ផ្លាស់​ប្ដូរ​ម៉ោង​​ប្រកាស​អត្ថបទ នៅ​លើ​ប្លុក​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ

   កាល​ពីមុន​មក ខ្ញុំ​មិន​សូវ​បាន​ចាប់​អារម្មណ៍​មើល​នៅ​ត្រង់​កន្លែង​នេះ​ទេ! តែ​ដល់​ពេល​មើល ម៉ោង​ដែល​ខ្ញុំ​សរសេរ និង​ប្រកាស​ផ្សាយ​អត្ថបទ​នៅ​លើ​ប្លុក​ទាំង​អស់ ខុស​ពី​ម៉ោង​ពិត។ ម៉ោង​ប្រកាស នៅ​ម៉ោង 11 យប់ វា​ដាក់​ថា 8AM (ព្រឹក​ទៅ​វិញ)។ ដូច​នេះ ដើម្បី​ណែ​នាំ​លោក​អ្នក​ក៏​ឲ្យ​ខុស​បន្ត​ទៀត​ដូច​ខ្ញុំ ខ្ញុំ​សូម​បង្ហាញ​ពី​ការ​កំណត់​មួយ​នៅ​លើ​ប្លុកករ ដើម្បី​ឲ្យ​ម៉ោង​ទាំង​នោះ មក​ត្រឹម​ត្រូវ​ដូច​ម៉ោង​ពិត​វិញ។

   ការ​កំណត់​នេះ ជា​រឿង​ងាយ​ស្រួល​បំផុត ដោយ​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​ក្នុង​ការ​កំណត់ (Setting) ហើយ​ធ្វើ​ការ​កំណត់​ម៉ោង​តំបន់ ជា​ការ​ស្រេច។ តោះ! ទៅ​អនុវត្ត​ទាំង​អស់​គ្នា...
លក្ខណៈ​ខុស​គ្នា មុន និង​ក្រោយ​ពេល​ផ្លាស់ប្ដូរ

៙ របៀប​ផ្លាស់​ប្ដូរ​ម៉ោង​​ប្រកាស​អត្ថបទ នៅ​លើ​ប្លុក​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​​ផ្នែក Setting (សូម​មើល​រូប​ខាង​ក្រោម)
 - ហើយ​ចូល​ទៅ​កាន់ Language and formatting (រូប​គម្រូ​ខាង​ក្រោម)
- បន្ត​មក​ទៀត​សូម​មើល​នៅ​ត្រង់ Formatting ====> និង​មើល​នៅ​ត្រង់ Time Zone : សូម​ប្ដូរ​វា​ចេញ។ សម្រាប់​ប្រទេស​កម្ពុជា​យើង យើង​ត្រូវ​ជ្រើស​យក Bangkok (មើល​រូប)
*** នៅ​ត្រង់ Setting ផ្សេងៗ​ទៀត លោក​អ្នក​អាច​កំណត់​បាន​ផង​ដែរ។ សូម​អរគុណ!...

អត្ថបទស្រដៀងគ្នា:

0 Response to "ផ្លាស់​ប្ដូរ​ម៉ោង​​ប្រកាស​អត្ថបទ នៅ​លើ​ប្លុក​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវ"

Post a Comment