ពេលនេះខ្ញុំរួចដៃ រួចខួរក្បាលពីការប្រឡង ទើបមានពេល ក៏សរសេរអត្ថបទមួយដ៏សំខាន់នេះឡើង សម្រាប់អ្នកដែលមិនទាន់បានដឹង ទាក់ទងទៅនឹងទិន្នន័យនៃប្លក់របស់យើង ពិសេសគឺអត្ថបទប្រកាសនៅក្នុងប្លក់។ ឧបមាថា ៖ "ថ្ងៃមួយអ្នកភ្លេចបិតកុំព្យូទ័រ ហើយមានអ្នកណាម្នាក់មកលេង ហើយចំពេលដែលអ្នកកំពុងបើកប្លក់។ គេបាន ធីកលើអត្ថបទទាំងអស់របស់អ្នក ហើយចុចលើរូបធុងសម្រាម (Delete)។ តើនឹងមានរឿងអ្វីកើតឡើង? បាទ! គឺប្រកាសទាំងឡាយត្រូវលុបចោលទាំងអស់ ហើយអ្នកពុំអាច Undo មកវិញបានទេ?" បើទោះជាបាន ក៏វេទនាដែរ។ :(
ដោយសារតែបែបនេះហើយ ទើប Blogger បានផ្ដល់មុខងារមួយ ឲ្យយើងក្នុងការ Export នាំចេញ រាល់ទិន្នន័យ មួយចំនួន ពិសេសគឺអត្ថបទប្រកាសក្នុងប្លក់ទាំងអស់តែម្ដង។ ក្រោយពីលោកអ្នកបាន Export រួចហើយ នោះយើងនឹងលែងភ័យទៀតហើយ (តែបើលុប Email បាត់ ខ្ញុំក៏អត់ដឹងធ្វើយ៉ាងណាដែរ ព្រោះទិន្ន័យរូបភាពនឹងបានបាត់ គឺនៅសល់តែអត្ថបទតែប៉ុណ្ណោះ)។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញពីរបៀប Export ទិន្នន័យប្លក់របស់អ្នក ឲ្យបានត្រឹមត្រូវតាមរបៀប។
៙
របៀប Export ប្លក់របស់អ្នក ដើម្បីបង្ការ ការបាត់បង់ទិន្នន័យ ៖
- ជាដំបូងអ្នកត្រូវដឹងថានៅពេលដែលអ្នកបាន Log In ចូលគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Setting >> Other (មើលរូប) :
- បន្តមកទៀតសូមចុចលើ "Export blog"
- ពេលនោះវានឹងចេញផ្ទាំងមួយលោតឡើង។
- សូមចុចលើ "Download blog"។
- ពេល Download សូមឲ្យវា Download ដល់ចប់ ព្រោះទំហំ វាមិនធំប៉ុន្មានទេ។
*** បន្ថែម ៖ ពេលលោកអ្នកចង់ហៅទិន្នន័យនោះមកវិញ គ្រាន់តែ "Import blog" មកវិញ ជាការស្រេចបាត់ទៅហើយ។ :D
+++ សូមអរគុណ លោកអ្នកដែលបានចូលមើលប្លក់របស់ខ្ញុំ :D
Subscribe to:
Post Comments (Atom)
សួស្ដីបង កូដព្រិលរឺអត់បង
ReplyDelete