កូដ​បង្ហាញ ចំនួន​ប្រកាស និង​ចំនួន​មតិ​សរុប ទាំង​អស់​នៅ​លើ​ប្លុក

   តើ​អ្នក​ចង់​ឲ្យ​អ្នក​ទស្សនា ដឹង​ថា​ប្រកាស​នៅ​លើ​ប្លុក​របស់​អ្នក​មាន​ចំនួន​ប៉ុន្មាន? មតិ​ដែល​បាន​បញ្ចេញ​មាន​ចំនួន​ទាំង​អស់​ប៉ុន្មាន​ដែរ​ទេ? * វា​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ញ៉ាក់​សាច់​ដែរ បើ​សិន​ជា ប្លុក​យើង​មាន​ប្រកាស​ច្រើន, អ្នក​បញ្ចេញ​មតិ​ច្រើន។ តែ​បើ​សិន​ជា អ្នក​មាន​ប្រកាស​តិច និង​អ្នក​បញ្ចេញ​មតិ​នៅ​លើ​ប្លុក​របស់​អ្នក​តិច ក៏​ជា​រឿង​មួយ​យ៉ាប់​ដែរ។ :D

   នេះ​ជា​ធាតុ​ក្រហ្វិក​មួយ​ដ៏​តូច តែ​ល្អ ដែល​អ្នក​គួរ​តែ​សាក​ល្បង​ដាក់​វា។ តោះ!!! ទៅ​អនុវត្ត​ជា​មួយ​ខ្ញុំ​ទាំង​អស់​គ្នា! អំពី​វិធី​ដាក់ និង​កូដ​ដែល​ត្រូវ​ដាក់​ខាង​ក្រោម​នេះ។

៙ របៀប​ដាក់​កូដ​បង្ហាញ ចំនួន​ប្រកាស និង​ចំនួន​មតិ ទាំង​អស់​នៅ​លើ​ប្លុក ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget  
- បន្ថែម ៖ ចំពោះ​ឈ្មោះ widget ដាក់​​ឈ្មោះ​អ្វី​ក៏​បាន តែ​គួរ​ដាក់​ថា "សរុប​ប្រកាស និង​សរុប​មតិ"។
*** ចំណាំ ៖ នៅ​ក្នុង​កូដ​លោក ​អ្នក​នឹង​ឃើញ​ដំណ (URL) ​ប្លុក​ទីង​មោង ចំនួន​ពីរ [http://www.tingmoung.blogspot.com] នៅ​ក្នុង​នោះ លោក​អ្នក​ត្រូវ​ប្តូរ​ទៅ​ជា​ដំណ​របស់​ប្លុក​លោក​អ្នក​វិញ។ ហើយ​ត្រង់​ពាក្យ Total Posts និង Total Comments ក៏​យើង​អាច​ប្ដូរ​មក​ជា​អក្សរ​ខ្មែរ​បាន​ផង​ដែរ។
កូដ​បង្ហាញ ចំនួន​ប្រកាស និង​ចំនួន​មតិ ទាំង​អស់
<!---- Show Total Blog Posts And Comments [Start] ---->
<!---- Widget By Kon Khmer ---->
<script style="text/javascript">function nblTotalCount(json) {document.write(parseInt(json.feed.openSearch$totalResults.$t,10));}</script><p style="font:20px Tahoma;">Total Posts: <script src="http://www.tingmoung.blogspot.com/feeds/posts/default?alt=json-in-script&callback=nblTotalCount"></script></p><p style="font:20px Tahoma;">Total Comments: <script src="http://www.tingmoung.blogspot.com/feeds/comments/default?alt=json-in-script&callback=nblTotalCount"></script></p>
<!---- Show Total Blog Posts And Comments [End] ---->

- ធ្វើ​រួច​ហើយ សូម​ Save ជា​ការ​ស្រេច។

អត្ថបទស្រដៀងគ្នា:

0 Response to "កូដ​បង្ហាញ ចំនួន​ប្រកាស និង​ចំនួន​មតិ​សរុប ទាំង​អស់​នៅ​លើ​ប្លុក"

Post a Comment