របៀប​ដាក់​ដំណក់​ភ្លៀង​ធ្លាក់ (Raining effect) នៅ​ក្នុង​ប្លុកករ

   រដូវ​នេះ​ជា​រដូវ​វស្សា​ហើយ​បាទ!!! :D ដូច​នេះ​ហើយ​ ភ្លៀង​ធ្លាក់​ក៏​មាន​ច្រើន​មិន​តិច​ដែរ សូម្បី​តែ​នៅ​ក្នុង​ប្លុក​យើង ក៏​មាន​ភ្លៀង​ធ្លាក់​ដែរ :D ដើម្បី​កុំ​ឲ្យ​និយាយ​ច្រើន ខ្ញុំ​និយាយ​ដល់​រឿង​សាច់​ការវិញ​ម្ដង ដែល​នៅ​ក្នុង​គន្លឹះ​នេះ ខ្ញុំ​នឹង​ណែ​នាំ​លោក​អ្នក​ឲ្យ​លេង​ស្តាយ​ប្លុក​ជា​មួយ​នឹង កូន Script មួយ​ដែល ធ្វើ​ឲ្យ​ប្លុក​របស់​យើង​មាន​ភាព​ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក គួរ​ជា​ទី​គយគន់!!!! :D ដើម្បី​ដាក់ កូដ វា​គ្មាន​អ្វី​ជា​ការ​ពិបាក​ទេ តែ​បើ​សិន​ជា​មិន​បាន​ប្រាប់​ពី​របៀប​ដាក់ នោះ​ក៏​មិន​ចេះ​ដែរ។


គម្រូ​ជាក់ស្តែង
៙ ​របៀប​ដាក់​ដំណក់​ភ្លៀង​ធ្លាក់ (Raining effect) នៅ​ក្នុង​ប្លុកករ ៖ 
- ជា​ដំបូង​អ្នក​ត្រូវ​ដឹង​ថា​នៅ​ពេល​ដែល​អ្នក​បាន Log In ចូល​​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប):

- រក​មើល​ស្លាក </style> ដោយ​ចុច​ Ctrl + F ទើប​ងាយ​រក​ឃើញ។
- ពេល​រក​ឃើញ​ហើយ​សូម​ចម្លង​កូដ​ខាង​ក្រោម​នេះ ទៅ​ដាក់​ពី​ក្រោម </style> (មើល​រូប)




កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​ពី​ក្រោម </style>
<script type="text/javascript" language="javascript" charset="euc-jp" src="http://www.hapinemu.net/fobp/bp092/bp092.js"></script>


- ពេល​ដាក់​ហើយ សូម Save Template របស់​អ្នក​ផង។
- ​បន្តមក​ទៀត​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

- ចម្លង​កូដ​​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ហើយ​ចុច​ប៊ូតុង Save
* បន្ថែម ចំពោះ​ឈ្មោះ widget មិន​ចាំ​បាច់​ដាក់​​​ទេ​បាទ!!!។

កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​នៅ​ក្នុង HTML/JavaScript Gadget
<script type="text/javascript" language="javascript" charset="euc-jp" src="http://www.hapinemu.net/fobp/bp092/bp092.js"></script>
 

- ​ជា​ចុង​ក្រោយ កុំ​ភ្លេច Save ផង​ណា៎!!!​។
* សូម​ចែក​រំលែក​គន្លឹះ​ទាំង​អស់​នេះ​ទៅ​កាន់​មិត្ត​ភក្តិ​របស់​អ្នក​ផង ដើម្បី​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ :D

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​ដាក់​ដំណក់​ភ្លៀង​ធ្លាក់ (Raining effect) នៅ​ក្នុង​ប្លុកករ"

Post a Comment