ដាក់​ធាតុ​ក្រាហ្វិក​​ចុច​ចូល​ទៅ​ទំព័រ Facebook, RSS Feed និង Twitter ជា​រូប​ឡាន​ដឹក​ទំនិញ​យ៉ាង​ស្រស់​ស្អាត

   គ្រាន់​តែ​ឃើញ អត្ថបទ​នេះ​ភ្លាម ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​តែ​ម្ដង គឺ​ចង់​ចែក​រំលែក ដល់​អស់​លោក​អ្នក​ដែល​ធ្លាប់​តែ​ចូល​មើល ប្លុក​ទីងមោង និង​ធ្លាប់​បាន​អនុវត្ត​តាម​គន្លឹះ​ល្អៗ។ ខុស​ពី​សព្វ​មួយ​ដង ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​ជូន​លោក​អ្នក​នូវ​គន្លឹះ​មួយ​ដ៏​អស្ចារ្យ ហើយ​ប្លែក ដែល​ទាក់​ទង​ទៅ​នឹង ការ​ដាក់​រូប ឡាន​ដឹក​ទំនិញ ដែល​មាន​ដំណ ទៅ​កាន់​បណ្ដាញ​សង្គម​ល្បីៗ។ កាល​ពី​លើក​មុន ខ្ញុំ​ក៏​ធ្លាប់​បាន​បង្ហាញ​ផង​ដែរ​នូវ ៖ "ធាតុ​ក្រាហ្វិក​​ចុច​ចូល​ទៅ​ទំព័រ Facebook, Twitter, Google+, RSS Feed, Pinterest, និង Linkedin មាន​រាង​បួន​ជ្រុង​ដ៏ស្រស់​ស្អាត"។

   ថ្ងៃ​នេះ​វិញ គន្លឹះ​នេះ ក៏​វា​មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ដែរ តែ​អាច​ខុស ម៉ូត ព្រោះ​ពេល​នេះ​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ហើយ​សូម​លោក​អ្នក​ដែល​ធ្លាប់​តែ​ប្រើ​ប្រាស់​ប្លុកករ​ទាំង​អស់ នាំ​គ្នា​ដាក់​លេងៗទៅ ក្រែង​ប្លុក​យើង​មាន​ភាព​ទាក់​ទាញ និង​ធ្វើ​ឲ្យ​គេ​ឆ្ងល់។

៙ របៀប​ដាក់​រូប​ឡាន​ដឹក​ទំនិញ យ៉ាង​ស្រស់​ស្អាត​​នៅ​ក្នុង​ប្លុក ៖

- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ​​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ហើយ​ចុច​ប៊ូតុង Save
* បន្ថែម ៖ ចំពោះ​ឈ្មោះ widget មិន​ចាំ​បាច់​ដាក់​​ទេ។
កូដ​​ដែល​ត្រូវ​ដាក់​ក្នុង HTML/JavaScript
<div style="position: fixed; z-index: 65535; left: 0px; bottom: -3px; width:100%;"> <marquee><a href="www.facebook.com/pages/Username" target="blank"> <abbr title="Follow us at Facebook"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiUZRoAxsonUYoZtCsF_gw7WGKcOM-fzdX4zjv0wxFO9QSbh69kHu6VZHmE-N77ziWRkBjQnp6PFBXLiJvRJQzVqE6uXfZrYLQ4_OG1ZLOl41V33bj6wC09vCWCnyF9MwPXJxPTfCpVew7/s1600/Social-Truck_fb2.png" width="120px" height="100px"/> </abbr> </a> <a href="http://feeds.feedburner.com/Username" target="blank"> <abbr title="Subscribe Our Feeds"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0M96JehSDzrufkjQVeaU2egvOkzJ16Ix18SExGUBgVROfMHtfXmFgTMChwukjWpcSjnPj5JBZJB74QUQwdNEAPjuPmRQUcOO-P8PWEKcmU01faYn18osEvp6ujIHhQSf9kUKgRAMzlOzM/s1600/Social-Truck_rss.png" width="120px" height="100px"/> </abbr> </a><a href="http://twitter.com/Username" target="blank"> <abbr title="Follow Us on Twitter"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidukaL_pagBUoR5E2UUKPu4zYF5Eznf_Vdw1lcdxkLyLN2V0tEgPbxF5NSo29u-rIRQzLNInqwHMWjo6xI1n-eUNOYfiYj0E6AA8OaRDEo2DR3DAcROv_E8KqJEGb56W4B0mO9AeQ3ywD_/s1600/Social-Truck_twi.png" width="120px" height="100px"/> </abbr> </a> </marquee></div>

*** សម្គាល់​ជា​សំខាន់ ៖
- ចំពោះ
  • www.facebook.com/pages/Username
  • http://feeds.feedburner.com/Username
  • http://twitter.com/Username
សូម​​បិទ​ភ្ជាប់ Link URL គណនី​ នីមួយៗ​របស់​អ្នក។ :D សូម​អរគុណ!!! ជួប​គ្នា​នៅ​ពេល​ក្រោយៗ​ទៀត ជា​មួយ​នឹង​គន្លឹះ​ប្លុក​ប្លែកៗ​ជាង​នេះ​ទៀត បាទ!!!! :D

- ដកស្រង់ និង​កែ​សម្រួល​ចេញ​ពី​ប្លុក ៖ កូន​សត្វ

អត្ថបទស្រដៀងគ្នា:

0 Response to "ដាក់​ធាតុ​ក្រាហ្វិក​​ចុច​ចូល​ទៅ​ទំព័រ Facebook, RSS Feed និង Twitter ជា​រូប​ឡាន​ដឹក​ទំនិញ​យ៉ាង​ស្រស់​ស្អាត"

Post a Comment