បន្ថែម Robotic Chat បែប​កំប្លែង​ក្នុង​ប្លុកករ

   ការ​ជជែក​កំសាន្ដ គឺ​ជា​ការ​ទំនាក់​ទំនង​មួយ​ដែល​ពេញ​និយម​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ។ ការ​ជជែក​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន ក៏​ដូច​ជា ការ​បំបាត់​ភាព​អផ្សុក​ផង​ដែរ។ យ៉ាង​ណា ថ្ងៃ​នេះ ខ្ញុំ​នឹង​​បង្ហាញ​ពី របៀប​ដាក់​ប្រអប់ជជែក​កំសាន្ដ (Chat) បែប Robotic នៅ​ក្នុង​ Blogger។ តើ Robotic Chat មាន​លក្ខណៈ​បែប​ផែន​យ៉ាង​ណា?

   Robotic Chat គឺ​ជា​ប្រអប់ Chat មួយ​ដែល​មិន​មាន​អ្នក​ចាំ​ឆ្លើយ​តប​មក​យើង​វិញ​ទេ!!! តែ​វា​នឹង​ឆ្លើយ​តប​មក​យើង​វិញ ដោយ Auto តែ​ម្ដង។ សូម​លោក​អ្នក​តេស្ដ មើល​ខាង​ក្រោម​នេះ​ទើប​ដឹង។


៙ របៀប​ដាក់Robotic Chat បែប​កំប្លែង​ក្នុង​ប្លុកករ ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ហើយ​ចុច​ប៊ូតុង Save
* បន្ថែម ៖ ចំពោះ​ឈ្មោះ widget លោក​អ្នក​អាច​ដាក់​អី​ក៏​បាន​ដែរ។

កូដ ​Robotic Chat
<iframe name="cleverbot"
src="http://www.cleverbot.com/cleverbotif"
height="300" width="100%" frameborder="0"
scrolling="no"></iframe>

*** សូម​អរគុណ​ចំពោះ​ការ​ចូល​ទស្សនា​របស់​លោក​អ្នក។

អត្ថបទស្រដៀងគ្នា:

0 Response to "បន្ថែម Robotic Chat បែប​កំប្លែង​ក្នុង​ប្លុកករ"

Post a Comment