Facebook Authorship វាពិបាក់នឹងពន្យល់បន្តិច។ ខ្ញុំសូមសម្រាយដោយខ្លី ដើម្បីឲ្យអ្នកងាយយល់ ៖ មានន័យថា នៅពេលយើងដាក់ Facebook Authorship រួចហើយនៅលើប្លក់ ឬវេបសាយ ហើយអ្នកធ្វើការចែករំលែក (Share) ដំណភ្ជាប់ណាមួយនៃគេហទំព័រ ឬប្លក់នោះ វានឹងបង្ហាញឈ្មោះអ្នកនិពន្ធ (Author) ហើយពេលដែលអ្នកទស្សនា ធ្វើការរំកិលកូនកណ្ដុរ (ម៉ៅ) ដាក់ពីលើ ដំណភ្ជាប់នោះ វានឹងចេញដំណពិតប្រាកដែលបានកំណត់។
ប្រហែលពិបាកយល់បន្តិច (ព្រោះខ្ញុំក៏មិនសូវចេះពន្យល់) តែអាចមើលគម្រូវខាងក្រោមនេះ។
* របៀបដាក់ គឺងាយបំផុត ៖
- លុកចូលគណនី Blogger របស់អ្នក
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)
- ចម្លងកូដខាងក្រោមដាក់នៅក្រោម Tag <head>
<meta content='https://www.facebook.com/Lab4Khmer' property='article:author'/>
- ជាចុងក្រោយសូម Save Template ជាការស្រេច។
*** សម្គាល់ជាសំខាន់ ៖
- លោកអ្នកត្រូវផ្លាស់ប្តូរត្រង់ដំណ ៖ "https://www.facebook.com/Lab4Khmer" ទៅជាដំណភ្ជាប់ Facebook Profile ឬ Facebook Page របស់លោកអ្នក៕
0 Response to "របៀបដាក់ Facebook Authorship នៅក្នុងប្លក់"
Post a Comment