របៀប​ប្តូរ​ពណ៌ Scrollbar នៅ​ក្នុង​ប្លុកករ ជា​មួយ​នឹង​កូដ CSS

   ជា​ធម្មតា​នៅ​ក្នុង Browser នីមួយៗ នៅ​ពេល​បើ​ប្លុក​មើល ត្រង់ Scroll bar គឺ​មាន​ម៉ូត​ទៅ​តាម​ធម្មតា។ ដូច​នេះ បើ​យើង​ចង់​ឲ្យ​ទៅ​ជា​មាន​ម៉ូត​ពណ៌ នៅ​ត្រង់​នោះ យើង​គប្បី​ត្រូវ​ដាក់​កូដ​វា ទើប​វា​ផ្លាស់​ប្តូរ​ឲ្យ​យើង។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ ទើប​ខ្ញុំ​បាទ ទីងមោង បាន​ស្វែក​រក​គន្លឹះ​នេះ មក​ជូន​បង​ប្អូន យើង​ឲ្យ​ស្វែង​យល់​ពី​ការ​ប្តូរ​ពណ៌ Scroll bar (កន្លែង​រំកិល​ចុះ​ឡើង​នៅ​ផ្នែក​ខាង) នៃ​ប្លុកករ​របស់​យើង។ ហើយ​បើ​និយាយ​ពី​កូដ​នេះ វិញ គឺ​គ្មាន​អ្វី​ពិបាក​ដាក់ ពិបាក​យល់​នោះ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​កូដ CSS ប៉ុណ្ណោះ។ ខ្ញុំសូម​រំលឹក​ដល់​លោក​អ្នក​ដែល​ប្រើ​ប្លុកករ​ទាំង​អស់ ឲ្យ​ដឹង​ថា រាល់​កូដ CSS ទាំង​អស់ នៅ​ពេល​ដែល​យក​ទៅ​ដាក់​នៅ​ក្នុង​ប្លុក គឺ​គេ​ត្រូវ​ដាក់​វា​នៅ​ខាង​លើ​កូដ ]]></b:skin> នេះ ទាំង​អស់។ ដូច​នេះ​លោក​អ្នក​ត្រូវ​ដឹង​ និង​ចំណាំ​វា​ទុក។

៙ របៀប​ប្តូរ​ពណ៌ Scrollbar នៅ​ក្នុង​ប្លុកករ  ៖ 
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
- រក​មើល​ស្លាក <b:skin>...</b:skin> ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ពណ៌ខ្មៅ​ដែល​នៅ​ពី​​មុខ​វា
- រមូល​ចុះ (scroll down) ទៅ​ដល់ ]]></b:skin>
- ចម្លង​កូដ​ខាង​ក្រោម​ទៅ​បិទ​​ភ្ជាប់​ ​នៅ​ពី​លើ​ស្លាក ]]></b:skin> រួច​ហើយ​សូម​ចុច Save template ​ជាការស្រេច។
កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​ពី​លើ​ស្លាក ]]></b:skin>
/* Scrollbar Color-Ting Moung */
 ::-webkit-scrollbar {
 background:#fff;
 width:10px;
 }
 ::-webkit-scrollbar-thumb {
 -webkit-box-shadow: inset 0 0 6px rgba(0, 0, 0, 0.5);
 background-image: -webkit-linear-gradient(top, #336699 10%, #336699 51%);
 }
 ::-webkit-scrollbar-track {
 }

*** ចំណាំ ៖ នៅ​ពេល​ចង់​ឈប់​ប្រើ គ្រាន់តែ​ចូល​ទៅ​ឈប់​កូដ​វិញ​ជា​ការ​ស្រេច។
៙ សម្គាល់ ៖ នៅ​ក្នុង Firefox មិន​អាច​មើល​ឃើញ Style នេះ​ទេ។
លទ្ធផល​របស់​ខ្ញុំ​ដែល​ទទួល​បាន

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​ប្តូរ​ពណ៌ Scrollbar នៅ​ក្នុង​ប្លុកករ ជា​មួយ​នឹង​កូដ CSS"

Post a Comment