របៀប​ដាក់ ព័ត៌មាន​អ្នក​សរសេរ​ប្លុក (About Author) ជា​ស្ទីល CSS

ក្រោយ​ពេល​ដែល​លោក​អ្នក​បាន​បង្កើត​ប្លុកករ​ហើយ ទោះ​បី​ប្លុក​នោះ ល្បី ឬ​មិន​សូវ​ល្បី​ក៏​ដោយ លោកអ្នក​តែង​តែ​ចង់​ឲ្យ​គេ ស្កាល់​ និង​ដឹង​ពត៌​មាន ពិសេស​ មាន​អាស័យ​ដ្ឋាន​ទាក់​ទង។ ការ​ដាក់​ពត៌​មាន​អំពី​អ្នក​សរសេរ​ប្លុក (About Author) មិន​មែន​ជា​ការ​ពិបាក​នោះ​ទេ គឺ​ងាយៗ លោក​អ្នក​អាច​ទាំង​ធ្វើ​បាន​ដោយ​ប្រើ HTML កូដ​សាមញ្ញ​ក៏​អាច​ដាក់​បាន​ដែរ តែ​ត្រង់​ថា​មើល​ទៅ​ទាក់​ភ្នែក​ឬ​អត់​ខ្ញុំ​មិន​ហ៊ាន​ថា​ទេ។ តែ​ពេល​នេះ ទីង​មោង សូម​ណែ​នាំ លោក​អ្នក​នូវ​របៀប​ដាក់ ពត៌​មាន​អ្នក​សរសេរ​ប្លុក​ដែល​ជា​ស្ទីល CSS ដែល​មើល​ទៅ​មាន​លក្ខណៈ​ស្រស់​ស្អាត ទាក់​ភ្នែក។

ជា​ដំបូង លោក​អ្នក​ត្រូវ​ដឹង​ថា​កូដ នេះ​យើង​ត្រូវ​ការ​ដាក់​វា​ជា​ពីរ​ដំណាក់​កាល។ ដែល​ដំណាក់​កាល​ទី​មួយ ជា​ការ​ដាក់​កូដ CSS និង​ដំណាក់​កាល​ទី​ពីរ​ជា​ការ​ដាក់​កូដ HTML ដែល​កូដ HTML នោះ ជា​ការ​ហៅ​ ស្ទីល ពី CSS មក​ប្រើ (គួរ​ចង​ចាំ​ទុក)។

៙ របៀប​ដាក់ ព័ត៌មាន​អ្នក​សរសេរ​ប្លុក (About Author) ជា​ស្ទីល CSS ៖
- កត់ត្រា​ចូល Log In ក្នុង​គណនី​ Blogger របស់​អ្នក​។
- ចូល​ទៅ​កាន់​ម៉ឺនុយ Template >> Edit HTML (មើលរូប)
- រក​មើល​ស្លាក <b:skin>...</b:skin> ដោយ​ចុច​លើ​សញ្ញា​ព្រួញ​ពណ៌ខ្មៅ​ដែល​នៅ​ពី​​មុខ​វា
- រមូល​ចុះ (scroll down) ទៅ​ដល់ ]]></b:skin>
- ចម្លង​កូដ​ខាង​ក្រោម​ទៅ​បិទ​​ភ្ជាប់​ ​នៅ​ពី​លើ​ស្លាក ]]></b:skin> រួច​ហើយ​សូម​ចុច Save templateជាការស្រេច។ (មើល​ឲ្យ​ច្បាស់​ពី ទី​តាំង​ដាក់​កូដ)

កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​នៅ​ខាង​លើ​ស្លាក ]]></b:skin>
.authbio{
color: #555;
font-weight: normal;
font-size:0.9em;
background: #fff;
border: 3px solid #09f;
width: 570px;
padding: 10px 0px 30px 0px;
margin: 10px 0 10px 0;
-moz-border-radius:15px;
-webkit-border-radius:15px;

.authbio img {
height: 100px;
width: 100px;
float:left;
border:3px solid #cccccc;
-moz-border-radius:60px;
-webkit-border-radius:60px;
-o-border-radius:60px
padding: 0px;
margin-left:5px;
margin-top:0px;
margin-bottom:25px;
margin-right:12px;

.authbio h3{ font-family:Verdana, Geneva, sans-serif;
background-color:#09F;
color: #FFF;
padding: 5px 0 5px 0;
margin: 10px 0px 5px 133px ;

.authbio a{
text-decoration:none;
font-style:oblique;

៙ ចូល​ដល់​ការ​ហៅ​ CSS មក​ប្រើ​នៅ​ទី​តាំង​ណា​មួយ​ដែល​អ្នក​ចង់​ដាក់​ហើយ ៖
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
-ចម្លង​កូដ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript ហើយ​ចុច​ប៊ូ​តុង Save
-បន្ថែម ៖ ចំពោះ​ឈ្មោះ widget មិន​ចាំ​បាច់​ដាក់​ឈ្មោះ​ទេ។

កូដ​ដែល​ត្រូវ​យក​ទៅ​ដាក់​នៅ​ក្នុង HTML/JavaScript

ពត៌មាន​អ្នក​សរសេរ​ប្លុក :

ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ។ អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​គឺ​ដើម្បី​បច្ចេក​វិទ្យា​របស់​ខ្មែរ​យើង​ឲ្យ​កាន់​តែ​មាន​ឈ្មោះ​នៅ​លើ​ផ្នែក​បច្ចេក​វិទ្យា និង​រួម​ចំណែក​លើក​ស្ទួយ​ការ​សរសេរ​ប្លុក​របស់​ខ្មែរ​យើង​ផង​ដែរ។ ខ្ញុំ​សង្ឃឹម​ថា ការ​សរសេរ​របស់​ខ្ញុំ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​ទាំង​អស់​គ្នា​ក្នុង​ការ​រួម​ចំណែក បង្កើន​អក្សរ​ខ្មែរ​ឲ្យ​មាន​នៅ​ក្នុង​ពិភព​បច្ចេក​វិទ្យា។
ទាក់​ទង​មក​ខ្ញុំ

*** ចំណាំ ៖ អ្នក​ត្រូវ​ប្តូរ​កូដ​មួយ​ចំនួន ៖
>> ប្តូរ​នៅ​ត្រង់​ដំណ​រូប​ភាព ៖ "http://3.bp.blogspot.com/-_Fb3IhsNbQo/UtNa1wDjVUI/AAAAAAAAAUg/lMtL6mlokk0/s320/Ting-Moung-Author.jpg" ទៅ​ជា​ដំណ​រូប​ភាព​របស់​អ្នក។
>> នៅ​ត្រង់​សញ្ញា​ទ្រុង​ជ្រូក​ពណ៌​ខៀវ ៖ ជា​កន្លែង​ដំណ​ទិស​ដៅ​ដែល​លោក​អ្នក​ចង់​ឲ្យ​វា​ទៅ​កាន់​ទី​តាំង​ណា​មួយ អាច​ជា Facebook, Twitter, Youtube, .... ជា​ដើម។
>> នៅ​ត្រង់​ពាក្យ​ពេចន៍ ឃ្លោង​ឃ្លា មួយ​ចំនួន សូម​ប្តូរ​ទៅ​ជា​អ្វី​ដែល​អ្នក​ចង់​សរសេរ។

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​ដាក់ ព័ត៌មាន​អ្នក​សរសេរ​ប្លុក (About Author) ជា​ស្ទីល CSS"

Post a Comment