អំពីម្ចាស់ប្លុក សួស្តី! បាទ! ដែលបានចូលមើលមកដល់ទីកន្លែងនេះ។ ប្លុកទីងមោងត្រូវបានបង្កើតក្នុងកំឡុងពេលឆ្លងឆ្នាំ ២០១៣ ចូលទៅ ២០១៤ នាវេលា ម៉ោង 11 ទៅ 12 យប់។ ដូចនេះ ខ្ញុំសូមសន្មតថាបង្កើតនៅថ្ងៃ ទី ០១ ខែ មករា ឆ្នាំ ២០១៤ តែម្តងទៅ។ ទីនេះ ជាស្ថានីយ៍ចែករំលែកចំណេះដឹងដែលខ្ញុំមានទោះបីតិចតួចឬយ៉ាងណាក្តី.។ ខ្ញុំក៏សង្ឃឹមផងដែរថា រាល់កំហុសឆ្គងនានា លោកអ្នកនឹងអាចអធ្យាស្រ័យ ឬផ្តល់ជាមតិដើម្បីណែនាំ ដល់ ទីងមោង ដើម្បីធ្វើការកែតម្រូវ។ ខាងក្រោមនេះ លោកអ្នកអាចផ្ញើរជាមតិមកកាន់ខ្ញុំ ហើយខ្ញុំនឹងរងចាំទទួលគ្រប់ពេលដោយក្ដីរីករាយ។ បើនិយាយដោយចិត្តស្មោះ គឺខ្ញុំចូលចិត្តរាប់អានមិត្ត ហើយក៏ចង់ធ្វើរឿងរ៉ាវល្អៗទាំងឡាយសម្រាប់ប្រទេសជាតិរបស់ខ្ញុំ។ តាមដែលពាក្យបុរាណបានពោលថា "ការកើតមកជាមនុស្សគឺជារឿងមួយដ៏កម្របំផុត"។ ដូចនេះ ខ្ញុំបានកើតជាមនុស្សហើយ ខ្ញុំនឹងយកជីវិតជាមនុស្សមួយនេះ មកបម្រើមនុស្សជាតិ ក៏ដួចជា អ្នកដែលចង់ចេះ ចង់ដឹង និងចង់សិក្សាស្វែងយល់។ ខ្ញុំមិនចូលចិត្តលាក់ មិនចង់លាក់ នូវអ្វីដែលខ្លួនបានដឹងឡើយ ព្រោះថា វាជារឿងឥតប្រយោជន៍។ ការព្យាយាមលាក់ នូវអ្វីដែលខ្លួនធ្លាប់ដឹង ធ្លាប់ចេះ ធ្លាប់យល់ មិនបង្ហាញដល់អ្នកដទៃ ប្រៀបបានទៅនឹងដើមឈើមួយដើម ដែលមិនផ្ដល់ម្លប់សូម្បីតែបន្តិចសោះឡើយ។ ខាងក្រោមនេះ ជាប្រវត្តិរបស់ខ្ញុំ បែបកំប្លែងខ្លះៗ ដូចនេះ សូមអធ្យាស្រ័យផង។ :D ឈ្មោះ និងប្រវត្តិសិក្សា ៖ ខ្ញុំបាទឈ្មោះ ទីង មោង (ឈ្មោះហៅក្រៅ) ភេទ ប្រុស កើតថ្ងៃ ច័ន្ទ ទី ០៦ ខែមីនា ឆ្នាំ ១៩៩៥ (វេលាយប់)។ ទីកន្លែងកំណើត ៖ កើតនៅផ្ទះ ក្នុងភូមិ ៣ សង្កាត់លេខ ២ ខណ្ឌ មិត្តភាព ក្រុងព្រះសីហនុ។ មានបងប្អូនដូនតា រស់នៅក្នុងខេត្តកំពត។ កាលរៀនថ្នាក់ទី១ ដល់ទី១២ ៖ ថ្នាក់ទី១ - ទី៩ ៖ រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល។ ថ្នាក់ទី១០ - ទី១២ ៖ រៀននៅ វិទ្យាល័យព្រះរាជសម្ភារ។ និស្សិតឆ្នាំទី១ ៖ រៀនអក្សរសាស្ដ្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រវត្តិជាមួយនឹងកុំព្យូទ័រ ៖ ដោយសារតែគ្រួសារខ្ញុំមានជីវភាពសមរម្យ អាចរស់នៅបានស្រួលដែរ តែគាត់មិនសូវយល់អំពីបច្ចេកវិទ្យាប៉ុន្មានទេ (គាត់មនុស្សជំនាន់ចាស់)។ ទើបខ្ញុំសុំគាត់ទិញកុំព្យូទ័រតាំងពីខ្ញុំរៀននៅថ្នាក់ទី១០ មកម៉្លេះ តែគាត់មិនទិញឲ្យ។ ដល់ពេលថ្នាក់ទី១១ ជិតចូលដល់ទី១២ ហើយ ទើបខ្ញុំបានទទួលនូវកុំព្យូទ័រមួយពីប្អូនខ្ញុំ មកប្រើ (ម៉ាក IBM)។ ក្រោយពីបានកុំព្យូទ័រនោះមក ខ្ញុំមានចំណាប់អារម្មណ៍ទៅលើការរចនាអក្សរខ្មែរ ហើយក៏បានធ្វើពុម្ពអក្សរមួយ ជាលើកដំបូង ឈ្មោះថា Khmer SN Kampot។ ក្រៅពីការរចនាពុម្ពអក្សរខ្មែរ ខ្ញុំក៏បានបង្កើតប្លុកមួយ ដែលជាលើកដំបូងនោះមានឈ្មោះថា Cambodiadl.blogspot.com។ តែកាលនោះ សូម្បីតែ HTML និង CSS ក៏ខ្ញុំមិនដឹងអីដែរ ហើយពាក្យថា កូដ ក៏មិនទាន់បានឆ្លងកាត់ខួរក្បាលខ្ញុំសូម្បីតែបន្ដិចដែរ។ ជាសំណាងល្អរបស់ខ្ញុំដែរ ដែលកាលនោះ មានបងម្នាក់ (ឈ្មោះ យុទ្ធថា) បានប្រាប់ខ្ញុំថា បើចង់ឲ្យប្លុកស្អាត ទាល់តែចេះកូដ HTML និង CSS។ ទោះបីជាបានស្តាប់គាត់និយាយបែបនោះក៏ដោយ ក៏ខ្ញុំមិនដឹងទៅរៀននៅឯណាដែរ។ ទើបដល់ពេលបានទៅបន្តការសិក្សានៅរាជធានីភ្នំពេញ ខ្ញុំក៏បានចូលរៀន HTML នៅសាលាមួយ។ តែរៀនបានពាក់កណ្ដាល ខ្ញុំធុញ ក៏ឈប់ពាក់កណ្ដាលការ។ ដោយឡែក CSS ដែលជាកូដរចនារូបរាងខាងក្រៅនោះ ខ្ញុំមិនទាន់ដឹងបែរមុខទៅណាទេ។ យូរៗទៅ ខ្ញុំក៏ស្គាល់ប្លុកមួយដែលមានឈ្មោះថា អាក្បាលធំ ដែលជាប្លុកមួយរចនាបានយ៉ាងល្អ និងបានសរសេរអត្ថបទទាកទងទៅនឹងប្លុក។ ខ្ញុំមានចំណាបអារម្មណ៍ខ្លាំងក៏បានអនុវត្តតាមគាត់ រហូតដល់ចេះ CSS ទាំងមិនដឹងខ្លួន និងមិនដែលបានរៀនសូម្បីតែមួយបៀក។ យ៉ាងណាក្ដី ចេះអត់គ្រូច្រើនតែមិនសូវលូតលាស់ នៅឡើយទេ។ ដោយសារតែមិនសូវមានលទ្ធភាព ក៏ដូចជាខ្ញុំមិនសូវចង់រៀននៅភ្នំពេញផងនោះ ខ្ញុំក៏បានផ្ទេរមក រៀននៅខេត្តព្រះសីហនុ វិញ និងបានផ្លាស់ប្ដូរពីជំនាញអក្សរសាស្ត្រខ្មែរ មករៀន អាយធី (តែទឹកកក) វិញ។ ខ្ញុំរៀនអាយធី ឆ្នាំទី២ ដោយរៀនសងគេ ២មុខវិជ្ជា ៖ គឺគណិតវិទ្យាសម្រាប់កុំព្យូទ័រ និងមូលដ្ឋានគ្រឹះនៃកុំព្យូទ័រ។ ការរៀនសងវាមិនលំបាកទេ តែអ្វីដែលលំបាកនោះគឺអស់លុយច្រើនពេក។ រៀនអាយធី បង់មួយឆ្នាំ 500$ + 60$ (ថ្លៃរៀនសង)។ (អូយ!!!!!!! វេទនា) គួរនិយាយ ផងដែរថា ៖ កាលចូលភ្លាម លោកគ្រូខ្ញុំ (គ្រូបៀរ) គាត់ប្រឡង HTML ភ្លាម។ កាលនោះប្រឡងបានពិន្ទុម៉ាជាប់ដែរ។ ដល់ប្រឡង Final ឆមាសទីមួយ ដេកស្ដូក ១មុខវិជ្ជា គឺ សាសនវិជ្ជា ដោយខ្ញុំត្រូវប្រឡងសង បង់អស់ 10$ ទៀត!