របៀប​ដាក់​កាំ​ជ្រួច​ឲ្យ​បាញ់​បង្ហោះ​ និង​ផ្ទុះ​នៅ​ក្នុង​ប្លុកករ

   សួស្តី! បាទ! គន្លឹះ​នៅ​ពេល​នេះ​គឺ​ខ្ញុំ​សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ចេះ​ដាក់​កាំ​ជ្រួច​ដែល​ជា​គ្រឿង​លម្អ​សម្រាប់​ប្លុកករ​របស់​យើង ដើម្បី​ឲ្យ​ប្លែក​ពី​ប្លុក​ដទៃ។ សូម​ជម្រាប​ផង​ដែល​ថា នៅ​ក្នុង​ប្លុកករ​ខ្មែរ​យើង​ដូច​ជា​មិន​សូវ​មាន​អ្នក​ដាក់​នូវ​គន្លឹះ​មួយ​នេះ​ប៉ុន្មាន​ទេ ទើប​ខ្ញុំ​សូម​ណែ​នាំ​តែ​ម្តង​ទៅ​ក្រែង​មាន​អ្នក​ចង់​ដាក់ តែ​មិន​ចេះ។ មុន​នឹង​​ដាក់​លោក​អ្នក​គួរ​តែ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ វិបត្តិ​របស់​វា​សិន។

   ចំពោះ​គុណ​សម្បត្តិ ៖ វា​ជា​គ្រឿង​លម្អ​ប្លុក​មួយ​បែប​ដែល​មាន​លក្ខណៈ​ស្រស់​ស្អាត​ប្លែក និង​មិន​ធ្វើ​ឲ្យ​ប្លុក​ខូច​ទ្រង់​ទ្រាយ​នោះ​ទេ មួយ​វិញ​ទៀត អាច​យក​ទៅ​ដាក់​ក្នុង​គេ​ហទំព័រ​បង្អួត​គ្រូ​បាន​ទៀត។ចំណែក​ឯ​គុណ​សម្បត្តិ​របស់​វា​វិញ ៖ វា​ធ្វើ​ឲ្យ​ប្លុក​របស់​យើង​មាន​ដំណើរ​ការ​យឺត ប្រៀប​ដូច​ជា​យើង​កំពុង​យក​កង់ ដឹក​ទឹក​មួយ​ធុង​ធំ ឡើង​ទៅ​វត្ត​នៅ​លើ​ភ្នំអញ្ចឹង​បាទ! :D។ ចំពោះ​វិធី​ដាក់ សូម​មើល​ខាង​ក្រោម​នេះ​ ៖
»»» មើល​ផង​ដែរ​នូវ ៖ របៀប​ដាក់​អក្សរ​រត់​តាម Mouse Pointer នៅ​ក្នុង​ប្លុក

៙ របៀប​ដាក់​កាំ​ជ្រួច​ឲ្យ​បាញ់​បង្ហោះ​ និង​ផ្ទុះ​នៅ​ក្នុង​ប្លុក ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ហើយ​ចុច​ប៊ូតុង Save
* បន្ថែម ៖ ចំពោះ​ឈ្មោះ widget មិន​ចាំ​បាច់​ដាក់​​ទេ។

កូដ​កាំ​ជ្រួច​ ដែល​ត្រូវ​ដាក់​ក្នុង HTML/JavaScript
<script type='text/javascript' src='http://dl.dropbox.com/u/80435960/FireWorksNewYear.js'></script>

   លោក​អ្នក​នឹង​បាន​កាំ​ជ្រួច​បាចញ់​យ៉ាង​ស្រស់​ស្អាត​ហើយ។ សូម​អរគុណ :D

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​ដាក់​កាំ​ជ្រួច​ឲ្យ​បាញ់​បង្ហោះ​ និង​ផ្ទុះ​នៅ​ក្នុង​ប្លុកករ"

Post a Comment