Rainbow Color Tools ល្អ​សម្រាប់​អ្នក​សរសេរ​ប្លុក និង​អ្នក​រចនា​គេហទំព័រ

   ឧបសគ្គ របស់​អ្នក​សរសេរ​ប្លុក ឬគេ​ហទំព័រ​មាន​ភាព​ខុស​គ្នា ទោះ​បី​ជា​តិច ឬ​ច្រើន​ក្ដី។ សម្រាប់​ខ្ញុំ​ផ្ទាល់​ឧសគ្គ របស់​ខ្ញុំ​មាន​ច្រើន​មិន​ចាញ់​អ្នក​សរសេរ​គេហទំព័រ​ធំៗ​ប៉ុន្មាន​ទេ ទោះ​បី​ខ្ញុំ​ជា​ខ្ញុំ​សរសេរ​កូន​ប្លុក​តូច​តាច​ក៏​ដោយ នេះ​ក៏​ព្រោះ​តែ​ខ្ញុំ​គ្មាន​មូលដ្ឋាន​គ្រឹះ ទាំង​ផ្នែក​កូដ និង​គេហទំព័រ។ :D ទោះ​បី​ជា​ឧសគ្គ យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​យើង​អាច​ស្វែង​រក​គន្លឹះ ល្បិច ណា​មួយ​មក​ដោះ​ស្រាយ​វា​បាន យើង​នឹង​អាច​ដឹង​ជា​រៀង​រហូត។ ដោយ​ឡែក​ បទ​ពិសោធន៍ លំបាក​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​បន្ត​ឲ្យ​អ្នក​ផ្សេង​លំបាក​ដូច​ខ្ញុំ ទើប​ពេល​នេះ ខ្ញុំ​សរសេរ​នូវ​អត្ថបទ​មួយ ដែល​អាច​ឲ្យ​អ្នក​សរសេរ​ប្លុក​រំសាយ​ទុក្ខ​បាន។
 
* របៀប​ដំឡើង Rainbow Color Tools ដាក់​ចូល FireFox ៖
- ចូល​ទៅ​កាន់​ទំព័រ Rainbow Color Tools
- ចុច​លើ​ពាក្យ +Add to Firefox ដើម្បី ​ដំឡើង ហើយ​ធ្វើ​តាម​ដំណាក់​កាល​ខាង​ក្រោម និង ចាប់ផ្ដើម​កម្មវិធី Frefox ឡើងវិញ​ជា​ការ​ស្រេច។
- ចូល​ទៅ Menu Tools (Alt + F) >> Add-ons ដើម្បី​ពិនិត្យ​មើល​ថា​តើ​ដំឡើង​បាន​ត្រឹមត្រូវ​ឬ​ទេ!
- ដើម្បី​ប្រើប្រាស់ លោក​អ្នក​គ្រានតែ​ចុច​លើ​រូប​តំណាង Rainbow Color Tools ដែល​នៅ​លើ​របារ​ឧបករណ៍​រុករក។
- ជា​ចុង​បញ្ចប់ គឺ​ស្វែង​យល់​ការ​ប្រើ​ដោយ​ខ្លួន​ឯង ហើយ​វា​គ្មាន​អ្វី​ពិបាក​នោះ​ទេ :D

អត្ថបទស្រដៀងគ្នា:

0 Response to "Rainbow Color Tools ល្អ​សម្រាប់​អ្នក​សរសេរ​ប្លុក និង​អ្នក​រចនា​គេហទំព័រ"

Post a Comment