របៀប​ដាក់​ប្រកាស​ថ្មី (Recent Posts) ជា​កូន​រូប​តូចៗ​នៅ​ផ្នែក​ចំហៀង​នៃ​ប្លុក

   ខ្ញុំ​បាទ ធ្លាប់​បាន​ណែ​នាំ​លោក​អ្នក​ម្តង​រួច​មក​ហើយ នូវ​ "របៀប​ដាក់​ប្រកាស​ថ្មី (Recent Posts) មាន​ផ្ទៃ​ពណ៌​ចម្រុះ រាង​ស្លឹក​ឈើ​នៅ​របា​ចំហៀង​ក្នុង​ប្លុក"។ ផ្ទុយ​មក​វិញ​ពេល​នេះ ខ្ញុំ​សូម​ណែ​នាំ​លោក​អ្នក​នូវ​របៀប​ស្រដៀង​គ្នា​នេះ​ដែរ គ្រាន់​តែ​ពេល​នេះ ម៉ូត​របស់​វា​ខុស​អំពី​លើក​មុខ គឺ​លើក​នេះ មាន​ម៉ូត​ជា​លក្ខណៈ​កូន​រូប​តូចៗ (អាច​ស្រដៀង​នឹង​ផ្ទាំង​ពាណិជ្ជ​កម្ម)។ របៀប​នៃ​ការ​ដាក់ គឺ​ងាយ​ស្រួល​ដូច​តែ​លើក​មុន​អញ្ចឹង តែ​អ្វី​ដែល​សំខាន់​យើង​មិន​បាន​ដឹង​កូដ :D ហេស!!! ហេ!!! ដូច​​នេះ​សូម​ចូល​មើល ៖

   ជា​ដំបូង​នេះ ខ្ញុំ​អាច​ខ្សឹប​ប្រាប់​លោក​អ្នក​បាន​ថា ការ​ដាក់​ប្រកាស​ថ្មីៗ ដែល​នៅ​ក្នុង​ភាសា​អង់​គ្លេស​ថា Recent Posts នេះ​ជា​ឲ្យ​ប្លុក​របស់​អ្នក​មាន​សោភណ្ឌ​ភាព​ស្រស់​ស្អាត មិន​ទុក​កន្លែង​ឲ្យ​នៅ​ទំនេរ​អាក្រក់​មើល និង​ជួយ​ឲ្យ​អ្នក​ទស្សនា ដឹង​ថា យើង​ប្រកាស​អត្ថបទ​ណា​ខ្លះ​ដែល​ថ្មី។
»»» មើល​ផង​ដែរ​នូវ ៖ របៀប​ដាក់​ប្រកាស​ថ្មី (Recent Posts) មាន​ផ្ទៃ​ពណ៌​ចម្រុះ រាង​ស្លឹក​ឈើនៅ​របា​ចំហៀង​ក្នុង​ប្លុក។

៙ របៀប​ដាក់​ប្រកាស​ថ្មី (Recent Posts) ជា​កូន​រូប​តូចៗ​នៅ​ផ្នែក​ចំហៀង​នៃ​ប្លុក ៖ 
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)
- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)
- ចម្លង​កូដ "​​ប្រកាស​ថ្មី (Recent Posts) ជា​កូន​រូប​តូចៗ​" ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget
-បន្ថែម ៖ ចំពោះ​ឈ្មោះ widget ដាក់​​ឈ្មោះ​អ្វី​ក៏​បាន តែ​គួរ​ដាក់​ថា "ប្រកាស​ថ្មីៗ ឬ​ប្រកាស​ចុង​ក្រោយ"។
*** ចំណាំ ៖ នៅ​ក្នុង​កូដ​លោក ​អ្នក​នឹង​ឃើញ​ដំណ (URL) ​ប្លុក​ទីង​មោង [http://www.tingmoung.com] នៅ​ក្នុង​នោះ លោក​អ្នក​ត្រូវ​ប្តូរ​ទៅ​ជា​ដំណ​របស់​ប្លុក​លោក​អ្នក​វិញ។ ហើយ​នៅ​ត្រង់​កូដ var numberOfPosts = 9; លោក​អ្នក​អាច​ប្តូរ​ទៅជា​ចំនួន​ប៉ុន្មាន​ក៏​បាន ព្រោះ​ជា​ចំនួន​ដែល​ត្រូវ​ឲ្យ​បង្ហាញ។

កូដ​ប្រកាស​ថ្មី (Recent Posts) ជា​កូន​រូប​តូចៗ​នៅ​ផ្នែក​ចំហៀង​នៃ​ប្លុក
    <style>
    #bp_recent {
    width:300px;
    padding: 5px;
    color: #999;
    font-size: 14px;
    text-align:justify;
    }

    #bp_recent img {
    width: 70px;
    height: auto;
    border-top:5px groove #00a4ef !important;
    border-bottom:5px groove #ffb900 !important;
    border-right:5px groove #7fba00 !important;
    border-left:5px groove #f25022 !important;

    webkit-box-shadow:1px 1px 1px rgba(0,0,0,0.2);
    box-shadow:1px 1px 1px rgba(0,0,0,0.2);
    }

    #bp_recent a{
    color: #fff;
    font-size: 15px;
    text-transformation: uppercase;
    margin-bottom: 10px!important;
    }

    #bp_recent a:hover {
    text-decoration: underline;
    }

    </style>
    <div id='bp_recent'></div>
    <script type="text/javascript" src="http://yourjavascript.com/401413211131/recentposts-orig.js"></script>
    <script style='text/javascript'>
    var numberOfPosts = 9;
    var showPostDate = false;
    var showSummary = false;
    var summaryLength = 0;
    var titleLength = 0;
    var showCommentCount = false;
    var showThumbs = true;
    var showNoImage = true;
    var imgDim = 55;
    var imgFloat = 'left';
    var myMargin = 5;
    var mediaThumbsOnly = true;
    var showReadMore = false;
    var readMore = 'Read More';
    </script>
    <script src='http://www.tingmoung.com/feeds/posts/summary?max-results=10&orderby=published&alt=json-in-script&callback=bprecentpostswiththumbnails'></script>

   សូម​អរគុណ ចំពោះ​ការ​ទស្សនា របស់​លោក​អ្នក និង​សូម​បញ្ចេញ​មតិ​រាល់​ចម្ងល់​ផ្សេងៗ។ :D សូម​មើល​លទ្ធផល​ដែល​ទីងមោង​ធ្វើ​បាន​ខាង​ក្រោម​នេះ

អត្ថបទស្រដៀងគ្នា:

0 Response to "របៀប​ដាក់​ប្រកាស​ថ្មី (Recent Posts) ជា​កូន​រូប​តូចៗ​នៅ​ផ្នែក​ចំហៀង​នៃ​ប្លុក"

Post a Comment