។ ពេលឆមាសទី២ ខ្ញុំអត់បានមើលសៀវភៅសោះ បានមើលតែប្រ៊ីយ៉ុង ដូចនេះទេវតាជួយខ្ញុំ ឲ្យខ្ញុំប្រឡងជាប់ទាំងអស់ មិនធ្លាក់ (ហេង!!! អីហេង!!! យ៉ាងនេះ)។ ប្រវត្តិស្នេហា ៖ ខ្ញុំចេះស្រឡាញ់ស្រី តាំងពីមិនទាន់ចេះស្លៀកខោលីអូ ម៉្លេះ។ កាលខ្ញុំរៀនថ្នាក់ទី៤ ស្រឡាញ់នារីម្នាក់ ជាកូនចៅចិន ស្អាតបាតដែរ។ ថ្នាក់ទី៦ ស្រឡាញ់កូនចៅខ្មែរ (កូនថៅកែ)។ ថ្នាក់ទី១២ ស្រឡាញ់ស្រីម្នាក់ទៀតហើយ ជាកូនថៅកែចិន។ :D ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លួចស្រឡាញ់ស្រីម្នាក់ទៀតហើយ តែលើកនេះមិនស្គាល់ថាគេនៅឯណា កូនអ្នកណាទេ គ្រាន់តែរៀនថ្នាក់ជាមួយគ្នា ហើយដឹងថា នាងមានរូបរាងស្អាតណាស់!!!! :D ដល់ប្ដូរមករៀននៅកំពង់សោម ៖ អុញ!!! ចុម!!! កាដុមឆែប :D លួចស្រឡាញ់សង្សារគេ។ ដល់ពេលដឹង ថាសង្សារគេក៏ដកចិត្តអស់!!!! :( មិនយូរប៉ុន្មាន នៅវេលាពេលព្រឹកមួយ ហើយមានភ្លៀងធ្លាក់ផងនោះ នៅលើសាកលវិទ្យាល័យជាន់ទី៣ ខ្ញុំក៏បានឃើញនារីម្នាក់រត់ (ខ្ញុំមើលពីក្រោយ) គ្រាន់តែមើលពីក្រោយគឺស្អាតពេកហើយ លង់!!!!ៗៗៗ ទាំងមិនទាន់បានឃើញមុខ!!! :D ដល់ពេលនាងងាកមុខមក អូយ!!!! ទេពអប្សរមិនដូរទេ!! មុខ-ស រលោងស្រិល!! រាងស្វែល!!! កម្ពស់ក៏ខ្ពស់ល្មម ហើយរៀនឆ្នាំទី១។ ខ្ញុំគិតថា វាមិនខុសពីរឿងមុនៗឡើយ គឺមាននិស្ស័យ តែគ្មានវាសនាទេ លោកអឺយ!!! សារភាពលើប្លុកហើយ!!!!ខ្ញុំ :D :D មិនដឹងថា តើថ្ងៃក្រោយខ្ញុំត្រូវឆ្លងកាត់ឧបសគ្គ និងរឿងរ៉ាវលំបាកៗអ្វីខ្លះទៀតនោះទេ តែខ្ញុំនៅតែរងចាំទទួលវាជានិច្ច ព្រោះយើងមិនអាចគេច ឬបង្វែរ នូវអ្វីដែលបម្រុងនឹងកើតឡើងនោះទេ។ ដូចនេះមានតែរងចាំវា ប្រកបដោយអំណរសាទរ ទើបប្រសើរ។ អត្ថបទស្រដៀងគ្នា: Tweet
ល្អណាស់អាប្អូន
ReplyDeleteបាទ! អាបង!! :D
Deleteកុំរត់ចោលទៀត
ReplyDeleteha!!!!!!
Deleteអគុណសម្រាប់ការចែករំលែកនេះ
ReplyDeleteអូ! គំនិតល្អតើ
ReplyDeleteបាទ! អរគុណ លោកពូ :D
Deleteល្អណាស់សានិត សម្រាប់ការងារដ៏ប្រពៃនេះ។ សេចក្ដីល្អនឹងមិនសាបសូន្យជារៀងរហូត!
ReplyDeleteបាទ!!! លោកគ្រូ!!! សូមអរគុណ ដែលបានចូលមកកាន់ទីនេះ :D
Deleteពុំមានហេតុផលសមស្របដែលមិនអាចចូលបាននោះទេ។ អ្នកណាដែលមិនទទួលយកនូវមេរៀនល្អៗពីអ្នកដទៃ ពិសេសពីសានិត? មានតែមនុស្សនោះពុំចង់ចេះពុំចង់ដឹងតែប៉ុណ្ណោះ។
Deleteបាទ! លោកគ្រូ សូមអរគុណ សម្រាប់រឿងគ្រប់យ៉ាង។ ខ្ញុំពេញចិត្តនៅអ្វីដែលខ្ញុំកំពុងធ្វើ ហើយក៏សង្ឃឹមថាផងដែរថា ការធ្វើនេះ នឹងមិនខុសឆ្គងឡើយទៅថ្ងៃក្រោយ! :)
ReplyDeleteកំសត់ណាស់ប្អូន។អានហើយស្ទើរស្រក់ទឹកមាត់ :D :D
ReplyDeleteមានអនាគតហើយបងទីងមោង :-D
ReplyDeleteអនាគតមែន!! :D
Deleteជួយប្រាប់ខ្ញុំពីរបៀបដាក់អត្ថបទនៅក្នុងPage នីមួយៗក្នុងក្បាលខាងលើផងដូចជា News, Song, knowledge, about
ReplyDeleteខ្ញុំសរសេរបង្ហាញរួចហើយ!! រកមើលទៅ! :D
Delete