របៀប​ដាក់​បន្ត​ផ្ទាល់ អ្នក​បញ្ចេញ​មតិ (Recent Comments) មាន​កូន​រូប​តំណាង​រាង​មូល សម្រាប់​​​ប្លុកករ

   ខ្ញុំ​ជឿ​ថា នៅ​ក្នុង​ប្លុក​មួយ ដែល​សរសេរ​បាន​ត្រឹម​ត្រូវ ពិសេស​គឺ​សរសេរ​ទាក់​ទង​ទៅ​នឹង​បច្ចេក​វិទ្យា គឺ​តែង​តែ​មាន​អ្នក​ចូល​រួម​បញ្ចេញ​មតិ ក៏​ដូច​ជា​ចម្ងល់​ក្នុង​ប្រអប់ Comment នៅ​ផ្នែក​ខាង​ក្រោម​អត្ថបទ​ជាក់​ជា​មិន​ខាន។ តើ​យើង​អាច​ដឹង​ថា មាន​អ្នក​បញ្ចេញ​មតិ​ក្នុង​ប្លុក​យើង​ដោយ​របៀប​ណា? បាទ! យើង​អាច​ Login ចូល​ទៅ​មើល ថា​តើ​មាន​អ្នក​បញ្ចេញ​មតិ​នៅ​ក្នុង​ប្លុក​យើង​ ឬ​អត់​។

   តែ​នៅ​ថ្ងៃ​នេះ ខ្ញុំ​បង្ហាញ​ជូន​លោក​អ្នក​នូវ​វិធី​ងាយៗ ហើយ​មាន​ប្រយោជន៍ ដែល​យើង​មិន​ចាំ​បាច់ Login ចូល​ទៅ​ក្នុង​ប្លុក​របស់​យើង ថា​តើ​មាន​អ្នក​ណា​ខ្លះ​បញ្ចេញ​មតិ (Comment) នោះ​ទេ គឺ​វា​នឹង​បន្ត​ផ្ទាល់​នៅ​ផ្នែក​ចំហៀង​ប្លុក​បាន ដោយ​លោក​អ្នក​គ្រាន់​តែ​ដាក់​កូដ​ងាយៗ។

= = = > សូម​មើល​គម្រូ​នៃ Recent Comments របស់​ខ្ញុំ​ខាង​ក្រោម ៖

៙ របៀប​ដាក់ Recent Comments ​ក្នុង​ប្លុកករ ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ហើយ​ចុច​ប៊ូតុង Save
* បន្ថែម ៖ ចំពោះ​ឈ្មោះ widget លោក​អ្នក​អាច​ដាក់​​ថា ៖ "មតិ​យោបល់​មិត្ត​អ្នក​អាន"

កូដ ​Recent Comments
<style type="text/css">    ul.latest_recent_comments{list-style:none;margin:0;padding:0;}    .latest_recent_comments li{background:none !important;margin:0 0 6px !important;padding:0 0 6px 0 !important;display:block;clear:both;overflow:hidden;list-style:none;}    .latest_recent_comments li .avatarImage{padding:3px;background:#fefefe;-webkit-box-shadow:0 1px 1px #ccc;-moz-box-shadow:0 1px 1px #ccc;box-shadow:0 1px 1px #ccc;float:left;margin:0 6px 0 0;position:relative;overflow:hidden;}    .avatarRound{-webkit-border-radius:100px;-moz-border-radius:100px;border-radius:100px;}    .latest_recent_comments li img{padding:0px;position:relative;overflow:hidden;display:block;}    .latest_recent_comments li span{margin-top:4px;color: #666;display: block;font-size: 12px;font-style: italic;line-height: 1.4;}
.latest_recent_comments span{display:none;}</style><script type="text/javascript">//<![CDATA[    // Recent Comments Settings    var    numComments     = 8,    showAvatar     = true,    avatarSize     = 60,    roundAvatar    = true,    characters     = 30,    showMorelink    = true,    moreLinktext    = "More &#65533;",    defaultAvatar     = "http://www.gravatar.com/avatar/?d=mm",    hideCredits    = true;//]]></script><script src="http://yourjavascript.com/12251714239/mybloggerbuzz-com.js"></script><script src="http://www.tingmoung.blogspot.com/feeds/comments/default?alt=json&amp;callback=latest_recent_comments&amp;max-results=5" type="text/javascript"></script>

*** ចំណាំ ៖ នៅ​ត្រង់​​ដំណ​ភ្ជាប់ (URL) ប្លុក​ខ្ញុំ => tingmoung.blogspot.com សូម​ប្ដូរ​ទៅ​ជា​ប្លុក​របស់​អ្នក​វិញ។ សូម​អរគុណ!!! សូម​ជម្រាប​លា!!! សង្ឃឹម​ថា​លោក​អ្នក​អាច​ដាក់​បាន​យ៉ាង​ងាយ​ស្រួល។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​ដាក់​បន្ត​ផ្ទាល់ អ្នក​បញ្ចេញ​មតិ (Recent Comments) មាន​កូន​រូប​តំណាង​រាង​មូល សម្រាប់​​​ប្លុកករ"

Post a Comment