បិទ​ប៊ូតុង Back របស់​កម្មវិធី​រុករក (Browser) ដោយ​ប្រើ javascript

   សួស្ដី!!! ថ្ងៃ​នេះ ខ្ញុំ​មាន​គន្លឹះ​តូច​មួយ ហើយ​វា​ជា​ចម្ងល់​របស់​ខ្ញុំ តាំង​ពី​យូរ ដោយ​ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា វេបសាយ​ខ្លះ ពេល​ដែល​ខ្ញុំ​ចុច ត្រឡប់​ក្រោយ ម្ដេច​វា​មិន​ដំណើរ​ការ។ តាម​ពិត​ទៅ ម្ចាស់​គេហទំព័រ ឬ​ប្លុក​នោះ បាន​ប្រើ​កូដ javascript ឬ​កូដ​ផ្សេងៗ ដើម្បី​ឲ្យ​វា Disable ប៊ូតុង Back របស់ Browser។ លោក​អ្នក​អាច​ដាក់​វា​នៅ​ក្នុង​ប្លុក​បាន​យ៉ាង​ងាយ​ស្រួល​ផង​ដែរ។

   បើ​សិន​ជា​លោក​អ្នក​ចង់​បង្កើន​ការ​ចុច​ទៅ​លើ​ទំព័រដើម (Home Page) នោះ លោក​អ្នក​អាច​ដាក់​នូវ​ស្គ្រីប​នេះ​បាន​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ ប៊ូតុង Back របស់ Browser មួយ​ចំនួន​តូច ក៏​អាច​នឹង​មិន​ដំណើរ​ការ​ដែរ។ សូម​មើល​នូវ​របៀប ក៏​ដូច​ជា​ស្គ្រីប​ដែល​ត្រូវ​ដាក់​ខាង​ក្រោម​នេះ។

៙ បិទ​ប៊ូតុង Back របស់​កម្មវិធី​រុករក (Browser) ដោយ​ប្រើ javascript​ ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript  
- បន្ថែម ៖ ចំពោះ​ឈ្មោះ widget ​លោក​អ្នក​​មិន​ត្រូវ​ដាក់​ទេ។

កូដដែល​អ្នក​ត្រូវ​ចម្លង​ដាក់ HTML/JavaScript
<script type="text/javascript">  

   //Disable Back Button In All Browsers.
        function DisableBackButtonAllBrowsers() {
            window.history.forward()
        };
         DisableBackButtonAllBrowsers();
        window.onload = DisableBackButtonAllBrowsers;
         window.onpageshow =
function (evts) {
if (evts.persisted) DisableBackButtonAllBrowsers();
};
        window.onunload =
function () { void (0) };
    </script>

*** ពេល​​ដាក់​រូច​ហើយ សូម​ចុច​លើ​ប៊ូតុង Save

អត្ថបទស្រដៀងគ្នា:

0 Response to "បិទ​ប៊ូតុង Back របស់​កម្មវិធី​រុករក (Browser) ដោយ​ប្រើ javascript"

Post a Comment