ទាញយក​ស្បែក​ប្លុក (Blogger Template) ទីងមោង បូកគោ

   ខ្ញុំ​បាន​សាក​ល្បង​យក​ស្បែក​ប្លុក (Template) ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្លុក មក​រចនា​ដោយ​ខ្លួន​ឯង​ផ្ទាល់ ដោយ​ប្រើ​កូដ CSS, Javascript និង​បាន​បង្កប់​ជា​មួយ​នូវ Google Web Fonts ដែល​អាច​ឲ្យ​អក្សរ​ខ្មែរ ដើរ​បាន​ល្អ 100%។ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​វា​រយៈ​ពេល​ប្រហែល​មួយ​ថ្ងៃ ហើយ​វា​ពិត​ជា​មិន​ស្រួល​ប៉ុន្មាន​ឡើយ សម្រាប់​អ្នក​ដែល​មិន​សូវ​ចេះ​កូដ CSS ដូច​ខ្ញុំ​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​ដាក់​ឲ្យ​លោក​អ្នក​ទាញ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​សេរី។ ដូច​នេះ សូម​លោក​អ្នក​អាន​ពី​លក្ខណៈ​ពិសេស ក៏​ដូច​ជា ដំណភ្ជាប់​ខាង​ក្រោម​នេះដើម្បី​ធ្វើ​ការ​ទាញ​យក ៖
  • មាន​មីនុយ​ទម្លាក់ ដែល​ភ្ជាប់​ទៅ​នឹង Header យ៉ាង​សមរម្យ
  • មាន Google Web Fonts ជា​អក្សរ​ខ្មែរ 100%
  • បាន​ភ្ជាប់​នូវ​មុខ​ងារ​ផ្ដាច់​អត្ថបទ​ឲ្យ​អាន​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ
  • អត្ថបទពេញ​និយម (Popular Posts) ដែល​មាន​ជា​ម៉ូត​យ៉ាង​ស្អាត
  • ប្រអប់​ស្វែង​រក នៅ​ជួរ​ជា​មួយ​នឹង​មីនុយ​ទម្លាក់។...
៙ ពត៌​មាន​ទាញ​យក ៖
- ឈ្មោះ​ស្បែក​ប្លុក : Tingmoung Bokor
- ទំហំ ៖ 19.28 KB
- ទីតាំង​ទាញ​យក ៖ ចុច​ទីនេះ (Click here)

អត្ថបទស្រដៀងគ្នា:

1 Response to "ទាញយក​ស្បែក​ប្លុក (Blogger Template) ទីងមោង បូកគោ"