នៅក្នុងប្លុកករមាន Template ស្រាប់របស់វាច្រើនគួរសមដែរ តែនៅមិនអាចបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ម្ចាស់ប្លុកទាំងឡាយនោះទេ។ យើងអាចទៅទាញយក Template ក្នុងគេហទំព័រផ្សេងៗ ហើយយកមកដាក់ក្នុងប្លុករបស់យើងបាន ដោយគ្មានបញ្ហាអ្វីឡើយ។ សូមបញ្ជាក់ផងដែរថា Template ដែលអ្នកបានទាញយកមកប្រើភាគច្រើនគេចងក្នុង File Zip ឬ File RAR ដូចនេះអ្នកត្រូវពន្លាវាសិន។ គួរដឹងផងដែរថា Template របស់ប្លុកករ ជាប្រភេទ File XML។ នេះជាមូលដ្ឋានគ្រឹះមួយសម្រាប់អ្នកដែលប្រើប្លុកករ ដែលចង់ផ្លាស់ប្តូរស្បែកប្លុក ដែលគេហៅថា Template នេះ។
សូមលោកអ្នកមើលពីរបៀបខាងក្រោម ដើម្បីឲ្យបានយល់ច្បាស់រួចហើយចាំអនុវត្តសាកល្បងជាមួយ ទីងមោង ខ្ញុំដូចខាងក្រោម ហើយខ្ញុំក៏បាន រៀបចំជា វីដេអូ ដែលដាក់ដំណពី Youtube ផងដែរ ដើម្បីឲ្យលោកអ្នកងាយយល់។
៙ សូមមើលពីរបៀប Backup និងRestore Template ក្នុងប្លុកករ ៖
- កត់ត្រា (Login) ចូលគណនី Blogger របស់អ្នក។
- ចូលទៅកាន់តាប Template >> Backup/Restore (មើលរូប)
- ចុច Browse ទៅរក Template របស់អ្នកដែលចង់ដាក់ ហើយចុចឆ្នុច Upload (មើល)
៙ ចំណាំ ៖ លោកអ្នកអាចទាញយក Template ដែលអ្នកកំពុងប្រើទុកបាន ដោយចុចឆ្នុច Download Full Template។ ការ Download Full Template នេះមានសារៈសំខាន់ណាស់ លោកអ្នកអាចទាញយកវា ទៅចែកជូនគេប្រើបន្ត ឬអាចសម្រាប់យើងប្រើទៅថ្ងៃក្រោយបាន។
- ពេលចុចឆ្នុច Upload វានឹងដំណើរការ Upload ហើយ។
- ពេលដំណើរការចប់ លោកអ្នកនឹងបានរូបរាងប្លុកករថ្មីហើយ។ :D សូមរីករាយជាមួយនឹងវិធីសាស្ត្រក្រោយៗទៀត។ :D
បើលោកអ្នកមិនទាន់យល់ច្បាស់ សូមចុចទីនេះ ដើម្បីមើលជាវីដេអូ
0 Response to "របៀប Backup/Download និង Restore Template ប្លុកករ"
Post a Comment