពណ៌​ស-ខ្មៅ (រូប​បែប​អតីត​កាល) នៅ​ក្នុងប្លុក និង​ចេញ​ពណ៌​ធម្មតា ពេល​ដាក់​កណ្តុរ​ពី​លើ

   ខ្ញុំ​បាន​រក​ឃើញ​ដោយ​ចៃ​ដន្យ​ក្នុង​ប្លុក​របស់​បរទេស ដែល​គេ​បាន​បង្ហាញ​អំពី​គន្លឹះ និង​ដាក់​កូដ​បង្ហាញ​អំពី​របៀប​ធ្វើ​ឲ្យ​រូប​ភាព​ពណ៌ ស-ខ្មៅ ដែល​យើង​ច្រើន​តែ​ចាត់​ទុក​វា ជា​រូប​អតីត​កាល​ដែល​ថត​យូរ​ហើយ ព្រោះ​រូប​ថត​ចាស់ៗ​ពី​មុនៗ ច្រើន​តែ​អត់​មាន​ពណ៌​ធម្មជាតិ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ព្រោះ​តែ​កាល​នោះ មិន​ទាន់​មាន កាមេរ៉ា ទំនើបៗ ដូច​សម័យ​នេះ។ ដោយ​ឡែក​នៅ​ក្នុង​គន្លឹះ​នេះ លោក​អ្នក​នឹង​បាន​យល់​អំពី​កូដ CSS ដែល​ធ្វើ​ឲ្យ​រូប​ភាព ពណ៌​ធម្មជាតិ ទៅ​ជា​រូប​ស-ខ្មៅ ហើយ​ពេល​ដាក់​កូន​កណ្តុរ (Mouse) ពី​លើ វា​លោត​បង្ហាញ​ពណ៌​ធម្មតា​វិញ។

៙ ដាក់​រូប​ភាព​ពណ៌​ស-ខ្មៅ (រូប​បែប​អតីត​កាល) នៅ​ក្នុងប្លុក ៖ 
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
- រក​មើល​ស្លាក <b:skin>...</b:skin> ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ពណ៌ខ្មៅ​ដែល​នៅ​ពី​​មុខ​វា
 - រមូល​ចុះ (scroll down) ទៅ​ដល់ ]]></b:skin>
- ចម្លង​កូដ​ខាង​ក្រោម​ទៅ​បិទ​​ភ្ជាប់​ ​នៅ​ពី​លើ​ស្លាក ]]></b:skin> រួច​ហើយ​សូម​ចុច Save templateជាការស្រេច។ (មើល​ឲ្យ​ច្បាស់​ពី ទី​តាំង​ដាក់​កូដ)

កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​នៅ​ខាង​លើ​ស្លាក ]]></b:skin>

/*black and white image hover effect*/
#bnw a {
text-align: center;
display: block;
color: #888;
font-size: 11px;
}
#bnw a:hover {
text-decoration: none;
color: #222;
}

#bnw img {
filter: grayscale(100%);
-webkit-filter: grayscale(100%);
filter: gray;
opacity:0.6;
filter:alpha(opacity=60);
}
#bnw img:hover {
filter: grayscale(0%);
-webkit-filter: grayscale(0%);
filter: none;
opacity:1.0;
filter:alpha(opacity=100);
}

*** របៀ​បប្រើ ៖ នៅពេល​ដែល​អ្នក​ចង់​ប្រើ លើ​រូប​ណា​មួយ (រូប​ដែល​ចង់​ឲ្យ​បង្ហាញ​ពណ៌ ស-ខ្មៅ) អ្នក​ត្រូវ​ដាក់​កូដ​ HTML ដូច​ខាង​ក្រោម​នេះ ៖

<div id="bnw"><img src="IMAGE URL" height="250" width="300"/></div>

៙ ពន្យល់​កូដ ៖ នៅ​ត្រង់ "IMAGE URL" គឺ​ជា​ដំណ​រូប​ភាព​របស់​អ្នក។

អត្ថបទស្រដៀងគ្នា:

0 Response to "ដាក់​រូប​ភាព​ពណ៌​ស-ខ្មៅ (រូប​បែប​អតីត​កាល) នៅ​ក្នុងប្លុក និង​ចេញ​ពណ៌​ធម្មតា ពេល​ដាក់​កណ្តុរ​ពី​លើ"

Post a Comment